G5 SE ខ្លាំង​មួយ​កំប្លេ តម្លៃ​ជិត ៦០០ ដុល្លារ

LG បាន​បញ្ចេញ​​ទូរសព្ទ​ម៉ូឌែល​ចុង​ក្រោយ​របស់​ខ្លួន G5 SE ​កាល​ពី​ពេល​ថ្មីៗ​នេះជា​សិស្ស​ប្អូន​របស់​ម៉ូឌែល G5 ដែល​មាន​សមត្ថភាព​ខ្លាំង​អាច​ចាប់​យក​រូប​បាន​ 135 ដឺក្រេ ស្មើរនឹង​ទំហំ​រូបភាព​ដែល​មើល​ឃើញ​នឹង​ភ្នែក​ទទេ។

 

G5 SE  ខ្លាំង​មួយ​កំប្លេ តម្លៃ​ជិត ៦០០ ដុល្លារ

 

@បច្ចេកវិទ្យា

ត្រកូល G5 SE ​ជា​ស្មាតហ្វូន​ដំបូង​គេ​ដែលអាច​ដោះ​ថ្ម​ចេញ​បាន​ងាយស្រួល ​ប្រើ​បច្ចេកវិទ្យា​សាក​ភ្លើង​ ឆាប់រហ័ស ​(Quick Charge 3.0) ក្នុង​រយៈពេល ៣០ នាទី សាក​បាន​ដល់ ៨៣ ភាគរយ ឯថាមពល​ថ្ម​មាន​ទំហំ 2800 mAh កាន់​បាន​ពេញ​មួយ​ថ្ងៃ និង​មុខ​ងារ Always-on Display អាច​ធ្វើ​ការ​កំណត់​​ចំណាំ​មួយ​ចំនួន​ដូច​ជា ម៉ោង សារ​ និង​កម្មវិធី​ខ្លះ ​នៅ​ពេល​អេក្រង់​បិទ​ពន្លឺ។

 

G5 SE  ខ្លាំង​មួយ​កំប្លេ តម្លៃ​ជិត ៦០០ ដុល្លារ

 

@សមត្ថភាព​កាមេរ៉ា

LG ម៉ូឌែល G5 SE ​មាន​ទំហំ​អេក្រង់ ៥.៣ អ៊ីញ QHD In-Cell IPS និង​មាន​កាមេរ៉ា​ភ្លោះ(Dual Camera) ទំហំ ១៦ មេហ្គាភិចសែល និង ៨ មេហ្គាភិចសែល ដែល​អាច​ថត​រូបភាពបាន​ទំហំ​ធំ​ទូលាយ​ជាមួយ​និង​កាមេរ៉ា Wide Angle Len 135 ដឺក្រេ ស្មើរនឹង​ទំហំ​រូបភាព​ដែល​មើល​ឃើញ​នឹង​ភ្នែក​ទទេ ​ជាមួយ Flash ប្រភេទ​ឡាស៊ែរ និង​មាន​មុខងារ​ទប់​លំនឹង OIS ដែល​ជួយ​ឱ្យ​ការ​ចាប់​រូបភាព​បាន​លឿន រហ័ស​និង​ច្បាស់​ល្អ។ ​ចំពោះ​កាមេរ៉ា​មុខ មាន​ទំហំ ៨ មេហ្គាភិចសែល អាច​ថត​រូប​ភាព និង​វីដេអូ​បាន​កម្រិត FHD ក្នុង​ល្បឿន 30 Fps។

 

G5 SE  ខ្លាំង​មួយ​កំប្លេ តម្លៃ​ជិត ៦០០ ដុល្លារ

 

 

@ការ​រចនា​តួ​ខ្លួន

LG G5 SE រចនា​ឡើង ដោយ​បំពាក់​មក​ជាមួយ​អេក្រង់​កោង​ប្រភេទ 3D Arc ​ជាមួយ​នឹង​តួ​ខ្លួន​ផលិត​ពីលោៈធាតុ​ដែល​មាន​បួន​ពណ៍ ​ប្រាក់ មាស ស និង ​ប្រផេះ។ ផលិត​ពី​អាលុយមីញ៉ូម​ដ៏​ប្រណិត ឯ​ប៊ូតុង​ឡើង​ចុះ​សំឡេង ផ្លាស់​មក​ដាក់​នៅ​ចំហៀង​វិញ​ខុស​ពី​ម៉ូឌែល G2,G3 និងG4 លើក​លែង​តែ​ប៊ូតុង​បិទ​បើក ចាក់​សោរ​ដោយ​បច្ចេកវិទ្យា​ស្កេនក្រយ៉ៅ​ដៃ​ឆាប់​រហ័ស នៅ​ខាង​ក្រោម​កាមេរ៉ា។

 

G5 SE  ខ្លាំង​មួយ​កំប្លេ តម្លៃ​ជិត ៦០០ ដុល្លារ

 

G5 SE បំពាក់​មក​ជាមួយ​បន្ទះឈីប Snapdragon 652 ​ជាមួយ​អង្គគណនា ៨ គ្រាប់ (Octa-Core 1.8 GHz) ​ទំហំ RAM 3GB ​ម៉េម៉ូរី​ផ្ទុក​ក្នុង​ម៉ាស៊ីន 32 GB ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ចុងក្រោយ Android Mashmallow 6.0.1 និង​អាច​ថែម​ម៉េម៉ូរី​បាន​ថែម​ទៀត។

 

​​G5 SE មាន​តម្លៃ ៥៧៩ ដុល្លារ។

 

ចុច​អាន៖ Galaxy S7 Edge ម៉ូដែល​ពិសេស​ ​សម្រាប់​កីឡា​អូឡាំពិក​ ​២០១៦

 

អត្ថបទ៖ រក្សា