មន្ត្រី​សហ​ជីពបី​នាក់ត្រូវបាន​​​​ចាប់​ខ្លួន​​​​ពីបទ​ញុះញង់​​​​កម្មករ​​​​ឱ្យ​​​​ធ្វើ​​​​កូដកម្ម​​​ក្នុង​ខេត្ត​កំពត

នគរបាលបានឱ្យដឹងកាលពីម្សិលមិញថា មន្ត្រីសហជីពបីនាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្តកំពតកាលពីថ្ងៃអង្គារពីបទព្យាយាមបញ្ចុះបញ្ចូលកម្មកររោងចក្រកាត់ដេរឱ្យធ្វើកូដកម្មបន្ទាប់ពីសហសេវិករបស់ខ្លួនត្រូវបានបណ្តេញចេញចំពោះការព្យាយមបង្កើតសហជីព។ ការចាប់ខ្លួននេះកើតឡើងបន្ទាប់ពីមានភាពចលាចលរយៈពេលប៉ុន្មានសប្តាហ៍នៅរោងចក្រកាត់ដេរ Cambo T.D.G. ក្នុងស្រុកកំពង់ត្រាចទីដែលកម្មករស្ទើរតែជិតពាក់កណ្តាលក្នុងចំណោមកម្មករ៧០០នាក់បានធ្វើកូដកម្មដោយសារកម្មករ២១នាក់ត្រូវបានបណ្តេញចេញកាលពីថ្ងៃទី២៤ខែមិថុនា ចំពោះការព្យាយាមបង្កើតសហជីព។ បើទោះជាថៅកែរោងចក្រទទួលយកកម្មករ១៩នាក់ក្នុងចំណោមកម្មករដែលត្រូវបានបណ្តេញចេញមកធ្វើការវិញក៏ដោយ ក៏ក្រុមអ្នកតវ៉ានៅតែធ្វើកូដកម្មដដែលជុំវិញកម្មករនៅសល់ពីរនាក់ទៀត។ លោក សៅ សំអឿន អធិការរងនគរបាលខេត្តកំពតបានមានប្រសាសន៍ថា យ៉ុន សំបូរ អាយុ៣៦ឆ្នាំ អគ្គលេខាធិការរងសហព័ន្ធសហជីពការងារកម្ពុជា ព្រមទាំង សុខ  ស៊ីដែន អាយុ៣៦ឆ្នាំ និង មាស ទូច អាយុ៣៥ឆ្នាំមកពីសហព័ន្ធសហជីពសេរីកម្ពុជាត្រូវបានឃាត់ខ្លួននៅខាងក្រៅរោងចក្រដែលកាន់កាប់ដោយជនជាតិកូរ៉េកាលពីរសៀលថ្ងៃអង្គារ។ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា មន្ត្រីសហជីពទាំងនេះត្រូវបានចាប់ខ្លួនពីបទបិទផ្លូវចូលរោងចក្រ ហើយព្យាយាមបញ្ចុះបញ្ចូលកម្មករឲ្យធ្វើកូដកម្ម បន្ទាប់ពីមានពាក្យបណ្តឹងពីថៅកែរោងចក្រនៅព្រឹកថ្ងៃនោះ។ លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនពួកគេ ពីព្រោះពួកគេបាន ធ្វើសកម្មភាពខុសច្បាប់តាមរយៈការញុះញង់កម្មករឲ្យធ្វើកូដកម្ម ដោយយកតុនិងកៅអីមក បិទផ្លូវចូលរោងចក្រដែលបានធ្វើរាំងស្ទះដល់ការដឹកទំនិញចេញជាដើម។ ពួកគេក៏បានគំរាមកម្មករផ្សេងៗទៀតកុំឲ្យចូលធ្វើការផងដែរ”។ លោកបានថ្លែងថា មន្ត្រីសហជីពទាំង៣នាក់នេះត្រូវបានចោទប្រកាន់ពីបទរំលោភមាត្រាទាក់ទិនការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាបទល្មើសដែលមានទោសជាប់ពន្ធនាគារចាប់ពី៦ខែដល់២ឆ្នាំ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ពួកគេត្រូវបានសាកសួរកាលពីម្សិលមិញ ហើយនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃនេះ។ លោក ដែន សំអាត ប្រធានសហព័ន្ធសហជីពការងារកម្ពុជាបានមានប្រសាសន៍ថា វិវាទបានផ្ទុះឡើងនៅរោងចក្របន្ទាប់ពីកម្មករ២១នាក់ត្រូវបានបណ្តេញចេញកាលពីថ្ងៃទី២៤ខែមិថុនា ចំពោះការព្យាយាម បង្កើតសហជីពនៅទីនោះ ដោយធ្វើឲ្យកម្មករប្រហែល៣០០នាក់ធ្វើកូដកម្ម។ លោក ដែន សំអាត បានមានប្រសាសន៍ថា “ថៅកែរោងចក្រមិនចង់ឲ្យពួកគេបង្កើតសហជីពក្នុងរោងចក្រទេ ពីព្រោះបើពួកគេមានសហជីព វានឹងលំបាកដាក់សម្ពាធលើកម្មករ”។ លោក ដែន សំអាត បានមានប្រសាសន៍ថា កាលពីថ្ងៃទី៣០ខែមិថុនា រោងចក្របានទទួលយកកម្មករ១៩នាក់ក្នុងចំណោមកម្មករដែលត្រូវបានបណ្តេញចេញឲ្យចូលធ្វើការវិញ ដោយកម្មករពីរនាក់ទៀតត្រូវបានព្យួរការងាររយៈពេល២ខែ។ លោកបានបន្ថែមថា កម្មករមួយចំនួនក្នុងចំណោមកម្មករដែលធ្វើកូដកម្មនៅតែទាមទារឲ្យយកកម្មករពីរនាក់ទៀតមកធ្វើការវិញដដែល។ យោងតាមលោក ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា កម្មករពីរនាក់ត្រូវបានព្យួរការងារដោយសារពួកគេ “តែងតែបង្កបញ្ហា” […]

The post មន្ត្រី​សហ​ជីពបី​នាក់ត្រូវបាន​​​​ចាប់​ខ្លួន​​​​ពីបទ​ញុះញង់​​​​កម្មករ​​​​ឱ្យ​​​​ធ្វើ​​​​កូដកម្ម​​​ក្នុង​ខេត្ត​កំពត appeared first on The Cambodia Daily.