ដែលចាប់អារម្មណ៍ទេ ថា ហេតុអ្វីឲ្យតែមនុស្សឆ្លាតពូកែ មានមិត្តភក្តិ តិចជាងមនុស្សធម្មតា?

វាជារឿងទូទៅដែលមនុស្សម្នាក់ៗ  សុទ្ធតែត្រូវការមិត្តភក្តិ ក្នុងជិវិតរស់នៅរបស់ពួកគេ។ ដូច្នេះមានតែការទំនាក់ទំនងប៉ុណ្ណោះ ទើបអាចបង្កើនចំណងមិត្តភាពបាន។ ក្រោយមកអ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាស្រាវជ្រាវ ដើម្បីឆ្លើយនឹងសំណួរមួយថា “តើយើងពិតជាត្រូវធ្វើការទំនាក់ទំនងគ្នា ដើម្បីឲ្យមានភាពរីករាយក្នុងជិវិតពិតមែនឬ?”

ចិត្តវិទូ Satoshi Kanazava មកពី សាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ និង Norman Li មកពី សាកលវិទ្យាល័យគ្រប់គ្រងរបស់សិង្ហបុរី បានបង្ហាញការសន្និដ្ឋានបីចំនុចសំខាន់ៗដូចខាងក្រោម ៖

ទីមួយ គឺអ្នកដែលរស់នៅកន្លែងមានប្រជាជនច្រើនកុះករ ភាគច្រើនមិនសូវមានភាពរីករាយទេ។

ទីពីរ គឺការប្រាស្រ័យទាក់ទងញឹកញាប់ ជាមួយមិត្តភក្តិ  ឬមនុស្សដែលមានចំណង់ចំណូលចិត្តដូចគ្នា ធ្វើឲ្យអ្នកកាន់តែមានភាពរីករាយក្នុងជីវិត។

ទីបី គឺមនុស្សដែលមានកម្រិតភាពវ័យឆ្លាតខ្ពស់ ជាមនុស្សដែលមិនសូវមានទំនាក់ទំនងជាមួយគេឯង។

ចំនុចទីបីខាងលើនេះ បានប្រែក្លាយជាសំណួរថ្មីមួយទៀត សម្រាប់អ្នកវិទ្យាសាស្ត្រ។ គេតែងនិយាយតៗគ្នាថា មនុស្សដែលគេហៅថា “ឆ្លាត” ឬ “ពូកែ” ជាមនុស្សដែលមិនសូវខ្វល់ខ្វាយពីមិត្តភក្តិ  សាច់ញាតិ ​ ឬអ្នកដទៃឡើយ។  ឥលូវនេះ ការសិក្សាខាងលើបានបញ្ជាក់ដោយគាំទ្រថា មនុស្សដែលមានភាពឆ្លាតវៃ  ពិតជាមានការលំបាក ក្នុងការទំនាក់ទំនងជាមួយនឹងគេណាស់  សូម្បីតែមិត្តភក្តិជិតស្និទ្ធិក៏ដោយ។

មនុស្សដែលមាន បញ្ញាលើសពីមនុស្សធម្មតា  គិតថាសកម្មភាពផ្សេងៗក្នុងសង្គម គឺដូចជាឋាននរកអីចឹង។  អ្នកដែលសម្គាល់ឃើញថាភាពវៃឆ្លាត  ភាគច្រើនជាមនុស្សឯកោ  ហើយមានមនុស្សតិចតួចណាស់ ដែលយល់ពីអារម្មណ៍របស់មនុស្សប្រភេទនេះ។ ជាការពិតណាស់ ប្រសិនបើពួកគេរាប់អាន  ឬមានទំនាក់ទំនងជាមួយមនុស្សច្រើនគ្នា  នោះពួកគេនឹងមានអារម្មណ៍ថាធុញ  និងមិនសប្បាយចិត្តឡើយ

ខួរក្បាលរបស់មនុស្សឆ្លាត  មិនដូចខួរក្បាលរបស់យើងទេ។  មនុស្សដែលមានកម្រិត IQ កាន់តែខ្ពស់   កាន់តែមិនសូវត្រូវការទំនាក់ទំនងជាមួយអ្នកដទៃ។ ពួកគេមានអារម្មណ៍មិនសូវចូលចិត្តបណ្តោយជីវិតរបស់ពួកគេ ​​ទៅក្នុងទំនាក់ទំនងសង្គមនោះទេ។ និយាយរួមគឺពួកគេមិនចូលចិត្ត ពាក្យថា “រញ៉េរញ៉ៃ” ឡើយ។

