រូបថតស៊ិចស៊ីជ្រុល ក្នុងអាងទឹក​ របស់ សូនីតា បង្ហោះមិនទាន់បានប៉ុន្មានផង ត្រូវលុបចោលវិញ ព្រោះតែ…

ភ្នំពេញ៖ សម្រាប់តារាសម្តែងស្រី មាន សូនីតា គឺអាចនិយាយបានថា ជាតារាម្នាក់ កម្របញ្ចេញភាពស៊ិចស៊ី ស្លៀកខើចលើខើចក្រោម ដូចតារាស្រីឯទៀតណាស់។

ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុននេះ ស្រាប់តែកញ្ញា មាន សូនីតា បានបង្ហាញសម្រស់ប្លែកមិនធ្លាប់ឃើញពីមុន ជាមួយនឹងឈុតបីគីនី បញ្ចេញសាច់ដើមទ្រូងដ៏សខ្ចី ក្នុង អាងហែលទឹក នៅឯរីសតមួយកន្លែង។

ចំពោះរូបថត២ ៣សន្លឹក ដែលរូបនាងបានបង្អួតសាច់ក្នុងឈុតប៊ីគីនីនេះ គឺបានធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗ និងមិនចង់ជឿថា តារាស្រីក្នុងដួងចិត្តរបស់ពួកគេ ហ៊ានលេងខ្លួនស៊ិចស៊ីដល់ម្លឹង។  ហើយរូបថតទាំងនោះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីមហាជន ព្រោះមិនងាយបានឃើញសម្រស់របស់នាង ពេលតែងខ្លួនបែបនេះនោះទេ។

យ៉ាងណាមិញ រូបថតស៊ីអារម្មណ៍របស់ តារាស្រីរូបនេះ ក៏ត្រូវបាននាងលុបចោលវិញ គ្រាន់តែបង្ហោះមិនបានប៉ុន្មានថ្ងៃផង។ ចំពោះមូលហេតុដែល ធ្វើឲ្យកញ្ញា មាន សូនីតា សម្រេចចិត្តលុបរូប ដែលទទូលបានការចាប់អារម្មណ៍ច្រើនបែបនេះ ទំនងមានតែរឿងម្យ៉ាងប៉ុណ្ណោះ គឺរូបនាងខ្លាចរងការរិះគន់ពីមហាជន ដែលវាអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយស ដែលនាងខំបានសាងមកអស់រយៈពេលជាយូរឆ្នាំក៏អាចថាបាន៕ 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ថ្មីៗនេះ តារាសម្តែងរូបស្រស់សាច់សខ្ចី ដូចបណ្តូលចេក កញ្ញា មាន សូនីតា បាននាំយកថវិកាចំនួន១០លានរៀល បានមកពីការលក់សៀវភៅ ទៅប្រគល់ជូនមន្ទីរ ពេទ្យគន្ធបុប្ផាដែលជាមន្ទីរពេទ្យធំ នៅកម្ពុជាក្នុងការជួយសង្គ្រោះ អាយុជីវិតកុមារ។

កញ្ញា មាន សូនីតា បានថ្លែងក្នុងឱកាសនោះថា «ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា ដែលបានគាំទ្រចលនាស្រឡាញ់សៀវភៅ។ ថ្ងៃនេះមានកម្មវិធីប្រគល់ថវិកា ទៅពេទ្យគន្ធបុប្ផា ដោយអ្នកទាំងអស់គ្នា បានគាំទ្រ Manith Jupiter និងសូនីតា ព្រមទាំងក្រុមការងារ រោងភាពយន្ត លេជេនហើយថវិកា ចំនួន១០លានរៀលនេះ គឺជាទឹកប្រាក់រកបានពីការលក់សៀវភៅ បេសកកម្មមួយរយៈពេលពីរ ខែកន្លមក!»។

នេះមិនមែនទើបតែ ជាលើកទី១នោះទេ ដែលតារាសម្តែងរូបស្រស់ កញ្ញា មាន សូនីតា បានបង្ហាញក្នុងតាមរយៈសកម្មភាព មនុស្សធម៌ជួយសង្គម ពោលជារឿយៗ នាងតែងតែចូលរួមធ្វើអំពើមនុស្សធ៌នានាដូចជា ចុះចែកអំណោយដល់កុមារកំព្រា និងប្រជាពលរដ្ឋក្រីក្រ នៅតាមសហគមន៍ដាច់ស្រយាល មួយចំនួន។

សូមបញ្ជាក់ថា ដោយមើលឃើញពីសកម្មភាព លេចធ្លោទាំងការងារមនុស្សធម៌ និងសិល្បៈបូករួមរូបសម្ផស្សស្រស់សោភា មានភាពរួសរាយរាក់ទាក់ កញ្ញា មាន សូនីតា ត្រូវបានតែងតាំង ជាឯកអគ្គរាជទូតសុច្ឆន្ទៈ របស់អង្គការ USAID កាលអំឡុង ដើមខែមិថុនាឆ្នាំ២០១៥ និងកាលពីពេលថ្មីៗនេះ តារាស្រីរូបស្រស់ មាន សូនីតា ក៏ត្រូវបានប្រកាសតែងតាំងធ្វើជា ឯកអគ្គរាជទូតតំណាងឲ្យរោងភាពលេជេនជាថ្មីបន្ថែមទៀត នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ ដែលពិធីនេះបានធ្វើឡើនៅ Legend Cinemas៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload