សម្ដេច ហ៊ុន សែន ក្រើន​រំ​ឮ​ក​ឲ្យ​គ្រប់​ក្រសួង​តាមដាន​នឹងដោះស្រាយបញ្ហាពលរដ្ឋតាម​រយៈFacebook ខ្លួន និពន្ធដោយ : ថ្មីៗ       July-08-2016, 11:10 am         652

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្ដេច ហ៊ុន សែន ក្រើន​រំ​ឮ​ក​ឲ្យ​គ្រប់​ក្រសួង​តាមដាន​នឹងដោះស្រាយបញ្ហាពលរដ្ឋតាម​រយៈFacebook ខ្លួនរូបពីហ្វេសប៊ុកលោក ផៃ ស៊ីផានសម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំឭក​សារជាថ្មី​ដល់​គ្រប់​ក្រសួង​ស្ថាប័ន ឲ្យ​តាមដាន​ព័ត៌មាន​ជាប្រចាំ និង​ឆ្លើយឆ្លង​ពន្យល់​ឲ្យ​បាន​រស់​រវើក និង​ទាន់​ហេតុការណ៍ នូវ​អ្វីដែល​ប្រជាពលរដ្ឋ​បាន Comment លើ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ដើម្បី​ផ្តល់ព័ត៌មាន​ត្រឡប់​ជូន​ដល់​ប្រជាពលរដ្ឋ​វិញ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​សម្តេច។ នេះ​បើតាម​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី។

កន្លងមក​តាម​បណ្ដា​ក្រសួង ស្ថាប័ន​នា​ន បាន​បង្កើត​ក្រុមការងារ​តាមដាន​ហ្វេ​ស​ប៊ុ​ក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក្រោយពី​សម្ដេច ហ៊ុន សែន បានប្រកាស​ខ្លួន​ថា ជា​រដ្ឋាភិបាល E-Govement ហើយ​សម្ដេច​នឹង​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​តាមរយៈ​ការ​Comment បង្ហាញ​ពី​ទុក​លំបាក​របស់​ពួកគេ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​សម្ដេច។ បើតាម​សម្ដេច ហ៊ុន សែន តាមរយៈ​រដ្ឋាភិបាល E-Govement នេះ លោក​នឹង​អាច​ទទួលបាន​ព័ត៌មាន​ពិតប្រាកដ ដោយ​មិន​អាចមាន​មន្ត្រី​ណា​ធ្វើ​របារ​ការណ៍​កុហក បោកប្រាស់​លោក​បាន​ទៀតឡើយ៕