ដៃគូ​​ចម្រៀង​ស្រី​របស់ អ៊ាម វន្នី បង្ហើប​ពី​គម្រោង​ទៅកាណាដារួម​គ្នា​ម្ដង​ទៀត

បន្ទាប់​ពី​ការ​សម្ដែង​រួម​គ្នា​នៅ​សហរដ្ឋ​អាមេរិក​ប្រកបដោយ​ជោគជ័យ​កន្លង​មក អ៊ាម វន្នី និង​កញ្ញា រស់ ម៉ូនីកា ជា​ដៃ​គូ​ចាស់​ត្រៀម​ទៅ​ច្រៀង​រួម​គ្នា​ម្ដង​ទៀត​លើ​ទឹក​ដី​កាណាដា​វិញ​ម្ដង។

 

ដៃគូ​​ចម្រៀង​ស្រី​របស់ អ៊ាម វន្នី បង្ហើប​ពី​គម្រោង​ទៅកាណាដារួម​គ្នា​ម្ដង​ទៀត

 

យោង​តាម​តារ​ចម្រៀង​ស្រី រស់ ម៉ូនីកា បាន​និយាយ​ថា អ្នក​ទាំង​ពីរ​ត្រូវ​បាន​សមាគម​សិល្បៈ​ខ្មែរ​នៅ​ប្រទេស​កាណាដា​ធានា​ទៅ​ច្រៀង​នៅ​ទី​នោះ ហើយ​បើ​តាម​ការ​គម្រោង​ពួក​គេ​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ដើម​សីហា​ខាង​មុខ នៅ​ពេល​រត់​ការណ៍​ឯកសារ​រួចរាល់។ ហើយ​ឱកាស​របស់ អៀម វន្នី ពេល​នេះ​ក៏​ព្រោះ​តែ​ក្រៅ​ប្រទេស​មើល​ឃើញ​ពី​សមត្ថភាព។

 

“វន្នី គាត់​ជា​អ្នក​ជំនាន់​ក្រោយ​មាន​ទេព​កោសល្យ ដែល​អាច​និពន្ធ​ចម្រៀង​បាន និពន្ធ​បទ​ភ្លេង​បាន ធ្វើ​ឱ្យ​បង​ប្អូន​នៅ​ក្រៅ​ប្រទេស​គេ​ចូល​ចិត្ត ខ្ញុំ​ក៏​មាន​មោទនភាព​ដែរ​ក្នុង​ការ​សម្ដែង​ជាមួយ​គាត់”។ ម៉នីកា ថ្លែង​មក​កាន់ Sabay។

 

តារា​ចម្រៀង​រូប​នេះ​បន្ត​ថា អ្នក​ទាំង​ពីរ​រំពឹង​ទទួល​បាន​ជោគជ័យ​ខ្ពស់​សម្រាប់​ដំណើរ​លើក​នេះ ព្រោះ​កន្លង​មក​ធ្លាប់​បាន​ទទួល​លទ្ធផល​ល្អ​រួម​គ្នា​សម្រាប់​ការ​សម្ដែង​លើ​ទឹក​ដី​អាមេរិក និង​អូស្ត្រាលី​រួច​ហើយ៕

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