លោក ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ឱកាស​បុណ្យ​រុក្ខទិវា នៅ​ឃុំ​ជា​ច​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​

លោក ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ឱកាស​បុណ្យ​រុក្ខទិវា នៅ​ឃុំ​ជា​ច​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​



ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ ២០១៦ លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​ប្រារព្ធ​បុណ្យ​រុក្ខទិវា​ដាំ​ដើមឈើ និង​ចែក​កូន​ឈើជូន​ដល់​ប្រជាពលរដ្ឋ​ នៅ​ទីតាំង​វិទ្យាល័យ ជា ស៊ីម​ជា ស្ថិត​នៅ​ភូមិ​ស្វាយ​ត្រៃ នៅ​ឃុំ​ជា​ច ស្រុក​កំចាយមារ។

លោក ឃឹម អូន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រៃវែង បាន​មានប្រសាសន៍ថា ទិសដៅ​បន្ត​បន្ត​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ដែល​មាន​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ បាន​រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អង្គការ​ជាតិ អន្តរជាតិ និង​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល​នានា​លើកកម្ពស់​ស្មារតី​ជំរុញ និង​អនុវត្ត​ការងារ​ដាំ​ដុះ​ឈើ​ឡើងវិញ​នៅ​លើ​ដី​ទំនេរ ដី​ព្រៃ​រិចរិល ព្រមទាំង​ចលនា​ប្រជាពលរដ្ឋ​ដាំ​ដើមឈើ​នៅ​គ្រប់​ទីកន្លែង ក្នុង​នោះ​ខេត្ត​ព្រៃវែង​ក៏​ជា​ខេត្ត​ដែល​ត្រូវ​ដាំ​ដុះ​ដើមឈើ​ឡើងវិញ​ផង​ដែរ​។ ជាក់ស្ដែង​រហូតមកដល់​ឆ្នាំ​២០១៦​នេះ ខេត្ត​ព្រៃវែង​អនុវត្ត​ការ​ដាំដុះ​ឈើ​ជា​ចម្ការ​បាន​ចំនួន​១,៧៥០​ហិកតា ស្ថិតនៅ​ឃុំ​ក្របៅ និង​ឃុំ​ក្រញូង ស្រុក​កំចាយមារ និង​ដាំ​ជា​រុក្ខទិវា​បាន​ចំនួន​៣១​លើក ស្មើ​និង​៩៧,៥​ហិកតា និង​បាន​បណ្តុះ​កូនឈើ​ចម្រុះ​គ្រប់​ប្រភេទ​បាន​ប្រមាណ​៦០​ម៉ឺន​ដើម សម្រាប់​ធ្វើការ​ចែកចាយ​ជូន​ប្រជាពលរដ្ឋ ព្រះសង្ឃ និង​ស្ថាប័ន​ផ្សេងៗ​ទៀត​ជា​រៀងរាល់ឆ្នាំ​។ ដោយ​ឡែក​នៅ​ឆ្នាំ​២០១៦​នេះ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រៃវែង បណ្ដុះ​កូនឈើ​ចម្រុះ​បាន​ចំនួន ១៥៧,៤៧៤​ដើម។

ហើយ​បុណ្យ​រុក្ខទិវា​ឆ្នាំនេះ​ដោយ​បាន​ការ​គាំទ្រ​ពី​លោក​ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​កំណត់​យក​ទីតាំង​ស្ថិតនៅ​វិទ្យាល័យ ជា ស៊ីម ជា​ច ស្ថិតនៅ​ភូមិ​ស្វាយ​ត្រៃ នៅ​ឃុំ​ជា​ច ស្រុក​កំចាយមារ​។ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ដាំ​ដើមឈើ​ចម្រុះ​ប្រភេទ​ប្រមាណ​២០០០​ដើម នៅ​លើ​ផ្ទៃដី​០២​ហិកតា និង​កូនឈើ​សម្រាប់​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​សម្រាប់​ដាំ​នៅ​តាម​លំនៅដ្ឋាន​ប្រមាណ​២០០០​ដើម ដើម្បី​បន្សល់​ទុកជា​កេរ្តិ៍មរតក​ជំនាន់​ក្រោយ​នូវ​ប្រភេទ​ឈើ ក្រញូង បេង ច្រេស កកោះ គគីរ ឈើទាល និង​កូនឈើ​ហូប​ផ្លែ ខ្នុរ ស្វាយ ម្រុំ ស្តៅ និង​កំពុង​បន្ត​រៀបចំ​ដាំ​ដើមឈើ​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត។

លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​មានប្រសាសន៍ថា បុណ្យ​រុក្ខទិវា នេះ ក្នុង​គោលបំណង ដើម្បី​អំពាវនាវ​អោយ​មនុស្សជាតិ​ទាំងអស់​ចូលរួម​ថែរក្សា​ការពារ បរិស្ថាន​ធម្មជាតិ ក៍​ដូចជា​បំផុស​អោយ​យើង​ទាំង​អស់គ្នា បាន​យល់ដឹង​អំពី​ផលប្រយោជន៍​នៃ​ព្រៃឈើ ព្រមទាំង​នាំគ្នា​ដាំ​ដើមឈើ​ឡើងវិញ ទាំង​នៅ​ទីសាធារណៈ ក៏​ដូចជា​នៅ​តាម​គេហដ្ឋាន​។ ហើយ​នៅ​ខេត្ត​ព្រៃវែង​ បាន​កំណត់​យក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ និង​ជ្រើស​យក​ទីតាំង វិទ្យាល័យ ជា ស៊ីម ជា​ច ស្ថិតនៅ​ភូមិ​ស្វាយ​ត្រៃ នៅ​ឃុំ​ជា​ច ស្រុក​កំចាយមារ។

លោក បាន​មានប្រសាសន៍ ណែនាំ​ដល់ ប្រជាពលរដ្ឋ​ឲ្យ​ចូល​រួម​ដាំ​ដើមឈើ រក្សា​ការពារ​ធនធាន​ព្រៃឈើ​ប្រកបដោយ​ស្ថិរភាព​សម្រាប់​ឆ្ពោះ​ទៅ​រក​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ សេដ្ឋកិច្ច​ជាតិ និង​រក្សា​បាន​នៅ​លំនឹង​ធម្មជាតិ កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ដែល​បណ្ដាល​មកពី​ការ​រិចរិល​និង​ការបាត់បង់​ធនធាន​ព្រៃឈើ​។ លោក​បន្តថា ធនធាន​ព្រៃឈើ​ជាតិ​មិន​គ្រាន់តែ​តម្លៃ​ផ្នែក​សេដ្ឋកិច្ច និង​ការប្រើប្រាស់​ប៉ុណ្ណោះ​ទេ តែ​នៅ​មាន​តម្លៃ​ផ្សេងៗ​ទៀត ជាច្រើន​ដូចជា តម្លៃ​បរិស្ថាន វប្បធម៌​ប្រ​វត្ត​រិ​សាស្ត្រ ទេសចរណ៍ ការសិក្សា​ស្រាវជ្រាវ​ប្រព័ន្ធ​ការពារ​ដី ការទប់ស្កាត់​មិន​ឲ្យ​មាន​ភាព​
រហោលដ្ឋាន ឬ​អោនភាព​ដី​ប្រព័ន្ធ​ការពារ​ជីវចម្រុះ ផ្ដល់​ជម្រក​ដល់​មនុស្ស ​និង​សត្វ លើ​ផែនដី​នេះ ការចូលរួម យ៉ាង​ច្រើន​កុះករ​របស់​ប្រជាពលរដ្ឋ​ នា​ពេលនេះ ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ប្រខ្ជះ នូវ​ការ​គាំទ្រ​របស់​បងប្អូន​ចំពោះ​ចលនា​ដាំ​ដើមឈើ ដែល​យើង​អាច​ចាត់ទុកថា ជា​កាតព្វកិច្ច ដ៏​ចម្បង​ផ្សារ​ភ្ជាប់ និង​សេចក្ដី​ត្រូវការ ដ៏​ចាំបាច់​ក្នុង​ជីវភាព​របស់​បងប្អូន ប្រជាកសិករ​ក្នុង​ការ​ប្រកប​របរទួល​ទាន និង​នាំមក​នូវ​គម្រប បៃតង​ដ៏​សែន​មនោ​រម្យ។ លោក​បាន​ឲ្យ​មាន​ការចូលរួម​ដាំ​ដើមឈើ​ទាំងអស់​គ្នា​ឡើងវិញ​ជា​ខ្សែ​ចង្វាក់​គ្រប់ទិសទី​ ដើម្បី​ប្រែក្លាយ​មាតុភូមិ​យើង ទៅជា​ប្រទេស​ ដែល​មាន​លំនឹង​បរិស្ថាន​ធម្មជាតិ មាន​សម្រស់​ដោយ​រុក្ខជាតិ​បៃតង​គ្រប់​ទីកន្លែង​យ៉ាង​ពិត​ប្រាកដ។

លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដាំ​ដើមឈើ​នៅ​តាម​ទី​សាធារណៈ វត្ត​អារាម លំនៅឋាន ឬ​នៅ​តាម​ដង​ផ្លូវ​នានា ពីព្រោះ​ព្រៃឈើ​មាន​សារៈសំខាន់​ណាស់ ជួយ​ថែរក្សា លំនឹង​បរិស្ថាន បរិយាកាស​ល្អ​បរិសុទ្ធ ជាទី​ដ្ឋាន​ដ៏​មនោ​រម្យ មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់ មិន​ត្រឹម​សម្រាប់​ផ្តល់​ម្លប់​ជ្រប​កោន អុស ធ្យូង សម្រាប់​ដុត និង​សម្រាប់​ធ្វើជា​សម្ភារៈ​ប្រើប្រាស់ ផ្ទះសំបែង សាលារៀន វត្ត​អារាម និង​សំណង់​ផ្សេងៗ​ប៉ុណ្ណោះ​ទេ សម្រាប់​ធ្វើ​គម្រប​ដី ដាំ​ទប់​ការ​ហូរ​ច្រោះ ដាំ​ជា​ម្លប់ ដាំ​ផ្តល់​ជីវជាតិ​ដល់​ដីស្រែ​ចម្ការ​ស្រូប​យក​ឧស្ម័ន​ការ​បូ​និក សំអាត​បរិស្ថាន​របស់​យើង​ឲ្យ​មាន​ពណ៌​បៃតង និង​ស្រស់​បំព្រង​ទៀត​ផង ហើយ​យក​ផ្លែ​សម្រាប់​ពិសា ឬ​លក់ដូរ ដាំ​ដើម្បី​បង្កើន​នូវ​ប្រាក់ចំណូល​ផង​ដែរ។ លោក​បាន​ណែនាំ​ដល់​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ទប់ស្កាត់​ការ​ដឹក​ឈើ​ ដោយ​ខុសច្បាប់​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ឲ្យ​បាន៕
លោក ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ឱកាស​បុណ្យ​រុក្ខទិវា នៅ​ឃុំ​ជា​ច​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​

លោក ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ឱកាស​បុណ្យ​រុក្ខទិវា នៅ​ឃុំ​ជា​ច​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​

លោក ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ឱកាស​បុណ្យ​រុក្ខទិវា នៅ​ឃុំ​ជា​ច​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​

លោក ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ឱកាស​បុណ្យ​រុក្ខទិវា នៅ​ឃុំ​ជា​ច​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​