ជម្លោះ​ក្នុងគ្រួសារ​ ប្អូនថ្លៃ​ កាប់​បងថ្លៃ​ ពេលបញ្ជូន​ទៅមន្ទីរពេទ្យ​ដាច់ខ្យល់​ស្លាប់​ នៅ​ស្រុក​ក្រគរ​

(ពោធិ៍សាត់)៖ បុរសម្នាក់ត្រូវជាបងថ្លៃ ត្រូវជនដៃដល់ជាប្អូនថ្លៃ កាប់១ពូថៅចំក្បាល ពេលបញ្ជូនទៅដល់មន្ទីរពេទ្យដាច់ខ្យល់ស្លាប់ ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង ៨ និង ១៥នាទីយប់ ថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ និង ជនសង្ស័យ ស្ថិតក្នុងភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បុរសរងគ្រោះ ដែលត្រូវប្អូនថ្លៃកាប់១ពូថៅនោះ មានឈ្មោះ ឃុត ឃាង ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ ។ រីឯជនដៃដល់ជាប្អូនថ្លៃនោះ មានឈ្មោះ បាន ខ្លឹម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុជាមួយគ្នា ។

លោកអធិការបានបន្តថា ជនរងគ្រោះ និង ជនដៃដល់ជាបងប្អូនថ្លៃ ដោយប្រពន្ធ និង ប្រពន្ធជាបងប្អូនបង្កើតនឹងគ្នា ។ លោកអធិការបានបន្តទៀតថា ករណីឃាដកម្មដែល ឈានដល់កាប់ ១ពូថៅចំក្បាលពីក្រោយ បណ្តាលឲ្យស្លាប់បងថ្លៃនេះ បណ្តាលមកពីទំនាស់ក្នុងគ្រួសារបន្តិចបន្ទួចទើបឈានដល់យកខ្លាំងរៀងៗខ្លួន ។ ក្រោយពេលកើតហេតុជនដៃដល់ បានរត់គេចខ្លួនបាត់ ហើយសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកមក ធ្វើបុណ្យតាមប្រពៃណី ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ  ឯជនដៃដល់ត្រូវបានកម្លាំង នគរបាលធ្វើការឃាត់ខ្លួន ដែល ករណីហិង្សានេះ កើតឡើងព្រោះទំនាស់រឿង ទារកាតគ្រីម៉ូតូ។

យោងតាមការផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ករណីនេះកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

អ្នកភូមិកាប់ចោរ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានគេកាប់៣ពូថៅ នេះឈ្មោះ មុំ សី ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវជាបងថ្លៃជនដៃដល់ ជេស ចេវ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិជាមួយគ្នា។

បើតាមមន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា មូលហេតុនៃការកើតអំពើហិង្សានេះ ដំបូងឡើយជនរងគ្រោះ និងជនដៃដល់ដែលជា បងថ្លៃ-ប្អូនថ្លៃ មានទំនាស់ឈ្លោះទាស់ទែង ពាក្យសំដីគ្នាពីរឿងកាតគ្រីម៉ូតូ ដោយប្អូនថ្លៃសុំម៉ូតូនិងកាតគ្រីម៉ូតូ របស់ខ្លួនមកវិញ ព្រោះមិនទុកចិត្តបងថ្លៃ ក្រែងជិះម៉ូតូយកទៅបាត់ ក្រោយមកបងថ្លៃឲ្យតែម៉ូតូ ប៉ុន្តែមិនបានឲ្យកាតគ្រីនោះទេ។

មន្រ្តីនគរបាលបានបន្តទៀតថា ព្រោះតែបងថ្លៃទុកកាតគ្រី មិនព្រមឲ្យនេះហើយបានកើតជាជម្លោះឈានដល់ការប្រវាយប្រតប់គ្នា ពេលនោះស្ត្រីជាម្តាយ (ម្តាយក្មេង និងជាម្តាយបង្កើតឈ្មោះ បុត ឡោយ) ដែលកំពុងមានជម្ងឺប្រចាំផងនោះ ក៏ចុះពីលើផ្ទះមកឃាត់កុំឲ្យ បងប្អូនឈ្លោះទាស់ទែងគ្នា នាំឲ្យថ្លង់អ្នកជិតខាង ពេលនោះឈ្មោះ មុំ សី ក៏បានច្រានម្តាយក្មេកឲ្យដួល បន្ទាប់ឈ្មោះ ជេស ចេវ ដោយឃើញបងថ្លៃ ច្រានម្តាយឲ្យដួល ក៏ផ្ទុះកំហឹងកាន់តែខ្លាំង ក៏ចាប់ទាញ ពូថៅនៅលើគោយន្តកន្ត្រៃ មកកាប់ចំនួន៣ពូថៅ បណ្តាលឲ្យត្រូវរបួស៤កន្លែង ត្រូវចំក្រោយខ្នង១កន្លែង ស្មា១កន្លែងនិង ដៃផ្នែកខាងស្តាំ២កន្លែង។

ក្រោយពីធ្វើសកម្មភាពរួច កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភូមិថ្មី បានចុះទៅដល់កន្លែងកើតហេតុ និងចាប់ឃាត់ខ្លួនជនដៃដល់ មកសួរនាំនិងរៀបសំណុំរឿង បញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់ ចំណែកជនរងគ្រោះត្រូវ បានបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកថ្មពួក ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជម្លោះ​ក្នុងគ្រួសារ​ ប្អូនថ្លៃ​ កាប់​បងថ្លៃ​ ពេលបញ្ជូន​ទៅមន្ទីរពេទ្យ​ដាច់ខ្យល់​ស្លាប់​ នៅ​ស្រុក​ក្រគរ​

ជម្លោះ​ក្នុងគ្រួសារ​ ប្អូនថ្លៃ​ កាប់​បងថ្លៃ​ ពេលបញ្ជូន​ទៅមន្ទីរពេទ្យ​ដាច់ខ្យល់​ស្លាប់​ នៅ​ស្រុក​ក្រគរ​

ជម្លោះ​ក្នុងគ្រួសារ​ ប្អូនថ្លៃ​ កាប់​បងថ្លៃ​ ពេលបញ្ជូន​ទៅមន្ទីរពេទ្យ​ដាច់ខ្យល់​ស្លាប់​ នៅ​ស្រុក​ក្រគរ​

ជម្លោះ​ក្នុងគ្រួសារ​ ប្អូនថ្លៃ​ កាប់​បងថ្លៃ​ ពេលបញ្ជូន​ទៅមន្ទីរពេទ្យ​ដាច់ខ្យល់​ស្លាប់​ នៅ​ស្រុក​ក្រគរ​

ជម្លោះ​ក្នុងគ្រួសារ​ ប្អូនថ្លៃ​ កាប់​បងថ្លៃ​ ពេលបញ្ជូន​ទៅមន្ទីរពេទ្យ​ដាច់ខ្យល់​ស្លាប់​ នៅ​ស្រុក​ក្រគរ​