គន់មើល​សម្រស់ មាន សូ​នី​តា​នៅក្នុង​អាងទឹក​

6 Videos

ថ្មីៗនេះកញ្ញា មាន សូនីតា បានបង្ហាញសម្រស់ដ៏ប្លែកភ្នែកដែលមិនធ្លាប់ឃើញពីមុនមកជាមួយ និងឈុតបីគីនី បញ្ចេញសាច់ដើមទ្រូងដ៏សខ្ចី ក្នុង អាងហែលទឹក នៅឯរីសតមួយកន្លែងធ្វើឲ្យគេមានការ ភ្ញាក់ផ្អើលជាខ្លាំង ។

P9

គន់មើល​សម្រស់ មាន សូ​នី​តា​នៅក្នុង​អាងទឹក​

គេបានកត់សម្គាល់ឃើញថាកន្លងទៅតារាសម្តែងស្រី មាន សូនីតាមិនដែលបញ្ចេញភាពសិចស៊ី ស្លៀកខើចលើខើចក្រោមដូចតារាស្រីឯទៀតណាស់គឺទើបតែពេលថ្មីៗនេះដែលមានការបែកធ្លាយនូវរូបភាពនាងក្នុងឈុតប៊ីគីនីនៅក្នុងអាងហែលទឹកដែលមើលទៅគួរឲ្យព្រឺព្រួច ។

គន់មើល​សម្រស់ មាន សូ​នី​តា​នៅក្នុង​អាងទឹក​

រូបថតបង្អួតសាច់ក្នុងឈុតប៊ីគីនីរបស់មាន សូនីតា ត្រូវបានគេគិតថាពិតជាមាន សម្រស់គួរឲ្យ គយគន់ហើយរូបថតទាំងនោះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីមហាជន ព្រោះមិនងាយបានឃើញ សម្រស់របស់នាង ក្នុងលក្ខណៈបែបនេះនោះទេ ។

គន់មើល​សម្រស់ មាន សូ​នី​តា​នៅក្នុង​អាងទឹក​

ក្រោយពីរូបថតស៊ីអារម្មណ៍របស់ តារាស្រីរូបនេះបង្ហោះមិនបានប៉ុន្មានថ្ងៃផង ក៏ត្រូវបាននាង លុបចោលវិញ ។ គេយល់ថាមូលហេតុដែល ធ្វើឲ្យកញ្ញា មាន សូនីតា សម្រេចចិត្តលុបរូប ដែលទទូល បានការចាប់អារម្មណ៍ច្រើនបែបនេះទំនងនាងខ្លាចរងនូវការរិះគន់ពីមហាជនដែលវាអាចធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសដែលនាងខំសាង អស់រយៈពេលជាយូរឆ្នាំមកហើយ ។

គន់មើល​សម្រស់ មាន សូ​នី​តា​នៅក្នុង​អាងទឹក​

មាន សូនីតា ត្រូវបានមហាជនស្គាល់ថានាងជាតារាសម្តែងដែលមានអំណោយផលសម្រស់ពីធម្មជាតិដោយកន្លងទៅថ្មីៗនេះនៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់នាងគេឧស្សាហ៍ឃើញ នាងធ្វើការបង្ហោះនូវរូបភាពស្លៀកពាក់សម្លៀកបំពាក់ច្នៃចេញពីក្រមាខ្មែរទទួលបានការសរសើរជាខ្លាំងហើយថ្មីៗនេះនាងបង្ហាញការស្លៀកពាក់បែបប្រពៃណីខ្មែរក៏ទទួលបានការគាំទ្រយ៉ាងច្រើន ។

គន់មើល​សម្រស់ មាន សូ​នី​តា​នៅក្នុង​អាងទឹក​

អ្នកលេងហ្វេសប៊ុកជាច្រើនបានសរសើរពីរូបរាងរបស់នាងដែលមើលទៅឃើញមានរូបរាងស្រឡូន តូចច្រឡឹង ព្រមជាមួយនឹងទម្រង់មុខបញ្ចេញស្នាមញញឹមរំលេចធ្មេញជំពើសដ៏ស្រស់សោភាគួរឲ្យស្រលាញ់ទៀតផង ៕ ដេវីត