កុំ​កុំ ទោះ​រវល់​យ៉ាងណា ក៏​មិន​ភ្លេច​ប្រពន្ធ​ ​

6 Videos

ក្រោយពីរៀបការកាលពីឆ្នាំ ២០០៣ និង អាចរក្សាចំណងស្នេហ៍មានន័យបានមកទល់សព្វថ្ងៃ តារាសម្តែងក្បាច់គុណចិនដ៏ល្បី Donnie Yen ឬ ស្គាល់ថា កុំកុំ និង ភរិយា Cecilia Wang ត្រូវបានមហាជនជាច្រើនសរសើរមិនដាច់ពីមាត់ថា ជាគូស្នេហ៍ពោរពេញដោយក្តីស្រឡាញ់ ។

P9

កុំ​កុំ ទោះ​រវល់​យ៉ាងណា ក៏​មិន​ភ្លេច​ប្រពន្ធ​ ​

សព្វថ្ងៃ កុំកុំ ត្រូវបានគេដឹងថា កំពុងតែរវល់យ៉ាងខ្លាំងក្នុងការថតរឿងហូលីវូដថ្មី «Rogue One: A Star Wars Story» តែទោះបីជាកាលវិភាគមមាញឹកយ៉ាងណា កុំកុំ នៅតែអាចឆ្លៀតធ្វើស្វាមីល្អ ដដែល ។ យោងតាមសារព័ត៌មានចិនដ៏ល្បីមួយ គេបានដឹងថា លោកបាននាំភរិយាទៅដើរកម្សាន្ត នៅប្រទេសអ៊ីតាលីថែមទៀតផង កាលពីពេលថ្មីៗនេះ ។ សម្រាប់ការដើរកម្សាន្តនេះដែរ នាង Cecilia ក៏បានថតរូបខ្លះៗចែកចាយតាមប្រព័ន្ធអនឡាញដែរ បូករួមនឹងសារខ្លីថា «លាហើយ Florence ! ត្រឡប់ទៅ London និង ការងារវិញហើយ ! ជួបគ្នាលើកក្រោយទៀត!» ។

កុំ​កុំ ទោះ​រវល់​យ៉ាងណា ក៏​មិន​ភ្លេច​ប្រពន្ធ​ ​

កុំកុំ ជាតារាហុងកុងមួយរូបដែលមានភាពប៉ិនប្រសប់នឹងក្បាច់គុណចិន ហើយទោះបីជាសព្វថ្ងៃ លោកមានវ័យ ៥២ ឆ្នាំហើយក្តី តែលោកនៅតែមានរាងកាយដ៏មាំមួន គួរឲ្យកោតសរសើរ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)