ជនបរទេស​២​នាក់ ស្លាប់​ក្នុង​ពេល​តែមួយ ​ក្រោយ​ពី​ត្រឡប់​មក​ពី​ជប់លៀង

ជនបរទេស​២​នាក់ ស្លាប់​ក្នុង​ពេល​តែមួយ ​ក្រោយ​ពី​ត្រឡប់​មក​ពី​ជប់លៀង



កំពត​ ៖​ ​ជនបរទេស​២​នាក់ ត្រូវ​បាន​គេ​ដឹង​ថា បាន​ស្លាប់​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៣​និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​៧ ខែ​កក្កដា ​ឆ្នាំ​២០១៦ ដូចគ្នា ដែល​ម្នាក់​ជា​ជនជាតិ​អង់គ្លេស ដេក​ស្លាប់​ក្នុង​ហាង​ជួល​របស់​ខ្លួន ចំណុច​ខាងត្បូង​សួនច្បារ ខាងកើត​ផ្សារ​ក្រណាត់ ស្ថិត​ក្នុង​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​ ខេត្តកំពត និង​ម្នាក់ទៀត​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ស៊ុន​យ៉ា​ឃៀ​ល ស្ថិតក្នុង​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត។

តាម​មន្ត្រី​នគរបាល​ដែល​ចុះ​ធ្វើ​កោសល្យវិច័យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កម្លាំង​នគរបាល​ជំនាញ​ខេត្ត និង​ក្រុង កំពុង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជនជាតិ​អង់គ្លេស​ម្នាក់​ជា​ដំបូង ដែល​មាន​ឈ្មោះ​JONES MATTHEW DAVID NEVIL ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ។ ឆ្លង​តាម​ការសាកសួរ ត្រូវ​បាន​ស្ត្រី​ម្ចាស់​ហាង​ជា​ជនបរទេស​ដូចគ្នា​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ​កាលពី​វេលា​ម៉ោង​១០​យប់ ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៦ ជនរងគ្រោះ​ឈ្មោះ អឹម ជេ ភេទ​ប្រុស ជនជាតិ​អង់គ្លេស បាន​ជិះ​ម៉ូតូ​មក​ផ្ញើ​នៅ​ហាង​របស់​ខ្លួន ហើយ​បាន​ប្រាប់​ខ្លួន​ជា​ម្ចាស់​ហាង​ថា រូបគេ​ទៅ​ជប់លៀង​នៅ​ហាង​គី​ទី ស្ថិតនៅ​ខាងជើង​ស្ពាន​ថ្មី​ត្រើយ​ខាងកើត​។ ពេល​នោះដែរ​ខ្លួន​ជា​ម្ចាស់​ហាង​បាន​ឃាត់​រូបគេ​កុំ​ឲ្យ​ទៅ​អី តែ​រូបគេ​នៅតែ​រឹងរូស​មិន​ស្តាប់​ការ​ឃាត់​ក៏​ចេញ​ដើរ​ទៅ។

សាក្សី​ម្ចាស់​ហាង​បាន​ឲ្យ​ដឹង​ទៀត​ថា លុះ​ដល់​ថ្ងៃ​ទី​០៧ ខែ​កក្កដា ​ឆ្នាំ​២០១៦ ​ព្រឹក​ម៉ោង​ប្រហែលជា​១១​ជាង ឃើញ​ឈ្មោះ អឹម ជេ​(​ជនរងគ្រោះ​) គាត់​ជិះ​ម៉ូតូ​កង់​បី​ជាមួយ​ឈ្មោះ​ គីម ​មក​កន្លែង​ហាង​ខ្លួន​វិញ នៅ​ពេល​គាត់​ចុះ​ពីលើ​ម៉ូតូ​កង់​បី​ គេ​ឃើញ​មុខ​គាត់​ឡើង​ក្រហម បាន​ដើរចូល​ទៅ​ក្នុង​ហាង ​រួច​ប្រាស់​ខ្លួន​ដេក​លើ​តាប​ប៊ីយ៉ា​នៅ​ក្នុង​ហាង​។ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​គាត់​បែប​ថប់ៗ​ដង្ហើម​ ម្ចាស់​ហាង ​និង​មិត្តភ័ក្ដិ​ដែល​រាប់អាន​គ្នា​ជាមួយ​ជន​រង​គ្រោះ​បាន​ជួយ​ធ្វើ​ចលនា​បេះដូង​ឲ្យ បន្ទាប់មក​ឈ្មោះ​ អឹម ជេ គាត់​ក៏​សម្ងំ​ដេក​ទៅ។

ស្ត្រី​ម្ចាស់​ហាង​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​ឃើញ​ជនរងគ្រោះ​សម្ងំ​ដេក​ហើយ ​ខ្លួន​ក៏​ឡើង​ទៅ​សម្រាក​ដេក​ថ្ងៃត្រង់​នៅ​បន្ទប់​ជាន់​លើ រហូតដល់​ម៉ោង​១៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ដដែល ពេល​ខ្លួន​ភ្ញាក់​ពី​ដំណេក​ចុះ​មក​ក្រោម​វិញ ​ក៏​ស្រាប់តែ​ឃើញ​ឈ្មោះ អឹ ជេ ស្លាប់​បាត់​បង់ជីវិត​នៅ​លើ​តាប​ប៊ីយ៉ា​បាត់ទៅហើយ ​ក៏​មាន​ការ​ភ្ញាក់ផ្អើល​ រួច​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ​តែម្ដង។

