Brooklyn មុខ​កាន់​តែ​ដូច​ឪពុក ប្រៀបធៀប​ក្នុង​វ័យ​១៧​ឆ្នាំ​ដូចគ្នា

នា​ពេល​បច្ចុប្បន្ន Brooklyn Beckham កំពុង​ដើរ​តាម​គំរូ​ឪពុក​ក្នុង​ការ​ដើរ​ថត​ផ្សព្វផ្សាយ​ផលិតផល​ផ្សេង​ៗ។ ជាក់ស្ដែង​ Brooklyn បាន​ទៅ​ថត​ពាណិជ្ជកម្ម​មួយ​ក្នុង​ទីក្រុង​ឡុងដុង កាល​ពី​ថ្ងៃ​ពុធ​ ខណៈ​គេ​ក៏​បាន​បង្ហាញ​ជំនាញ​ទាត់បាល់​ក្នុង​​ការ​ថត​នោះ​ដែរ។

 

Brooklyn មុខ​កាន់​តែ​ដូច​ឪពុក ប្រៀបធៀប​ក្នុង​វ័យ​១៧​ឆ្នាំ​ដូចគ្នា

 

តារា​វ័យ​១៧​ឆ្នាំ​រូប​នេះ​ទើប​តែ​ទទួល​បាន​ប្រាក់​ជាង​១៣​ម៉ឺន​ដុល្លារ​ពី​ការ​ថត​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ទូរសព្ទ​ដៃ​ Hauwei ហើយ​ការ​ថត​នៅ​ឡុងដុង​លើក​នេះ​គឺ​ជា​ការងារ​ទី​២​របស់​គេ។ ក្នុង​ការ​ថត​សាជាថ្មី Brooklyn បាន​ទុក​សក់​វែង​ចូក​មក​ក្រោយ ហើយ​ប្រសិន​បើ​អ្នក​មើល​ឲ្យ​យូរ​មុខ​របស់​គេ​ពិត​ជា​ដូច​ឪពុកDavid Beckham ​ណាស់​កាល​អតីត​កីឡាករ​បាល់ទាត់​រូប​នេះ​នៅ​អាយុ​១៧​ឆ្នាំ​ដូចគ្នា។

 

ថ្មី​ៗ​នេះ​បន្ទាប់​ពី​ឃើញ Brooklyn បើក​ឡាន ​Mercedes មួយ​គ្រឿង​តម្លៃ​៦៦ ០០០​ដុល្លារ អ្នកគាំទ្រ​ឆ្ងល់​ថា​ គេ​តាម​លុយ​ពី​ណា​មក​ទិញ ឬ​ឪពុក​ម្ដាយ​ជា​អ្នក​ទិញ​ឲ្យ? ​តែ​តាម​ការ​ពិត Brooklyn បាន​ប្រើ​លុយ​ដែល​រក​បាន​ពី​ការ​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មក​ទិញ​ខ្លួន​ឯង​ទេ៕

 

Brooklyn មុខ​កាន់​តែ​ដូច​ឪពុក ប្រៀបធៀប​ក្នុង​វ័យ​១៧​ឆ្នាំ​ដូចគ្នា

 

Brooklyn មុខ​កាន់​តែ​ដូច​ឪពុក ប្រៀបធៀប​ក្នុង​វ័យ​១៧​ឆ្នាំ​ដូចគ្នា

 

ចុចអាន៖យុវជន​មុខ​ដូច Brooklyn Beckham ពេក ត្រូវ​អ្នក​គាំទ្រ​សុំ​ថត​រូប​រាល់​ថ្ងៃ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail