Avast ​ទិញ​យក​ក្រុមហ៊ុន​ AVG ​ជា​គូប្រជែង​ក្នុង​តម្លៃ​ ១,៣ ពាន់​លាន​ដុល្លារ​

Avast ដែល​ជា​​ក្រុមហ៊ុន​ល្បី​ល្បាញ​មួយ​ ខាង​កម្មវិធី​កម្ចាត់​មេរោគ​ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ ២៣០​ លាន​នាក់​ជុំវិញ​ពិភពលោក បាន​ប្រកាស​ថា​នឹង​ទិញ​យក​​ AVG ដែល​ជា​ដៃគូ​ប្រជែង​ក្នុង​តម្លៃ​ ១,៣ ពាន់​លាន​ដុល្លារ។

 

Avast ​ទិញ​យក​ក្រុមហ៊ុន​ AVG ​ជា​គូប្រជែង​ក្នុង​តម្លៃ​ ១,៣ ពាន់​លាន​ដុល្លារ​

 

​​​​​ទាំង​ Avast និង​ AVG គឺ​សុទ្ធ​តែ​មាន​ទីតាំង​​ក្នុង​សាធារណរដ្ឋឆេក។ ការ​ទិញ​យក​នេះ​ដែរ​នឹង​អាច​ឲ្យ​ Avast ពង្រីក​ជំនួញ​របស់​ខ្លួន​​ឲ្យ​​បាន​ទូលំទូលាយ​ជាង​មុន​ ដោយ​បូក​សរុប​ចំនួន​អ្នក​ប្រើ​ប្រាស់​របស់​ក្រុមហ៊ុន​ទាំង​ពីរ​មាន​រហូត​ដល់​ ៤០០ លាន​នាក់៕​​​​

 

ចុច​អាន៖ ​BlackBerry ប្រកាស​ឈប់​ផលិត​​​ត្រកូល​ទូរសព្ទ​ Classic

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TNW​​​​​​​​​​​​​