ចិន​ប្រកាស​ដាក់​បម្រើការ​យន្តហោះ​ដឹក​សម្ភារៈ​សឹក​ធំ​បំផុត​មិន​ធ្លាប់​មាន ដើម្បី​ប្រជែង​ជាមួយ​អាមេរិក

កំពូលយន្តហោះចិនដែលសង់ឡើងដោយខ្លួនឯង សម្រាប់បម្រើក្នុងវិស័យយោធា ដើម្បីដឹកជញ្ជូនសព្វាវុធ និងសម្ភារៈយោធាឯទៀត ពេលនេះត្រូវបានគេប្រកាសឲ្យចូលបម្រើការសម្រាប់កងទ័ពរំដោះប្រជាជនចិន (PLA) ជាផ្លូវការហើយ ដោយវាត្រូវបានក្រសួងការពារជាតិចិនហៅថា “a crucial step” ជាការឈានឡើងមួយជំហានទៀតនៃវិស័យទ័ពអាកាស ។
យន្តហោះទំនើបបំផុត និងមានទំហំដ៏មហិមានេះ មានឈ្មោះថា The Y-20 អាចដឹកទំនិញបានទម្ងន់២០០តោន ហើយវាត្រូវបានគេរចនាឡើងជាពិសេស ដើម្បីដឹកសម្ភារៈសម្រាប់ហោះហើរក្នុងចម្ងាយដ៏ឆ្ងាយតែម្ដង ដោយវាមានសមត្ថភាពពិសេសមួយទៀត នោះគឺតស៊ូបានគ្រប់កាលៈទេសៈ និងការប្រែប្រួលនៃអាកាសធាតុ ។
ដំណើរការដោយម៉ាស៊ីន Turbofan ចំនួន៤គ្រាប់ វាអាចផ្ទុកពេញចំណុះ ហើយហោះហើរបានចម្ងាយ៤៥០០គីឡូម៉ែត្រ ខណៈដែលវាអាចបង្កើនចម្ងាយហោះហើរបានដល់ទៅ៨០០០គីឡូម៉ែត្រ បើដឹកសម្ភារៈតែ៤០តោន ។
ឈ្មោះក្រៅរបស់យន្តហោះដ៏មហិមានេះមានឈ្មោះថា Chubby Girl ដោយឈ្មោះនេះត្រូវបានគេដាក់តាមរូបរាងរបស់យន្តហោះ ហើយវាជាផ្នែកមួយនៃកម្មវិធីទំនើបកម្មយោធាចិនក្នុងវិស័យជាច្រើន ដូចជាទំនើបកម្មនាវាដឹកយន្តហោះចម្បាំង ផ្កាយរណបប្រឆាំងមីស៊ីល និងយន្តហោះចម្បាំងបំបាំងកាយជាដើម ។
ការប្រកាសក្នុងការដាក់ Chubby Girl ឲ្យបម្រើក្នុងវិស័យយោធាជាផ្លូវការនេះ ត្រូវបានប្រទេសជិតខាងចិន និងរដ្ឋាភិបាលទីក្រុង Washington សង្កេតមើលយ៉ាងល្អិតល្អន់ ដើម្បីតាមដានពីការវិវត្តន៍នៃគោលជំហរចិន ក្នុងការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង និងដែនដីជម្លោះឯទៀត ។
គួរបញ្ជាក់ថា Chubby Girl នេះ ត្រូវបានគេផលិតឡើងដើម្បីប្រកួតប្រជែងជាមួយនឹងយន្តហោះ C-17 របស់អាមេរិក ដែលផលិតឡើងដោយក្រុមហ៊ុន Boeing ដោយយន្តហោះអាមេរិកប្រភេទនោះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនសម្ភារៈសឹក និងកងទ័ពអាមេរិកទៅជុំវិញពិភពលោកអស់រយៈពេលជាង២ទសវត្សមកហើយ ។

ទោះជាយ៉ាងនេះក្ដី Chubby Girl របស់ចិន នៅតែមិនអាចប្រៀបបានផ្នែកទំហំជាមួយ C-17 របស់អាមេរិកទេ ព្រោះវាមានទំហំតូចជាង C-17 ហើយយន្តហោះ C-17 នោះ ត្រូវបានក្រុមហ៊ុន Boeing បញ្ឈប់ការផលិតតាំងពីឆ្នាំមុនមកម្ល៉េះ ខណៈដែលចិនទើបតែបង្ហាញមហិច្ឆតា ផលិតយន្តហោះ Y-20 បានត្រឹមតែពាក់កណ្ដាលទីប៉ុណ្ណោះ ៕

ចិន​ប្រកាស​ដាក់​បម្រើការ​យន្តហោះ​ដឹក​សម្ភារៈ​សឹក​ធំ​បំផុត​មិន​ធ្លាប់​មាន ដើម្បី​ប្រជែង​ជាមួយ​អាមេរិក ចិន​ប្រកាស​ដាក់​បម្រើការ​យន្តហោះ​ដឹក​សម្ភារៈ​សឹក​ធំ​បំផុត​មិន​ធ្លាប់​មាន ដើម្បី​ប្រជែង​ជាមួយ​អាមេរិក ចិន​ប្រកាស​ដាក់​បម្រើការ​យន្តហោះ​ដឹក​សម្ភារៈ​សឹក​ធំ​បំផុត​មិន​ធ្លាប់​មាន ដើម្បី​ប្រជែង​ជាមួយ​អាមេរិក ចិន​ប្រកាស​ដាក់​បម្រើការ​យន្តហោះ​ដឹក​សម្ភារៈ​សឹក​ធំ​បំផុត​មិន​ធ្លាប់​មាន ដើម្បី​ប្រជែង​ជាមួយ​អាមេរិក ចិន​ប្រកាស​ដាក់​បម្រើការ​យន្តហោះ​ដឹក​សម្ភារៈ​សឹក​ធំ​បំផុត​មិន​ធ្លាប់​មាន ដើម្បី​ប្រជែង​ជាមួយ​អាមេរិក ចិន​ប្រកាស​ដាក់​បម្រើការ​យន្តហោះ​ដឹក​សម្ភារៈ​សឹក​ធំ​បំផុត​មិន​ធ្លាប់​មាន ដើម្បី​ប្រជែង​ជាមួយ​អាមេរិក ចិន​ប្រកាស​ដាក់​បម្រើការ​យន្តហោះ​ដឹក​សម្ភារៈ​សឹក​ធំ​បំផុត​មិន​ធ្លាប់​មាន ដើម្បី​ប្រជែង​ជាមួយ​អាមេរិក

ប្រភព៖ kqube

  • ចិន​ប្រកាស​ដាក់​បម្រើការ​យន្តហោះ​ដឹក​សម្ភារៈ​សឹក​ធំ​បំផុត​មិន​ធ្លាប់​មាន ដើម្បី​ប្រជែង​ជាមួយ​អាមេរិក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:ជីវិតនិងសង្គម
Tags: