លោក​ប្ដី​ជា​ប៉េអឹម​លួច​មាន​ស្រី ​ប្រពន្ធ​ខូចចិត្ត​​​​​ប៉ងលោត​ទឹក​សម្លាប់​ខ្លួន​ផ្អើល​ទាំង​ព្រឹក

ភ្នំពេញ​ ៖​ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ​បន្ទាប់ពី​គេ​ឃើញ​ស្ត្រី​ម្នាក់​ ​​ស្រវា​ឡើងលើ​បង្កាន់​ដៃ​ស្ពាន​ជ្រោយចង្វារ​ចាស់ ​ប្រុង​លោតទឹក​សម្លាប់​ខ្លួន តែ​ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​​នេះ ​មិន​បាន​សម្រេច​ឡើយ​ ព្រោះ​បាន​សិស្សសាលា​៤​ទៅ​៥​នាក់ ​​​ជិះ​ម៉ូតូ​មក​ដល់​ឃើញ​​ ​ក៏​ចាប់​ឃាត់​ស្ត្រី​រូប​នោះ​ទាន់​ពេលវេលា​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​០៨​ខែ​កក្កដា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​កណ្ដាល​ស្ពាន​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​ក្រុម​សិស្ស​សាលា​ ដែល​នាំគ្នា​ជួយសង្គ្រោះ​ស្ត្រី​​នោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​កើតហេតុ​ ខណៈ​​​ពួក​គេ​ជិះ​ម៉ូតូ​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វារ​ចាស់​នេះ ​មកដល់​ជិត​ពាក់កណ្ដាល​ស្ពាន​ ស្រាប់តែ​ប្រទះឃើញ​ស្ត្រី​ម្នាក់​នោះ ​មិន​ដឹង​ជា​គាត់​ខូចចិត្ត​រឿង​អ្វី​នោះ​ទេ​ បាន​ស្រវា​ឡើងលើ​បង្កាន់ដៃស្ពាន​ប្រុង ​នឹង​លោត​សម្លាប់​ខ្លួន​នោះ ​​ទើប​ពួកគេ​ប្រញាប់​ឈប់​ម៉ូតូ​រត់​មក​ចាប់​ឃាត់​ស្ត្រី​រូប​នោះ​ទាន់​ពេល។

តែ​គាត់​នៅតែ​ព្យាយាម​ចង់​លោត​សម្លាប់​ខ្លួន​ដដែល​នោះ ​ទើប​ពួកគេ​បាន​នាំ​គាត់​ទៅ​ត្រើយ​ខាងកើត​ស្ពាន​ប្រគល់​ជូន​ក្រុម​ប្រជា​ការពារ​ខណ្ឌ​ជ្រោយចង្វារ​ ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួល​គាត់​ទៅផ្ទះ​វិញ​ផង។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​នោះ ​ស្ត្រី​រងគ្រោះ​បាន​ព្យាយាម​មិន​ប្រាប់​ឈ្មោះ​ និង​ទីលំនៅ​របស់គាត់​ឡើយ​។​ តែ​គាត់​គ្រាន់តែ​បង្ហើប​យ៉ាង​ខ្លី​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​គាត់​លែង​ចង់​រស់​តទៅទៀត​នោះ​ ព្រោះតែ​លោក​ប្តី​របស់​គាត់​ដែល​ធ្វើជា​ប៉េអឹម​ក្រុង ​ចេះ​តែ​មាន​ស្រី​ភ្លេច​ប្រពន្ធ កូន ហើយ​ម្យ៉ាង​វិញ​ទៀត​ ចេះ​តែ​ធ្វើ​បាបចិត្ត​គាត់​មិន​លស់​ថ្ងៃ​នោះ​ទេ ទើប​គាត់​សម្រេច​មក​លោត​ទឹក​ស្ពាន​ជ្រោយចង្វារ​នេះ​តែម្ដង ព្រោះ​មាន​ប្តី​ នឹង​គេ​ដែរ​ តែ​មិន​យល់ចិត្ត​គាត់​ និង​ក្រុម​គ្រួសារ​សោះ។

បច្ចុប្បន្ន​ ស្ត្រី​ដែល​ប៉ង​ធ្វើ​អត្តឃាត​លោតទឹក​សម្លាប់​ខ្លួន​នោះ​ ត្រូវ​បាន​ក្រុម​ប្រជា​ការពារ​ដែល​ប្រចាំការ​ខាងកើត​ស្ពាន​ជ្រោយចង្វារ ​កំពុង​លួងលោម​សួរនាំ​គាត់​ ដើម្បី​រក​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួល​នាំ​ទៅ​ផ្ទះសំបែង​របស់​គាត់​វិញ៕