មិត្តអ្នកអាន៖ របាយការណ៍របស់ Global Witness គឺបំផ្លើសការពិត ក្នុងចេតនាបង្កើតបរិយាកាសអាប់អួរនៅកម្ពុជា

មិត្តអ្នកអាន៖ របាយការណ៍របស់ Global Witness គឺបំផ្លើសការពិត ក្នុងចេតនាបង្កើតបរិយាកាសអាប់អួរនៅកម្ពុជា



មិត្តអ្នកអាន

ខ្ញុំ​ជា​ប្រជាជន​កម្ពុជា ក៏ដូចជា​កូនប្រុស​ស្រី​របស់​សម្ដេច បាន​ចាត់ទុកថា របាយការណ៍​របស់ Global Witness ដែល​ចេញផ្សាយ​ការ​ពី​ពេលថ្មីៗនេះ គឺ​បំផ្លើស​ពី​ការពិត គ្មាន​ប្រភព​ច្បាស់លាស់ ក្នុង​ចេតនា​បង្កើត​បរិយាកាស​អាប់អួ​រ​នៅ​កម្ពុជា រៀងរាល់​មុនពេល​ការបោះឆ្នោតឈាន​មកដល់។

នៅក្នុង​របាយការណ៍​នោះ ខ្ញុំ​ឃើញថា​ពុំមាន​ការឆ្លុះបញ្ចាំង​ពី​បច្ចុប្បន្នភាព​ ដែលពិភពលោក​បានដឹង​ពី “កម្ពុជា” យ៉ាងច្បាស់​អំពី​ការរីកចំរើន​លើ​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​ក្នុង​គោលដៅ​ច្បាស់លាស់​មួយ ដើម្បី​ប្រែក្លាយកម្ពុជាទៅជា​អរិយ​ប្រទេសមួយ​នៅក្នុង​តំបន់ និង​ធ្វើអោយ​ប្រជាជនមាន​ការរីកចំរើន​នូវ​ជីវភាព តាមរយះ​ការបំពេញ​ការងារ​ទៅតាម​វិជ្ជាជីវ:រៀងខ្លួនៗនេះ​ទេ គឺ​បាញ់​ឆ្ពោះ​ទៅលើ​ថ្នាក់ដឹកនាំ​និង​គ្រួសារ ក្នុង​ចេតនា​បំផ្លាញ​ប្រជាប្រិយភាព ដែល​ប្រជាជន​កម្ពុជា​កំពុងតែ​នាំគ្នា​គាំទ្រ​យ៉ាងខ្លាំង​ ចំពោះ​រាល់​សកម្មភាព និង​ដំណោះស្រាយផ្សេងៗនាពេល​កន្លងមក។

ក្នុង​របាយការណ៍​ដដែល​នោះ បាន​បំផ្លើសការពិត ព្រោះថា​មានការ​ចូលរួម​វិនិយោគ​ពី​អ្នកវិនិយោគ​អន្តរជាតិ ដែល​បាន​ចូលមក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា​ជាច្រើន នៅក្រោម​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដោយសារតែ​អ្នកវិនិយោគ​ទាំងនោះ មានការ​ជឿជាក់​លើ​គោលនយោបាយ និង​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​នៃ​រាជរដ្ឋាភិបាល។ ជាក់ស្ដែង​គិត​ត្រឹម​ឆ្នាំ ២០១៥ ទុន​វិនិយោគ​សរុប​ក្នុង​វិស័យ​សំណង់ ដែល​អ្នកវិនិយោគ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​បោះទុន​រួមគ្នា​មាន​ចំនួន​ប្រមាណ ២,៩៣៦លាន​ដុល្លា​អា​មេ​រិច។

លោក ហ៊ុន ម៉ានិត បាន​បង្ហោះ​សារ​របស់លោក​ទាក់ទង​ទៅនឹង​របាយការណ៍​នេះ នៅក្នុង​គណនី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា៖ ។

នោះ​បញ្ជាក់​ឲ្យ​ឃើញថា Global Witness បាន​សាបព្រោះ​នូវ​ព័ត៌មាន ដែល​គ្មាន​ប្រភព និង​ដោយ​គ្មាន​ការស្រាវជ្រាវ​ច្បាស់លាស់ ក្នុង​បំណង​តែមួយគត់ គឺ​បង្ខូច​កិ​ត្ត​យស​ដល់​ថ្នាក់ដឹកនាំ ជា​ចេតនា​ទុច្ចរិត​ដែល​ចង់​បំផ្លាញ ឬ​បង្កើត​ភាពវឹកវរ​នៅក្នុង​សង្គម​មួយ ដែល​យើងទាំងអស់គ្នា​បានឃើញ បានដឹងថា​ជា​សង្គម​ដែល​កំពុងផ្តល់​សេចក្តីសុខ​ដល់​ពលរដ្ឋ​គ្រប់រូប ដែល​ធ្លាប់​បានទទួល​ជាង៣០ឆ្នាំកន្លងមក បន្ទាប់ពី​ប្រទេស​ដ៏​កំសត់​មួយ​នេះ​បាន​ឆ្លងកាត់​សង្គ្រាម និង​ការបែកបាក់​អស់​រយះពេលជា​ច្រើន​ទស្សវត្ស​ន៍។

លោកជំទាវ ហ៊ុន ម៉ា​ណា ក៏បាន​បង្ហោះ​សារ​នៅក្នុង​គណនី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​លោកជំទាវ​ដែរ​ថា៖ ។

ខ្ញុំ​ពិតជា​មិន​គាំទ្រ​ដាច់ខាត​នូវ​ព័ត៌មាន​នៅក្នុង​របាយការណ៍​របស់ Global Witness និង​សារ​ព័​ត៏​មាន​មួយចំនួន​ដែល​បាន​ចុះផ្សាយ​បំផ្លើសការពិត។

ដោយ៖ លោក មង្គល