ពលរដ្ឋ​ភូមិ​តា​ស្អាង​ រិះគន់​ក្រុម​រថយន្ត​ដឹក​ដី​បំផ្លាញ​ផ្លូវ​

ពលរដ្ឋ​ភូមិ​តា​ស្អាង​ រិះគន់​ក្រុម​រថយន្ត​ដឹក​ដី​បំផ្លាញ​ផ្លូវ​



ស្វាយរៀង​ ៖ ​ពលរដ្ឋ​ភូមិ​តា​ស្អាង​ ឃុំ​កំពង់ចំលង​ ស្រុក​ស្វាយជ្រំ​ បាន​នាំគ្នា​រអ៊ូរទាំ​ អំពី​បញ្ហា​ផ្លូវ​ពិបាកធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ភូមិ​ ដែល​ជា​ការបំផ្លាញ​ ដោយ​ក្រុម​រថយន្ត​ដឹក​ដី ​មក​ជីក​រណ្ដៅ​ជ្រៅៗ​យក​អាចម៍​ដី​ ហើយ​ដឹក​កាត់​តាម​ផ្លូវ​នេះ ​ធ្វើ​ឲ្យ​ខូច​ផ្លូវ។ ប៉ុន្តែ​មិន​ត្រូវ​បាន​អាជ្ញាធរ​ ក៏ដូចជា​ស្ថាប័ន​​​ពាក់ព័ន្ធ​ធ្វើការ​ទប់ស្កាត់​នោះ​ឡើយ។

ការ​លើក​ឡើង​ពី​សំណាក់​ពលរដ្ឋ​នេះ​ បាន​ធ្វើ​ឡើង ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ​ខែ​កក្កដា ​ឆ្នាំ​២០១៦​នេះ។ប្រជាពលរដ្ឋ​ក្នុង​ភូមិ​តា​ស្អាង​ បាន​លើក​ឡើង​ថា​ ផ្លូច​ខូច​ពិបាក​ធ្វើដំណើរ នេះ​មាន​រយៈពេល​ជាង​មួយ​ខែ​ហើយ​ មិន​ទាន់​មាន​ខាង​ណា​មក​អើពើ​នោះ​ទេ។

បើ​ទោះបី​ពលរដ្ឋ​បាន​ជម្រាប​ទៅ​អាជ្ញាធរ​យ៉ាងណាក៏ដោយ​ ក៏​នៅ​តែ​មិន​ទាន់​ធ្វើ​ឲ្យ​ផ្លូវ​មួយ​នេះ​ បាន​ប្រសើរ​ឡើងវិញ​នោះ​ឡើយ​ ពិសេស​មាន​ភ្លៀង​ទៀត​ផង​ ប្រជាពលរដ្ឋ​យំ​មិន​ចេញ​ទេ​ ទាំង​អ្នក​ជំងឺ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ ក៏​ពិបាក​ដែរ​។ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​ក្រុម​ពលរដ្ឋ​ បាន​ធ្វើការ​សំណូមពរ​ទៅ​លោក​អភិបាលស្រុក​ស្វាយជ្រំ​ សូម​ចាត់​ឲ្យ​មន្ត្រី​ភូមិ ឃុំ​ចុះ​ត្រួតពិនិត្យ​ផង តើ​ក្រុមហ៊ុន​ជីក​យក​អាចម៍​ដី​ ទទួលខុសត្រូវ​ក្នុង​ការ​ជួស​ជុល​វិញ​អត់​?៕
ពលរដ្ឋ​ភូមិ​តា​ស្អាង​ រិះគន់​ក្រុម​រថយន្ត​ដឹក​ដី​បំផ្លាញ​ផ្លូវ​