ហម ឈ​រ៉ា ទទួលបាន​ការគាំទ្រ​ពី​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​

6 Videos

បន្ទាប់ពីតារាសម្តែងជើងចាស់ ហម ឈរ៉ា បានសំណូមពរឱ្យប្រិយមិត្តអ្នកលេងហ្វេសប៊ុកកាត់បន្ថយការសរសេរអក្សរឡាតាំងក្នុងសំនៀងជាភាសាខ្មែរនៅលើទំព័រហ្វេសប៊ុករួចមក ពេលនេះសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានប្រកាសគាំទ្រទាំងស្រុង ចំពោះសំណូមពរមួយនេះ ។

P9

ហម ឈ​រ៉ា ទទួលបាន​ការគាំទ្រ​ពី​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​

ថ្មីៗនេះសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានបញ្ចេញពាក្យពេចន៍មួយចំនួនគាំទ្រ ដល់តារាសម្តែង ហម ឈរ៉ា ដែលបានជួយបំផុសស្មារតីឱ្យមិត្តអ្នកលេងហ្វេសប៊ុកទាំងឡាយ ងាកមកប្រើប្រាស់អក្សរជាតិឡើងវិញ ។ ក្នុងនោះដែរសមាគមនក៏បានបង្ហាញពីគោលជំហរ ចង់អភិរក្សអក្សរសាស្ត្រខ្មែរឱ្យបានគង់វង្ស ក៏ដូចជាបកស្រាយការយល់ច្រឡំខ្លះៗរវាងតារាសម្តែង ហម ឈរ៉ា និង ប្រិយមិត្តអ្នកលេងហ្វេសប៊ុកមួយចំនួនឱ្យបានច្បាស់លាស់ផងដែរ ។

ហម ឈ​រ៉ា ទទួលបាន​ការគាំទ្រ​ពី​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​

នេះជាសារដើមទាំងស្រុងរបស់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមធ្វើការគាំទ្រចំពោះសំណូមពរតារាសម្តែង ហម ឈរ៉ា ៖ «ក្នុងនាមសមាគមសុំគាំទ្រសិល្បករជើងចាស់លោក ហម ឈរ៉ា ដែលបានជួយបំផុសគំនិតក្នុងការអភិរក្សអក្សរជាតិយើង ហើយក៏គាំទ្រគាត់ក្នុងការជួយបំផុសឱ្យបងប្អូនសិល្បៈហើយប្រជាពលរដ្ឋយើងកែទម្លាប់ពីការសរសេរឡាតាំងជាសំនៀងខ្មែរ ឧទាហរណ៍: (Bong Tov Na?យើងគួរតែសរសេរថា Where are you going brother? ឬក៏សរសេរអក្សរជាតិយើងថា បងទៅណា? ឱ្យងាកមកទម្លាប់សរសេរអក្សរជាតិយើងវិញ ។ កន្លងមកនេះមានបងប្អូនមួយចំនួនគាត់យល់ច្រឡំថា ហាមមិនឱ្យសរសេរអក្សរបរទេស(អង់គ្លេស) សមាគមសុំបញ្ជាក់ថា គឺមិនមានការហាមមិនឱ្យសរសេរអក្សរបរទេស(អង់គ្លេស)ទេ គឺគ្រាន់តែយើងសំណូមពរកុំឱ្យសរសេរអក្សរឡាតាំងជាសំនៀងខ្មែរនៅលើបណ្តាញសង្គម Facebook»ប្រម៉ាញ់តួ