អភិបាលខណ្ឌ​ព្រែក​ព្នៅ​ ចុះ​ពន្លឿន​ដំណើរការ​ស្ថាបនា​ផ្លូវ​១​ខ្សែ​ ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ចាំបាច់​ក្នុង​រដូវភ្លៀង​

អភិបាលខណ្ឌ​ព្រែក​ព្នៅ​ ចុះ​ពន្លឿន​ដំណើរការ​ស្ថាបនា​ផ្លូវ​១​ខ្សែ​ ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ចាំបាច់​ក្នុង​រដូវភ្លៀង​

ភ្នំពេញ ៖ លោក ​សុខ សម្បតិ ​អភិបាល ​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា​នេះ​ បាន​ដឹកនាំ​មន្ត្រី​ក្នុង​សាលា​ខណ្ឌ ចុះ​ត្រួត​ពិនិត្យមើល​អណ្ដូង​ទឹក​មូលនិធិ​កាកបាទ​ក្រហម នៅ​ក្នុង​អនុវិទ្យាល័យ​ ហ៊ុន សែន ពញ្ញាពន់​ និង​ផ្លូវ​១​ខ្សែ ដែល​ជា​ផ្លូវ​ចាក់​បេតុង មូលនិធិ​របស់​សាលា​ខណ្ឌ​ឆ្នាំ​២០១៦ ស្ថិត​ក្នុង​នៅ​ក្នុង​ភូមិ​ត្រពាំង​ពោធិ សង្កាត់​ពញ្ញាពន់ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

អណ្ដូងទឹក​របស់​កាកបាទក្រហម​កម្ពុជា ដែល​ធ្វើ​រួចហើយ​ នៅ​ក្នុង​អនុវិទ្យាល័យ​ហ៊ុន សែន ពញ្ញា​ពន់ និង​ផ្លូវ​១​ខ្សែ ​ដែល​ចាក់​បេតុង​មូលនិធិ​របស់​ខណ្ឌ​ព្រែក​ព្នៅ មួយ​ខ្សែ​មាន​ប្រវែង​៦០០​ម៉ែត្រ ទទឹង​០៦​ម៉ែត្រ កម្រាស់​១​តឹក​កន្លះ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ពោធិ សង្កាត់​ពញ្ញា​ពន់ ដែល​បាន​បើក​ការដ្ឋាន​ស្ថាបនា កាលពី​ព្រឹក​ថ្ងៃទី​១៧ ​ខែមិថុនា ឆ្នាំ​២០១៦​កន្លង​មក​នេះ ត្រូវ​បាន​លោក​អភិបាលខណ្ឌ​ព្រែក​ព្នៅ និង​ក្រុម​ការងារ​ចុះ​ត្រួតពិនិត្យ ​ដើម្បី​ឲ្យ​ត្រូវ​ស្តង់ដារ និង​រួចរាល់​តាម​កាលកំណត់។

ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​មើលផ្លូវ នា​ពេលនោះ​លោក​ សុខ សម្បត្តិ អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​ថ្លែងអំណរគុណ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ​នៅ​ក្នុង​ភូមិ​ត្រ​ពាំង​ពោធិ ស្ថិត​ក្នុង​សង្កាត់ ព​ញ្ញ​ពន់ ដែល​បាន​សហការ ​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ទាំង​១​ខ្សែ​នេះ ​មិន​ឲ្យ​មាន​វិវាទ​អ្វី​ឡើយ​។ លោក​បន្ត​ថា ស្រប​ពេល​ដែល​ប្រទេស​យើង​កំពុង​តែ​មាន​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​នោះ តាម​ភូមិ សង្កាត់ យើង​នឹង​នៅ​តែមាន​ការ​រីកចម្រើន​ឥត​ឈប់ឈរ​ត​ទៅ​មុខ​ទៀត​ផង​ដែរ ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​យើង​នឹង​បន្ត​ស្ថាបនា​ផ្លូវ​បេតុង​ឲ្យ​បាន​គ្រប់​ភូមិ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ទាំងមូល។

ក្នុង​ខណៈ​ដែល​កំពុង​ពិនិត្យ​ផ្លូវ​ ដែល​កំពុង​ដំណើរការ​ស្ថាបនា​នោះ​ផង​ដែរ លោក​សុខ សម្បត្តិ បាន​ចែក​ថវិកា​ដល់​កម្មករ​ទាំង​អស់​ ដែល​កំពុងតែ​ធ្វើ​ផ្លូវ​ចំនួន​១៥​នាក់​ក្នុង​ម្នាក់ៗ​ ទទួល​បាន​១០០០០​រៀល ហើយ​លោក​ ក៏​បាន​សំណូមពរ​ទៅដល់​ក្រុមហ៊ុន ធ្វើ​យ៉ាងណា​ពិនិត្យ​លើ​គុណភាព​ឲ្យ​បាន​ល្អ ធានា​មិន​ឲ្យ​មាន​បាក់​ស្រុត និង​រៀបចំ​ដាក់​ប្រព័ន្ធ​លូ បង្ហូរទឹក​ហើយ​រៀប​ចាក់​ទ្រូងផ្លូវ​ឲ្យ​បាន​ទទឹង ៦​ម៉ែត្រ​និង​មាន​រៀបចំ​ចាក់​ជើង​ទេ ​តាម​ការ​កុងត្រា​ ដែល​បាន​កំណត់​កន្លងមក។

ជា​មួយ​គ្នា​នេះ​ផង​ដែរ លោក​អភិបាលខណ្ឌ ​ក៏​បាន​ឲ្យ​ក្រុមហ៊ុន​ ដែល​កំពុង​ស្ថាបនា​ផ្លូវ​នេះ​ជួយ​ពន្លឿន​ដំណើរការ​ស្ថាបនា ឲ្យ​បាន​ឆាប់​រួចរាល់ ពីព្រោះ​រដូវ​នេះ ​ជា​រដូវភ្លៀង​ផង និង​ជា​រដូវ​បង្កបង្កើន​ផល​របស់​ប្រជាពលរដ្ឋ​ផង ដូច្នេះ​ពួកគាត់​ត្រូវការ ធ្វើដំណើរ​ដូចជា​ដឹកជញ្ជូន​កសិផល​ឆ្លងកាត់ ផ្លូវ​នេះ​ផង​ដែរ។

ដោយឡែក​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​ភូមិ​ត្រពាំង​ពោធិ នៃ​សង្កាត់​ពញ្ញា​ពន់ តាម​បណ្ដោយ​ផ្លូវ​ដែល​កំពុង​ស្ថាបនា​ថ្មី​នេះ បាន​ថ្លែង​នូវ​អំណរគុណ និង​សប្បាយរីករាយ​យ៉ាង ក្រៃលែង​ចំពោះ​ការ​ទទួល​បាន​ផ្លូវ​បេតុង​ថ្មី​នេះ ពី​មូលនិធិ​សាលា​ខណ្ឌ​ព្រែក​ព្នៅ​ ដែល​ផ្លូវ​នេះ​បាន​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ និង​ធ្វើ​ការងារ ប្រកប​របរ​ទទួលទាន​របស់​គាត់​បាន​យ៉ាង​ច្រើន​ទៀត​ផង​៕