ទិ​ត្យ វិច្ឆិកា ចេញ CD ដើម្បី​រក​ថវិកា​កសាង​សាលារៀន (​មាន​វីដេអូ​)

លោក ទិត្យ វិច្ឆិកា គ្រោងចេញ ស៊ីឌី Alum ក្នុងបទចម្រៀងដែលមានចំណងជើងថា I come back ដែលជាបទចម្រៀងចាស់របស់លោក កាលពីនៅក្នុងផលិតកម្ម U2 យកទៅលក់នៅប្រទេសកូរ៉េខាងត្បូង ដើម្បីប្រមូលមូលនិធិមកជួយកសាងសាលារៀននៅតាមតំបន់ដាច់ស្រយ៉ាល ក្នុងប្រទេសកម្ពុជា ។

សូមអានសាររបស់លោក ទិត្យ វិច្ឆិកា ដែលបានធ្វើការអំពាវនាវ ខាងក្រោមនេះ ៖ «សូមជម្រាបសួរ ! បងប្អូនខ្មែរទាំងអស់គ្នាដែលនៅក្នុងស្រុក និង តាមបណ្តាប្រទេសនីមួយៗ ដោយមានការសហការជាមួយ រូបិយប័ណ្ណអេឡិចត្រូនិច One coin Crypto currency. អាល់ប៊ុម l come back របស់ផលិតកម្ម (យូធូ) និង ទៅដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីរកមូលនិធិមកជួយបងប្អូនពុកម៉ែដែលលំបាក និង កុមារអត់សាលា រៀននៅតាមតំបន់ដាច់ស្រយាល អាស្រ័យដូចជម្រាបខាងលើ សូមបងប្អូនខ្មែរជួយគាំទ្រ និង ជួយជាវនូវ ស៊ីឌី អាល់ប៊ុម ( l come back ) របស់ខ្ញុំបាទផង ! សម្រាប់បងប្អូនខ្មែរ ដែលប្រើរូបិយប័ណ្ណអេឡិចត្រូនិច One coin Crypto currency ។ អាចជាវបានដូចគ្នា តាមរយ: បងប្រុស ឈុំ សុខនៅ ខ្ញុំបាទ ទិត្យ វិច្ឆិកា សូមប្រសិទ្ធិពរជ័យ សិរីសួស្តី ជូនចំពោះបងប្អូនខ្មែរ ទាំងអស់គ្នា សូមឲ្យជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ កុំបីឃ្លាងឃ្លាតឡើយ ។ (ខ្ញុំ និង ឆ្ពោះទៅមុខ ដើម្បីស្នាមញញឹមជនជាតិខ្មែរដែលលំបាក និង កុមារដែលអត់ សាលារៀន នៅតាមតំបន់ដាច់ស្រយាល) ខ្ញុំបាទនឹងព្យាយាមលក់ស៊ីឌី ឲ្យបានច្រើនដើម្បីយកប្រាក់ កម្រៃទាំងនោះទៅសាងសង់សាលារៀនមួយនៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង អាស្រ័យ ហេតុនេះសូមបងប្អូនជនរួមជាតិទាំងអស់ មេត្តាចូលរួមទាំងអស់គ្នា និង ជួយគាំទ្រជាមួយខ្ញុំបាទ ទាំង អស់គ្នាផង ! សូមអរព្រះគុណ និង អរគុណ

+សូមមេត្តាទំនាក់ទំនងផ្នែកមូលនិធិ មកកាន់លេខ (855) 10 3333 67
+ផ្នែកទីផ្សារជាវស៊ីឌី 010 3333 67 & 089 952 555 និង លេខ 081 797 925
ថ្ងៃ ទី ០៥ ខែកក្កដា ឆ្នាំ ២០១៦ នៅភូមិជាំស្លា ឃុំ ជីផាត ស្រុក ថ្មបាំង ខេត្តកោះកុង» ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលលោក ទិត្យ វិច្ឆិកា បានចូលរួមក្នុងសម្មភាព សង្គម កន្លងមក លោក ទិត្យ វិច្ឆិកា តែងតែបានធ្វើសម្មភាពនេះ ជួយដល់ប្រជាជនដែលជួបការលំបាក ជាហូរហែរដូចជា ជួយជីកស្រះទឹក អណ្តូងទឹក និង សាងសង់សាលារៀនជាដើម ដែលធ្វើឲ្យមានការកោត សរសើរយ៉ាងច្រើនពីមហាជនផងដែរ ៕

13606654_369447883179318_8292632048928641029_n

13615146_369447879845985_8222565993052982128_n

ប្រភពៈ pmhotnews


Related Posts