ខ្ចី​ម៉ូតូ​មិត្តភ័ក្ដិ​ជិះ​ដើរ​រក​ការងារ​អស់​៥​ថ្ងៃ​ ពេល​យក​ម៉ូតូ​មក​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ ត្រូវ​ប្តី​គេ​វាយ​ឡើង​ទ្រម​ខ្លួន​

ភ្នំពេញ​ ៖​ យុវជន​ម្នាក់ ​រង​របួស​ធ្ងន់ធ្ងរ​ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​ដើម្បី​យក​មក​ប្រគល់​ឲ្យ​ម្ចាស់​គេ​វិញ​ក្រោយ​ពេល​ដែល​រូបគេ​បាន​ខ្ចី​ពី​ម្ចាស់​ម៉ូតូ​អស់​រយៈពេល​៥​ថ្ងៃ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី ​ថ្ងៃ​ទី​០​៨ ​ខែ​កក្កដា ឆ្នាំ​២០១៦​ ស្ថិតនៅ​ក្រុម​ទី​៦ ​ភូមិ​ថ្មី ​ផ្លូវ​បេតុង ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

បើ​យោង​តាម​សម្ដី​របស់​ឈ្មោះ វ៉ា សុភាព​ អាយុ​៣៣​ឆ្នាំ ដែល​ត្រូវជា​ប្រពន្ធ​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី០​៣ ​ខែ​កក្កដា ឆ្នាំ​២០១៦​ ជនរងគ្រោះ​មានឈ្មោះ ចិន ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ ​​បាន​ខ្ចី​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​zomer x ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១FN:២៣១៧។ ប៉ុន្តែ​ជន​បង្ក​ដែល​ជា​ប្តី​មាន ឈ្មោះ រិ​ទ្ធ សារិន អាយុ​៣៦​ឆ្នាំ ពុំបាន​ដឹង​ថា​ប្រពន្ធ​របស់​ខ្លួន​ឲ្យ​ម៉ូតូ​ទៅ​មិត្តភ័ក្ដិ​ខ្ចី​ទេ ដោយ​ចេះ​តែ​លាក់​លៀម​ម្តង​ថា​បាត់​ម្តង​ថា​គេ​ខ្ចី​ ហើយ​ពេលនោះ​ក៏​មិន​បាន​មក​ដាក់ពាក្យ​បណ្ដឹង​នោះ​ដែរ ទើប​មក​ដល់​ថ្ងៃ​កើតហេតុ ​ប្តី​របស់​ម្ចាស់​ម៉ូតូ​បាន​ឃើញ​ឈ្មោះ ចិន ជិះ​ម៉ូតូ​របស់​ខ្លួន​ ពេលនោះ​រូបគេ​ក៏បាន​ស្ទុះ​ទៅ​ចាប់​វាយ​នឹង​ដំបង​​តែម្តង បណ្តាល​ឲ្យ​ជនរងគ្រោះ​រង​របួស​ធ្ងន់ ​ហើយ​ភ្លាមៗ​នោះបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។

ក្រោយពេល​កើតហេតុ​រួច​ កម្លាំង​ប្រជា​ការពារ​នៅ​កន្លែង​នោះ​ និង​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ក៏បាន​ឃាត់​ខ្លួន​ជន​បង្ក​យក​មក​សាក​សួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​ចាត់ការ​បន្ត​៕