អីយ៉ា​ស ! Myolie Wu ថា​នឹង​សម្រុក​យក​កូន !

6 Videos

ក្រោយពីរៀបការបានជាង ៦ ខែរួចមក តារាសម្តែងស្រីដ៏ល្បីឈ្មោះ Myolie Wu និង ស្វាមី Philip Lee ត្រូវបានគេដឹងថា កំពុងតែសម្រុកចង់បានកូន ដូចគេឯងដែរ ។

P9

អីយ៉ា​ស ! Myolie Wu ថា​នឹង​សម្រុក​យក​កូន !

នៅក្នុងកិច្ចសម្ភាសកាលពីពេលថ្មីៗនេះ នាង Myolie បានប្រាប់ពីអារម្មណ៍ផ្ទាល់ខ្លួនខ្លះៗ ទាក់ទងនឹងមិត្តភក្តិជិតស្និទ្ធនាង តារាសម្តែងស្រី Sharon Chan ដែលកំពុងតែពរពោះ ។ នាងបាននិយាយថា «ខ្ញុំក៏ទើបនឹងដឹងរឿងនេះដូចគេដូចឯងដែរ តែខ្ញុំដឹងថា នាងចូលចិត្តកូនក្មេង ។ ខ្ញុំក៏សប្បាយចិត្តដែរសម្រាប់នាង ហើយខ្ញុំក៏បានផ្ញើសារអបអរសារទរនាងរួចហើយដែរ» ។ ក្រោយពេលមានសំណួរទាក់ទិននឹងរឿងកូនសម្រាប់នាង និង ស្វាមី នាងក៏បានឆ្លើយតបមកវិញដែរថា «ខ្ញុំនឹងខំប្រឹងបន្ថែមសម្រាប់រឿងនេះពេលដែលបញ្ចប់ការងារទាំងឡាយ ហើយខ្ញុំនឹងសួរយោបល់បន្ថែមពី Sharon» ។

អីយ៉ា​ស ! Myolie Wu ថា​នឹង​សម្រុក​យក​កូន !

គួរបញ្ជាក់ដែរថា Myolie បានធ្វើឲ្យមហាជនជាច្រើនច្រណែននឹងនាងយ៉ាងខ្លាំង ក្រោយនាង និង ស្វាមីបានចំណាយពេល ៧៥ ថ្ងៃដើរលេងនៅតាមប្រទេសនានាជាច្រើន ដើម្បីក្រេបទឹកឃ្មុំ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)