តារា​ចម្រៀង​ Original ជុំ​គ្នា​​លើក​កម្ពស់​ស្នាដៃ​បទ​និពន្ធ​ថ្មី​

ល្ងាច​មិញ​នេះ​​​នៅ​ផ្សារ​ទំនើប​អ៊ីអន​ ជាន់​ផ្ទាល់​ដី​ក្រុម​ហ៊ុន​ Smart ​បាន​រៀប​ចំ​កម្ម​វិធី​​មួយ​​ ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​តារា​ចម្រៀង​ Original ក្នុង​គោល​បំណង​លើក​ស្ទួយ​ចម្រៀង​ខ្មែរ​ដែល​មិន​ចំលង​គេ​។

​​ 

ជួប​ជាមួយ​លោក ថូម៉ាស នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Smart Axiata បាន​មាន​ប្រសាសន៍​ថា​ ការ​គាំ​ទ្រ​ និង​ចំណង់​ចំណូល​ចិត្ត​លើ​តន្ត្រី​របស់​ខ្មែរ​​ គឺ​កាន់​តែ​មាន​ភាព​ខ្លាំង​ក្លា​ តួ​យ៉ាង​ ដូច​ដែល​បាន​ឃើញ​នូវ​ការ​នាំ​មក​ចំពោះ​​ការ​ប្រគំ​តន្ត្រី​អន្តរជាតិ​​ដែល​សម្ដែង​ដោយ Demi Lovato និង Jessie J កាល​ពី​ឆ្នាំ​មុនផង​ដែរ​​ មាន​ការ​គាំទ្រ​ច្រើន។​ ដោយ​ឡែក​ថ្ងៃ​ល្ងាច​មិញ​នេះ ក៏​ដូច​គ្នា ក្នុង​នោះ​លោក​សង្ឃឹម​ថា​ រាល់​ស្នាដៃ​ និពន្ធ​ថ្មី​របស់​កូន​ខ្មែរ​ នឹង​ជួយ​ជំរុញ​ នូវ​ចក្ខុ​វិស័យ​សម្រាប់​តន្ត្រី​ខ្មែរ​ទៅ​ជា​តន្ត្រី​លំដាប់​ពិភពលោក។

 

តារា​ចម្រៀង​ Original ជុំ​គ្នា​​លើក​កម្ពស់​ស្នាដៃ​បទ​និពន្ធ​ថ្មី​

 

ងាក​មក​ជួប​​ម្ចាស់​បទ “នឹក​អូន​បាន​ត្រឹម​ស្រមៃ​” លោក​ អ៊ួង សូរិយា បាន​ថ្លែង​មក​កាន់ Sabay ថា​វិស័យ​បទ​ចម្រៀង​រីក​ចម្រើន​បាន​លុះ ត្រា​តែ​មាន​ការ​ចូលរួម​គាំ​ទ្រ​ពី​ទស្សនិក​ជន​៖ “ឥឡូវ​ពួក​ខ្ញុំ​បាន​ប្រមូល​ផ្ដុំ​​គ្នា​ផលិត​បទ​ Original​ ប៉ុន្តែ​​បើ​សិន​មាន​តែ​ពួក​ខ្ញុំ​ទាំង​អស់​រួម​គ្នា​ ក៏​មិន​គ្រប់​គ្រាន់​ដែរ គឺ​ទាល់​តែ​មាន​​ការ​ចូល​រួម​គាំ​ទ្រ​ពី​បងប្អូន​ទើប​ វិស័យ​ចម្រៀង​យើង​កាន់​តែ​ទៅ​មុខ​”។

 

 

 

ទស្សនា​សកម្មភាព​ និង​រូបភាព​ តារា​ចម្រៀង​ Original កាល​ពី​ល្ងាចមិញ៖

 

តារា​ចម្រៀង​ Original ជុំ​គ្នា​​លើក​កម្ពស់​ស្នាដៃ​បទ​និពន្ធ​ថ្មី​

 

តារា​ចម្រៀង​ Original ជុំ​គ្នា​​លើក​កម្ពស់​ស្នាដៃ​បទ​និពន្ធ​ថ្មី​

 

តារា​ចម្រៀង​ Original ជុំ​គ្នា​​លើក​កម្ពស់​ស្នាដៃ​បទ​និពន្ធ​ថ្មី​

 

តារា​ចម្រៀង​ Original ជុំ​គ្នា​​លើក​កម្ពស់​ស្នាដៃ​បទ​និពន្ធ​ថ្មី​

 

តារា​ចម្រៀង​ Original ជុំ​គ្នា​​លើក​កម្ពស់​ស្នាដៃ​បទ​និពន្ធ​ថ្មី​

 

តារា​ចម្រៀង​ Original ជុំ​គ្នា​​លើក​កម្ពស់​ស្នាដៃ​បទ​និពន្ធ​ថ្មី​

 

តារា​ចម្រៀង​ Original ជុំ​គ្នា​​លើក​កម្ពស់​ស្នាដៃ​បទ​និពន្ធ​ថ្មី​

 

តារា​ចម្រៀង​ Original ជុំ​គ្នា​​លើក​កម្ពស់​ស្នាដៃ​បទ​និពន្ធ​ថ្មី​

 

តារា​ចម្រៀង​ Original ជុំ​គ្នា​​លើក​កម្ពស់​ស្នាដៃ​បទ​និពន្ធ​ថ្មី​

 

អត្ថបទ៖​ ថា ម៉ាលីដា
​​