ជីរឃិនឆាយ អាចជួយ​ព្យាបាល​ជំងឺមហារីក​!

ជីរឃិនឆាយ អាចជួយ​ព្យាបាល​ជំងឺមហារីក​!

យោងតាមការសិក្សាថ្មីមួយដោយអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាននៅក្នុងទីក្រុងម៉ូស្គូគឺវិទ្យាស្ថានបច្ចេកវិទ្យានិងរូបវិទ្យា Moscow Institute of Physics and Technology បានរកឃើញថាជីវ៉ាន់ស៊ុយពិតជាអាចជួយសង្គ្រោះជីវិតមនុស្សពីជំងឺមហារីកបាន។ អ្នកវិទ្យាសាស្ត្រទាំងនោះបានរកឃើញនូវសារធាតុចម្រាញ់ពិសេសដែលមាននៅក្នុងស្លឹកបន្លែប្រភេទនេះពិតជាមានសារធាតុសកម្មជួយប្រឆាំងនឹងជំងឺមហារីកបាន។ ការសំយោគទាញយកនូវសមាសធាតុនេះអាចយកមកផ្សំធ្វើថ្នាំព្យាបាលជំងឺមហារីកបានគ្រប់ប្រភេទ។

សារធាតុដែលចម្រាញ់នោះមានឈ្មោះថា ហ្គ្លាសីុអូវីអានីន អា (glaziovianin A) នៅពេលគេយកវាទៅផ្សំជាមួយ អំប្រ៊ីយ៉ុងសត្វសមុទ្រ urchin (សត្វសមុទ្រម្យ៉ាងមានរាងដូចបន្លា) គឺមានសមត្ថភាពអាចបង្ខាំងការលូតលាស់របស់កោសិកាមហារីកមិនអោយោវិវឌ្ឍន៍តទៅទៀតបាន។វិធីសាស្ត្រនេះមានភាពងាយស្រួលនិងចំណាយថវិកាតិចក្នុងការផលិតថ្នាំនិងកាត់បន្ថយដំណាក់កាលនៃការផលិតបានច្រើនជាពិសេសនៅក្នុងដំណាក់កាលធើ្វសំយោគកាតាលីករ៕

ប្រភព៖ pmhotnews

  • ជីរឃិនឆាយ អាចជួយ​ព្យាបាល​ជំងឺមហារីក​!已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:សុខភាព
Tags: