របាយការណ៍ថ្មី​​របស់​ ក្លូបល វីត​​​ណេស ​​លាត​ត្រដាង​អាណាចក្រ​​ជំនួញ​របស់​​​គ្រួសារ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន

កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេសថា លោកទទួលបានប្រាក់ចំណូលមិនដល់១៤.០០០ដុល្លារផងទេក្នុង១ឆ្នាំ ស្របពេលរដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការបង្ខំឲ្យមន្ត្រីកំពូលៗគោរពតាមច្បាប់ប្រឆាំងអំពើពុករលួយថ្មី ដែលតម្រូវឲ្យពួកគេប្រកាសទ្រព្យសម្បត្តិលាក់បាំងរបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រីដែលរងការចោទប្រកាន់ទូទៅថាដឹកនាំរបបពុករលួយបំផុតមួយក្នុងពិភពលោក បានមានប្រសាសន៍បន្ថែមដោយមិនគួរសមថា “ខ្ញុំនឹងទទួលបានការជួយឧបត្ថម្ភពីកូនៗរបស់ខ្ញុំ។ ខ្ញុំមិនបណ្ដោយឱ្យខ្លួនឯងងាប់ទេ”។ ជាការពិតណាស់ កូនៗ និងមហាគ្រួសាររបស់លោកមានភាគហ៊ុនធំៗក្នុងក្រុមហ៊ុនជាង១០០ដែលមានដើមទុនសរុបជាង២០០លានដុល្លារនៅក្នុងវិស័យនានាពាសពេញសេដ្ឋកិច្ច នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការក្លូបល វីតណេស (Global Witness) ដែលលាតត្រដាងពីទំហំអាណាចក្រជំនួញរបស់គ្រួសារនាយករដ្ឋមន្ត្រី។ ក្នុងរបាយការណ៍មានឈ្មោះថា “ការគ្រប់គ្រងដ៏អរិភាព” (Hostile Takeover) ដែលចេញផ្សាយនៅថ្ងៃេនះ អង្គការសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ ព្រមានវិនិយោគិនបរទេសបច្ចុប្បន្ន និងវិនិយោគិនបរទេសដែលចង់មកវិនិយោគនៅទីនេះអំពីហានិភ័យនៃការមានទំនាក់ទំនងជាមួយក្រុមហ៊ុនទាំងនោះ ដែលខ្លះរងការចោទប្រកាន់ថាបានបំពានច្បាប់ដោយនិទណ្ឌភាពនៅក្នុងបរិយាកាសដ៏សែនពុករលួយក្រោមការគ្រប់គ្រងដែលស្ទើរតែគ្មានការត្រួតពិនិត្យរបស់លោក ហ៊ុន សែន។ លោក ស្តេហ្វិន ភីល (Stephen Peel) សមាជិកក្រុមប្រឹក្សានាយកនៅអង្គការក្លូបល វីតណេស និងជាអតីតដៃគូក្រុមហ៊ុនមូលបត្រឯកជនបានលើកឡើងក្នុងរបាយការណ៍នេះថា “ការធ្វើជំនួញជាមួយក្រុមហ៊ុននានាដែលជារបស់ ឬគ្រប់គ្រងដោយគ្រួសារកាន់អំណាចនៅក្នុងប្រទេស មិនត្រឹមតែបង្កឲ្យមានការចោទសួរអំពីក្រមសីលធម៌ប៉ុណ្ណោះទេ វាក៏មានហានិភ័យខ្លាំងណាស់ដែរខាងផ្លូវច្បាប់ ហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះ។ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន វិនិយោគិននៅកម្ពុជា ត្រូវពិនិត្យពិច័យដោយប្រុងប្រយ័ត្នដើម្បីធ្វើឲ្យប្រាកដថា ប្រាក់របស់ខ្លួនមិនត្រូវបានបញ្ជូនចូលក្នុងយុទ្ធនាការគាបសង្កត់របស់លោក ហ៊ុន សែន”។ លោក ភែទ្រីក អែលី (Patrick Alley) សហស្ថាបនិកអង្គការនេះបានមានប្រសាសន៍ថា “គ្រួសាររបស់គាត់បានក្តោបក្តាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយប្រជាជនក្នុងរាជធានីភ្នំពេញ ទំនងជាព្យាយាមជាច្រើនដងក្នុងមួយថ្ងៃដើម្បីចៀសវាងការរកលុយឲ្យអ្នកគាបសង្កត់ពួកគេ។វិនិយោគិនបរទេសអាច និងគួរតែដកខ្លួនចេញពីរបបមួយនេះដែលសម្លាប់មនុស្ស បំភិតបំភ័យ និងចាប់អ្នករិះគន់ខ្លួនដាក់ពន្ធនាគារ”។ ដោយភាគច្រើនដកស្រង់ចេញពីសំណុំឯកសារសាជីវកម្មសាធារណៈរបស់ក្រសួងពាណិជ្ជកម្មដែលអាចរកបានតាមប្រព័ន្ធអុីនធឺណិត អង្គការក្លូបល វីតណេស […]

The post របាយការណ៍ថ្មី​​របស់​ ក្លូបល វីត​​​ណេស ​​លាត​ត្រដាង​អាណាចក្រ​​ជំនួញ​របស់​​​គ្រួសារ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន appeared first on The Cambodia Daily.