យ៉ាង គួ ក្នុង​រឿង «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» និយាយថា សៀវ​ឡុង​នី មាន​ផ្ទៃពោះ​ហើយ​

6 Videos

កាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធីទូរទស្សន៍ «The Romance Of The Condor Heroes» លោក ឈើន សៀវ (Chen Xiao) ដែលជាតួឯកប្រុសនៅក្នុងរឿង «ទេពឥន្ទ្រីបក្សីស្នេហ៍» បានបង្ហើបឲ្យដឹងថា ខ្លួនជិតក្លាយជាឪពុកគេហើយ ។

P9

យ៉ាង គួ ក្នុង​រឿង «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» និយាយថា សៀវ​ឡុង​នី មាន​ផ្ទៃពោះ​ហើយ​

ការប្រកាសនៅក្នុងកម្មវិធីទូរទស្សន៍នេះដែរ គឺជាថ្ងៃខួបកំណើតរបស់លោក ឈើន សៀវ ផ្ទាល់តែម្ដង ដូចនេះហើយបានធ្វើអ្នកគាំទ្រជាច្រើនមានអារម្មណ៍សប្បាយរីរាយជំនួសលោក និង នាង ឈើន យ៉ានស៊ី (Michelle Chen) ។ ទាក់ទងជាមួយគ្នានេះដែរតារាប្រុសឈានចូលវ័យ ២៩ លោក ឈើន សៀវ បានបង្ហោះរូបថតបង្ហាញសំបុត្រអាពាហ៍ពិពាហ៍របស់គេជាមួយនាង ឈើន យ៉ានស៊ី រួមជាមួយពាក្យមួយឃ្លាថា «ចាប់ពីថ្ងៃនេះទៅអូនគឺជាប្រពន្ធរបស់បងហើយ…សម្លឹងមើលទៅខាងមុខដើម្បីអានាគតថ្មីរបស់ពួកយើង» ។ មិនខុសគ្នាពីលោក ឈើន សៀវ ឡើយ នាង ឈើន យ៉ានស៊ី ក៏បានសរសេរសារខ្លីមួយដែរថា «ឥឡូវនេះយើងមានគ្នា ៣ នាក់ហើយ…រីករាយថ្ងៃកំណើតប្ដីសម្លាញ់» ។

យ៉ាង គួ ក្នុង​រឿង «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» និយាយថា សៀវ​ឡុង​នី មាន​ផ្ទៃពោះ​ហើយ​

គួរបញ្ជាក់ដែរថា តួឯកប្រុសស្រីនៅក្នុងរឿងភាគ «ទេពឥន្ទ្រីបក្សីស្នេហ៍» ខាងលើនឹងរៀបចំពិធីអាពាហ៍ពិពាហ៍នៅថ្ងៃទី ១៩ ខែកក្កដា នៅទីក្រុងប៉េកាំង ដែលជាទឹកដីកំណើតរបស់លោក ឈើន សៀវ ហើយនៅថ្ងៃទី ២១ ខែកក្កដា ពួកនឹងគេរៀបចំពិធីជប់លៀងអាពាហ៍ពិពាហ៍នៅទីក្រុងតៃប៉ិ ដែលជាទឹកដីកំណើតរបស់នាង ឈើន យ៉ានស៊ី ។ នៅក្នុងកំឡុងពេលនេះដែរពួកគេទាំងពីនាក់នេះបានបង្ហើបឲ្យដឹងថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាឪពុកម្ដាយគេ ព្រោះឥលូវនេះនាង ឈើន យ៉ានស៊ី កំពុងមានផ្ទៃពោះ ៕ (ប្រភព៖ ឡូលីប៉ប) កុសល