Griezmann៖ “បារាំង​ ត្រូវ​តែ​លើក​ពាន​ Euro 2016”

Antoine Griezmann ​តារា​ឆ្នើម​ជម្រើស​ជាតិ​បារាំង​ ​ដែល​ជួយ​ឲ្យ​ក្រុម​របស់​ខ្លួន​ ឈ្នះ​ក្រុម​ខ្លាំង​ជើង​ឯក​ពិភពលោក​អាល្លឺម៉ង់​ ២-០ នៅ​ប្រកួត​ Euro 2016 វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​យប់​មិញ​នេះ​ ​បាន​លើក​ឡើង​ថា បារាំង​ត្រូវ​តែ​លើក​ពាន​​ Euro លើក​​នេះ។

 

Griezmann៖ “បារាំង​ ត្រូវ​តែ​លើក​ពាន​ Euro 2016”

Antoine Griezmann ​តារា​ឆ្នើម​ជម្រើស​ជាតិ​បារាំង​

 

២​គ្រាប់​របស់​ខ្សែ​បម្រើ​​ក្រុម​ Atletico Madrid រូប​នេះ​ ​បាន​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ (Top Scorer) នៅ​ Euro 2016 ដោយ​ស៊ុត​សរុប​បាន​៦​គ្រាប់ និង​​តាម​ពី​ក្រោយ​កំណត់ត្រា​អ្នក​ស៊ុត​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ Euro អតីត​​ខ្សែ​ប្រយុទ្ធ​បារាំង​ Michel Platini និង​ Cristiano Ronaldo ​ចំនួន​៣​គ្រាប់។

 

ក្រោយ​ចប់​ការ​ប្រកួត Griezmann ​បាន​និយាយ​ថា៖ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​អាច​រក​គ្រាប់​បាន ប៉ុន្តែ​ខ្ញុំ​នៅ​វែង​ឆ្ងាយ​ទៀត​ ពី​កំណត់ត្រា​​របស់​ Platini។ ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​ខ្ញុំ​អាច​ខិត​ជិត​កំណត់ត្រា​នោះ។ យើង​ពិត​ជា​សប្បាយ​ខ្លាំង​ណាស់​ ប៉ុន្តែ​ឥឡូវ​យើង​ត្រូវ​តែ​ឈ្នះ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ ដែល​យើង​នឹង​ចាប់​ផ្ដើម​ត្រៀម​ខ្លួន​ចាប់​ពី​ថ្ងៃ​ស្អែក​ទៅ”។

 

ម្ចាស់​ផ្ទះ​មាន់​គក​បារាំង​ ​នឹង​ត្រូវ​ប៉ះ​ក្រុម​ព័រទុយហ្គាល់​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នា​យប់​ថ្ងៃ​អាទិត្យ​ (ព្រឹក​ថ្ងៃ​ច័ន្ទ​នៅ​កម្ពុជា) ខាង​មុខ​នេះ៕

 

Griezmann៖ “បារាំង​ ត្រូវ​តែ​លើក​ពាន​ Euro 2016”

 

Griezmann៖ “បារាំង​ ត្រូវ​តែ​លើក​ពាន​ Euro 2016”

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ SkySports