ក្បាលខូចណាស់! លួង​ស៊ីប្រាប់​ថា យក​ធ្វើ​ប្រពន្ធ​

ខេត្តពោធិ៍សាត់ ៖ នារី​ក្រមុំ​ម្នាក់ត្រូវ​យុវជន​ព្រាន​លួងលោម​យក​ខ្លួន​រហូត​បាន​សម្រេច រួច​ហើយ​គេចខ្លួន​បាត់​តែ​ម្ដង ដែល​ហេតុ​ការណ៍​​​នេះ កើតឡើង​វេលា​ម៉ោង​០៨ និង​១៥​នាទី​យប់​ថ្ងៃ​ទី​០៦ កក្កដា ២០១៦ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​គេ​ស្គាល់ឈ្មោះ​ឯ​ល ទាំ អាយុ​៣២​ឆ្នាំ និង​នារី​រង​គ្រោះ​អាយុ​១៦​ឆ្នាំ ទាំង​ពីរ​នាក់​ជា​ខ្មែរអិស្លាម​មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា ។

បើ​តាម​ប្រភព​ពី​នារី​រង​គ្រោះ​រៀបរាប់​ថា កាលពី​យប់​នោះ ខណៈ​ឪពុក​ម្ដាយ​នាង​មិន​នៅ ឈ្មោះ​ឯ​ល ទាំ (​ជនសង្ស័យ​) បាន​ចូល​ទៅ​លេង​ក្នុង​ខ្ទម​ជាមួយ​នាង ។ ឈ្មោះ​ឯ​ល ទាំ បាន​និយាយ​លួងលោម​នាង​ថា «​បង​ស្រលាញ់​អូន​ណាស់ បើ​អូន​ស្រលាញ់​បង​ៗ​នឹង​យក​អូន​ធ្វើ​ជា​ប្រពន្ធ ដើម្បី​រស់នៅ​ជាមួយ​គ្នា​» ។ និយាយ​រួច​ឈ្មោះ​ឯ​ល ទាំ បាន​ចាប់​អោប​ថើប​នាង និង​យកដៃ​សំរាម​ខោ​របស់​នាង​ចេញ ដោយ​និយាយ​គំរាម​ថា កុំ​រើ កុំ​ស្រែក ប្រយ័ត្ន​ងាប់​... ។

រួច​ហើយ​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច ទោះបី​នាង​ខំ​រើបំរះ​យ៉ាងណា ក៏​មិន​ឈ្នះ​ដែរ ។ បន្ទាប់​ពី​ចាប់​នាង​រំលោភ​រួច ជន​នោះ​បាន​​គេចខ្លួន​ទៅ​បាត់​តែ​ម្ដង ទើប​នាង​មក​ដាក់​ពាក្យ​ប្ដឹង​សមត្ថកិច្ច នៅ​ថ្ងៃ​ទី​០៧ កក្កដា ២០១៦ ដើម្បី​ជួយ​រក​យុត្តិធម៌​ឱ្យ​នាង ។​

សមត្ថកិច្ច​ក៏​បា​ន​ឱ្យ​ដឹង​ដែរ​ថា ករណី​នេះ​យើង​កំពុង​តែ​ចាត់វិធានការ ដោយ​យក​រូបថត​របស់​ជនសង្ស័យ ដាក់​នៅ​តាម​ទីកន្លែង​នានា​ឱ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់ និង​រាយការណ៍​ជូន ដើម្បី​ឈាន​ទៅ​ឃាត់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ។