សាលា​​​ដំបូង​​​ខេត្ត​​​កំពត​ដោះលែង​មន្ត្រី​សហជីព​បន្ទាប់ពី​ព្រម​​​ព្រៀងបញ្ឈប់​​​ការ​ធ្វើកូដកម្ម​

កាលពីម្សិលមិញ សាលាដំបូងខេត្តកំពតបានដោះលែងមន្ត្រីសហជីពបីនាក់ដោយមិនបានធ្វើការចោទប្រកាន់ឡើយបន្ទាប់ពីរោងចក្រកាត់ដេរ Cambo T.D.G. បានដកពាក្យបណ្តឹងប្តឹងអ្នកទាំងបីជាថ្នូរនឹងការបញ្ឈប់ការធ្វើកូដកម្មដែលមានរយៈពេលពីរសប្តាហ៍។ យោងតាមតំណាងបុគ្គលិកបានឱ្យដឹងថា ស្ទើរតែពាក់កណ្តាលក្នុងចំណោមកម្មករ៧០០នាក់របស់រោងចក្រដែលកាន់កាប់ដោយជនជាតិកូរ៉េខាងត្បូងនេះ បានធ្វើកូដកម្ម ដោយសារកម្មករ២១នាក់ត្រូវបានបណ្តេញចេញកាលពីថ្ងៃទី២៤ ខែមិថុនាចំពោះការព្យាយាមបង្កើតសហជីព។ មន្ត្រីសហជីពទាំងបីនាក់នេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារដែលតាមចោទថា បានបិទច្រកទ្វារមុខចូលរោងចក្រ និងព្យាយាមញុះញង់ឱ្យមានកូដកម្ម។ កាលពីម្សិលមិញ លោក មុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា លោកបានដោះលែងបុរសទាំងបីនាក់នេះគឺលោក យ៉ុន សំបូរ អាយុ៣៦ឆ្នាំ អគ្គលេខាធិការរងសហព័ន្ធសហជីពការងារកម្ពុជា លោក សុខ ស៊ីដែន អាយុ៣៦ឆ្នាំមកពីសហព័ន្ធសហជីពសេរីកម្ពុជា និងលោក មាស ទូច ក៏មកពីសហព័ន្ធសហជីពសេរីកម្ពុជាផងដែរ។ ដោយបង្វែរសំណួរបន្ថែមទៅលោក ខាន់ សុផល លោកបានមានប្រសាសន៍ថា “ពួកគេបានឈានដល់ការព្រមព្រៀងគ្នា ហើយក្រុមហ៊ុនបានដកពាក្យបណ្តឹង”។ លោក ខាន់ សុផល បានមានប្រសាសន៍ថា បុរសទាំងបីនាក់បានចុះហត្ថលេខាលើកិច្ចសន្យាដើម្បីទទួលបានការដោះលែង។ ប៉ុន្តែលោកបានលើកឡើងថា លោកមិនដឹងពីលក្ខខណ្ឌនៃកិច្ចសន្យានោះឡើយ ហើយបានបង្វែរសំណួរទៅលោក មុត ដារ៉ា វិញ។ លោក តូច សុធា […]

The post សាលា​​​ដំបូង​​​ខេត្ត​​​កំពត​ដោះលែង​មន្ត្រី​សហជីព​បន្ទាប់ពី​ព្រម​​​ព្រៀងបញ្ឈប់​​​ការ​ធ្វើកូដកម្ម​ appeared first on The Cambodia Daily.