ក្រោយពេល​សមត្ថកិច្ច​ជំនាញ​នគរបាល​ក្រុង និង​ខេត្ត ​រួម​នឹង​គ្រូពេទ្យ​ជំនាញ​ចុះទៅពិនិត្យ​សាកសព​បាន​សន្និដ្ឋាន​ថា សាកសព​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង​ពិតប្រាកដ​មែន ហើយ​ក៏​បាន​ប្រគល់​សាកសព​ជូន​សមត្ថកិច្ច​អន្តោប្រវេសន៍ ដើម្បី​ទំនាក់ទំនង​ប្រគល់​ទៅ​ស្ថានទូត។

ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត ដែល​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ស៊ុន​យ៉ា​ឃៀ​ល​នោះ សមត្ថកិច្ច​មិនទាន់បាន​ទៅធ្វើ​កោសល្យវិច័យ​នៅឡើយ​ទេ គ្រាន់តែ​ប្រភព​បង្ហើប​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​នោះ​ជា​ជាតិ​អង់គ្លេស​ដូចគ្នា​ ដែល​ផឹក​ក្នុង​ពិធីជប់លៀង​ជាមួយគ្នា​តែប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា សាកសព​ដែល​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ស៊ុន​យ៉ា​ឃៀ​ល​នេះ ក្រោយពី​មាន​ព័ត៌មាន​នេះ អ្នក​យក​ព័ត៌មាន​យើង​សុំ​ចូល​ថត​យក​រូបភាព​ និង​សុំ​ការ​បំភ្លឺ​ពី​មន្ទីរពេទ្យ ​ប៉ុន្តែ​ត្រូវបាន​បុគ្គលិក​ពេទ្យ​ និង​សមត្ថកិច្ច​ដែល​នៅ​ប្រចាំការ​ក្នុង​មន្ទីរពេទ្យ​មិនបាន​អនុញ្ញាត​ផ្តល់​ព័ត៌មាន​ជូន​ និង​មិន​អនុញ្ញាត​ឲ្យ​ចូល​ថតរូប​ទេ ដោយ​ប្រាប់​ថា ក្រុម​គ្រួសារ​សព​សំណូមពរ​កុំ​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ថត​សាកសព។

ព័ត៌មាន​បន្ថែម​ជុំវិញ​ជនបរទេស​ម្នាក់​ទៀត​ដែល​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ស៊ុន​យ៉ា​ឃៀ​ល​(​ហៅ​មន្ទីរ​ពេទ្យ​ចម្ការ​ដូង​) ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ចុះ​ពិនិត្យ​សាកសព​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី០​៧ ខែ​កក្កដា ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១៤​និង​៤០​នាទី​រសៀល ឈ្មោះ ​TAFFJAMES EDWARD ភេទ​ប្រុស កើត​ថ្ងៃ​ទី​០៦ ខែ​មីនា​ ឆ្នាំ​១៩៨៣ ជា​ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ​៥២៧៨៤៨៧៤៥ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ស៊ុន​យ៉ា​ឃៀ​ល ស្ថិត​ក្នុង​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​។ តាម​ការពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​របស់​ក្រុម​គ្រូពេទ្យ ​និង​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​ថា​ ការ​ស្លាប់​របស់​ជនបរទេស​ទាំងពីរ​នាក់​នេះ គឺ​បណ្តាល​មកពី​ជំងឺ​គាំងបេះដូង។

សាកសព​ជនបរទេស​ទាំងពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ស្ថានទូត​មក​ទទួល​យក​ទៅ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នា​ល្ងាច​ថ្ងៃ​ទី​០៧ ខែ​កក្កដា​ ឆ្នាំ​២០១៦​នេះ៕

ជនបរទេស​២​នាក់ ស្លាប់​ក្នុង​ពេល​តែមួយ ​ក្រោយ​ពី​ត្រឡប់​មក​ពី​ជប់លៀង

ជនបរទេស​២​នាក់ ស្លាប់​ក្នុង​ពេល​តែមួយ ​ក្រោយ​ពី​ត្រឡប់​មក​ពី​ជប់លៀង

ជនបរទេស​២​នាក់ ស្លាប់​ក្នុង​ពេល​តែមួយ ​ក្រោយ​ពី​ត្រឡប់​មក​ពី​ជប់លៀង

ជនបរទេស​២​នាក់ ស្លាប់​ក្នុង​ពេល​តែមួយ ​ក្រោយ​ពី​ត្រឡប់​មក​ពី​ជប់លៀង

ជនបរទេស​២​នាក់ ស្លាប់​ក្នុង​ពេល​តែមួយ ​ក្រោយ​ពី​ត្រឡប់​មក​ពី​ជប់លៀង

ជនបរទេស​២​នាក់ ស្លាប់​ក្នុង​ពេល​តែមួយ ​ក្រោយ​ពី​ត្រឡប់​មក​ពី​ជប់លៀង

ជនបរទេស​២​នាក់ ស្លាប់​ក្នុង​ពេល​តែមួយ ​ក្រោយ​ពី​ត្រឡប់​មក​ពី​ជប់លៀង