សាន ស្រី​ឡៃ បកស្រាយ​រឿង​យកប្តី​គេ​

6 Videos


ថ្មីៗនេះអតីតបេក្ខនារី The Vice Cambodia រដូវកាលទី ២ សាន ស្រីឡៃ ត្រូវបាននារីម្ចាស់អាខោនហ្វេសប៊ុកម្នាក់ចោទប្រកាន់ខ្លាំងៗថា នាងដណ្តើមស្វាមីរបស់គេ ប៉ុន្តែមិនទាន់អាចសន្និដ្ឋានថាពិត ឬ មិនពិតនោះទេ ទើបតែពេលនេះសាមីខ្លួន គឺនាង សាន ស្រីឡៃ បានចេញមុខមកស្រាយបំភ្លឺការពិត ។

P9

សាន ស្រី​ឡៃ បកស្រាយ​រឿង​យកប្តី​គេ​
សាន ស្រី​ឡៃ បកស្រាយ​រឿង​យកប្តី​គេ​

ទាក់ទងនឹងរឿងនេះដែរ សាន ស្រីឡៃ បានបកស្រាយថា វាជារឿងចាស់របស់ស្វាមីនាងទេ ហើយវាត្រូវបានដោះស្រាយចប់សព្វគ្រប់កាលពីជាង ១០ ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែមិនដឹងជាមូលហេតុអ្វីបានជាគេលើកយកមកនិយាយម្តងទៀតនៅពេលនេះ ? ចំពោះនារីម្នាក់ដែលបានបង្ហោះសារចោទប្រកាន់នៅលើទំព័រហ្វេសប៊ុកនោះ នាងទទួលស្គាល់ថាមានចំណុចមួយចំនួនដែលត្រឹមត្រូវ ប៉ុន្តែវាជារឿងអតីតកាលតែប៉ុណ្ណោះ ។

សាន ស្រី​ឡៃ បកស្រាយ​រឿង​យកប្តី​គេ​

ទោះជាយ៉ាងណា ពេលនេះនាងមិនមានក្តីបារម្ភខ្វាយខ្វល់អ្វីឡើយ ព្រោះការចោទប្រកាន់ទាំងនោះមិនមែនជាការពិត ។

សាន ស្រី​ឡៃ បកស្រាយ​រឿង​យកប្តី​គេ​

គួរបញ្ជាក់ដែរថា សាន ស្រីឡៃ ទើបតែបានបង្ហាញមុខស្វាមីរបស់នាងឱ្យមហាជនបានស្គាល់កាលពីពេលថ្មីៗនេះ ប៉ុន្តែមិនបានលម្អិតថាមានកូន ឬ នៅនោះទេ ពេលនេះនាងបានបញ្ជាក់ថា មានកូនចំនួនពីរនាក់ ហើយកូនច្បងមានអាយុ ៧ ឆ្នាំ និង កូនប្អូនមានអាយុ ៤ ឆ្នាំ ៕

                                                                                   ប្រមាញ់តួ