លោកស្រី Carol Graham ដែលជាអ្នកជំនាញ  និងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Brookings បានលើកឡើងថា មនុស្សដែលពូកែ និងឆ្លាត  ប្រើប្រាស់ពេលវេលា ដើម្បីទៅសម្រេចគោលដៅ  រយៈពេលវែងរបស់ពួកគេ។  ពួកគេបង្ហាញអារម្មណ៍រីករាយតែ ក្នុងសកម្មភាពណា ដែលទាក់ទងនឹងគោលដៅរបស់ពួកគេ តែប៉ុណ្ណោះ។ មនុស្សមានភាពវៃឆ្លាតប្រើពេលវេលាឲ្យមានប្រយោជន៍ ឧទាហរណ៍ដូចជា គ្រូពេទ្យ ព្យាយាមស្រាវជ្រាវរកវ៉ាក់សាំងជំងឺមហារីក   រីឯអ្នកនិពន្ធវិញខិតខំសរសេរសៀវភៅប្រលោមលោកថ្មី   ឬមេធាវីដែលប្រឹងប្រែងរិះរកវិធីសាស្ត្រការពារសិទ្ធិមនុស្ស ជាដើម។   ហេតុនេះពួកគេត្រូវការពេលវេលាសម្រាប់ខ្លួនឯងច្រើនជាងទៅ ចំណាយពេលជាមួយអ្នកផ្សេងឯទៀត។  ពួកគេមិនចង់ឲ្យមានអ្នករំខាន  ដែលធ្វើឲ្យអារម្មណ៍របស់ពួកគេមិនល្អ   និងបណ្តាលឲ្យមានផលប៉ះពាល់ដល់គោលដៅផ្សេងៗ របស់ពួកគេ។

ហេតុផលមួយទៀតអាចបណ្តាលមកពី ឥទ្ធិពលមនុស្សជំនាន់មុនដែរ។  របៀបរស់នៅពីបុព្វបុរសរាប់ពាន់ឆ្នាំមុន   មនុស្សយើងរស់នៅឆ្ងាយៗពីគ្នា (ប្រហែលដីមួយម៉ែត្រការ៉េមានម្នាក់)    ឬបែងចែកការរស់នៅជាកុលសម្ព័ន្ធផ្សេងៗ ដែលក្នុងកុលសម្ព័ន្ធនីមួយៗ មានមនុស្សប្រមាណ ១៥០នាក់ក្នុងនោះប៉ុណ្ណោះ។   ដោយសារតែ ពួកគេមានគ្នាតិចបែបនេះហើយ  ទើបធ្វើឲ្យពួកគេចេះរិះរក  និងស្វែងរកការវិវត្តន៍ទៅមុខបាន។   ដូច្នេះគេទាញបានថា មនុស្សដែលពូកែ និងឆ្លាត ចង់ចំណាយពេលនៅតែឯង ឬរាប់អានមនុស្សពីរ ទៅ បី នាក់ប៉ុណ្ណោះ ដើម្បីមានពេលសេសសល់ទៅ វិវឌ្ឍន៍លើគំនិតច្នៃប្រឌិតផ្សេងៗ ដែលមានប្រយោជន៍វិញ។ សព្វថ្ងៃនេះ យើងរស់នៅក្នុងយុគសម័យបច្ចេកវិទ្យាទំនើប  ដែលមានមនុស្សរស់នៅជុំវិញខ្លួនច្រើនរាប់មិនអស់ បណ្តាលឲ្យខួរក្បាលរបស់យើងភាគច្រើន នឹងខ្វះការផ្តោតអារម្មណ៍ ដូចជាមានតែរូបរាង មិនដឹងថាខួរក្បាល កំពុងគិតពីអ្វី។

រឿងដ៏ល្អបំផុតរបស់មនុស្សដែលមានប្រាជ្ញាខ្ពស់  គឺពួកគេនឹងអភិវឌ្ឍន៍ខ្លួនពួកគេឲ្យសម្របទៅនឹងលក្ខខណ្ឌមួយថ្មី។  ពួកគេនឹងដោះស្រាយ បញ្ហាដែលត្រូវប្រឈមមុខ ដោយខ្លួនឯង  ដែលជាហេតុផលធ្វើឲ្យពួកគេ អាចរស់នៅបានដោយខ្លួនឯងពោរពេញ ដោយភាពឯករាជ្យ។  ភាពវៃឆ្លាតរបស់មនុស្សប្រភេទនេះ  បានផ្តល់សេរីភាពដល់ពួកគេ ដោយមិនពឹងផ្អែកលើអ្នកដទៃណាម្នាក់ គ្រប់ពេលវេលាឡើយ៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដែលចាប់អារម្មណ៍ទេ ថា ហេតុអ្វីឲ្យតែមនុស្សឆ្លាតពូកែ  មានមិត្តភក្តិ តិចជាងមនុស្សធម្មតា?

ដែលចាប់អារម្មណ៍ទេ ថា ហេតុអ្វីឲ្យតែមនុស្សឆ្លាតពូកែ  មានមិត្តភក្តិ តិចជាងមនុស្សធម្មតា?