ដឹង​ទេ​ ថត​មួយ​រឿង​ស្រី​ស្អាត ស៊ិន យូប៊ីន​ ស៊ី​ថ្លៃ​ប៉ុន្មាន?

ថ្មីៗ​នេះ​កញ្ញា ស៊ិន យូប៊ីន បាន​ចូល​រួម​ពិធី​បើក​​ក្រុង​ពាលី​រឿង​ភាគ​ថ្មី​របស់​ខ្លួន​ជាមួយ​លោក ខាត់ វៃហាំង ដោយ​ក្នុង​ឱកាស​នេះ​ដែរ ​នាង​បាន​បង្ហើប​តម្លៃ​ថត​រឿង​ដុំ​ និង​រឿង​ភាគ​របស់​ខ្លួន​ផង​ដែរ។

 

ដឹង​ទេ​ ថត​មួយ​រឿង​ស្រី​ស្អាត ស៊ិន យូប៊ីន​ ស៊ី​ថ្លៃ​ប៉ុន្មាន?

 

​​​​យូប៊ីន លើក​ឡើង​​ថា សម្រាប់​រឿង​ភាគ​គឺ​ចាប់​ពី ១៨០០ ដុល្លារ​ឡើង​ទៅ រី​ឯ​រឿង​ដុំ​តម្លៃ​ចាប់​ពី​ ២០០០-៣០០០ ដុល្លារ។​ “សម្រាប់​តម្លៃ​ហ្នឹង ​ចំពោះ​រឿង​ភាគ​គឺ​ចាប់​ពី​៣០​ភាគ​ចុះ​ក្រោម​ តែ​ខ្ញុំ​អត់​កំណត់​ទីតាំង​ទេ ចំណែក​ឯ​រឿង​ដុំ​វិញ​ គឺ​ក្នុង​ចន្លោះ​ហ្នឹង​ បើ​ចំពោះ​ការ​ថត​ស្ប៉ត​ ខ្ញុំ​មិន​ទាន់​អាច​កំណត់​បាន​ទេ”។ អតីត​ហ្វ្រេស៊ី​លេខ​១ យូប៊ីន បន្ថែម។

 

ដឹង​ទេ​ ថត​មួយ​រឿង​ស្រី​ស្អាត ស៊ិន យូប៊ីន​ ស៊ី​ថ្លៃ​ប៉ុន្មាន?

 

មក​ទល់​ពេល​នេះ​ ស៊ិន យូប៊ីន បាន​ថត​រឿង​ភាគ​ចំនួន​៥​រឿង​ហើយ​ រឿង​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ស្គាល់​​កញ្ញា​ច្បាស់​នោះ​គឺ​រឿង “និស្ស័យ​ស្នេហ៍​ខ្ញុំ” ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ MyTV ៕

 

អត្ថបទ៖ SAMEDY