ប៉ូលិស​​​អាមេរិក​​​ត្រូវ​គេ​​លួច​​បាញ់​ស្លាប់​​​៤​នាក់​​ ពេល​កំពុង​តវ៉ា

​​​​មន្ត្រី​​ប៉ូលិស​​ទីក្រុង​ Dallas ​រដ្ឋ​​តិចសាស់​ ​​សហរដ្ឋ​​អាមេរិក​ចំនួន​ ៤​​នាក់​ ​ត្រូវ​​បាន​​​អ្នក​លួច​បាញ់​ស៊ីប​​២នាក់​​សម្លាប់​ អំឡុង​ពេល​កើត​មាន​ការ​តវ៉ា​​​​ប្រឆាំង​នឹង​ករណី​​ប៉ូលិស​​ស្បែក​ស​បាញ់​​សម្លាប់​​​បុរស​​​ស្បែក​ខ្មៅ​​ នៅ​ព្រឹក​នេះ។

 

ប៉ូលិស​​​អាមេរិក​​​ត្រូវ​គេ​​លួច​​បាញ់​ស្លាប់​​​៤​នាក់​​ ពេល​កំពុង​តវ៉ា

 

​​ការ​ផ្ទុះ​ស្នូរ​​​កាំភ្លើង​​​ កើត​ឡើង​​​​នា​វេលា​ម៉ោង​ ៨៖​៤៥​នាទី​យប់​នៅ​អាមេរិក (ត្រូវ​នឹង​ព្រឹក​ថ្ងៃ​សុក្រ​នៅ​កម្ពុជា)​ ខណៈ​​​ក្រុម​​អ្នក​តវ៉ា​​​​បាន​ដង្ហែក្បួន​​​​ឆ្លង​​កាត់​​ទីក្រុង​​​ ​ដើម្បី​ស្វែង​រក​យុត្តិធម៌​​​ឲ្យ​ជន​រងគ្រោះ​​បុរស​​​ស្បែក​ខ្មៅ​​ជា​ច្រើ​ន​នាក់​​​ ដែល​ប៉ូលិស​​បាន​បាញ់​សម្លាប់​នៅ​ទីក្រុង  Baton Rouge, Louisiana និង​ St. Paul, Minnesota នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ ។

 

​​​​​​​​​​ក្រៅ​​ពី​​​ស្លាប់​​ ​៤​នាក់ ​​មាន​មន្ត្រី​​ប៉ូលិស​ជា​ច្រើន​​នាក់​​ទៀត​​ ​បាន​រង​របួស​ក្នុង​ការ​លប​បាញ់​នេះ​ ​ដោយ​ខ្លះ​​កំពុង​​​​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ​។ ​​​​​​​​មេ​ប៉ូលិស​​ទីក្រុង​ Dallas ​លោក​​ David Brown ​​និយាយ​ថា​​ក្រុម​​គាត់​​កំពុង​​តាម​ស្វែង​រក​ជន​​​​សង្ស័យ​៕

 

ប៉ូលិស​​​អាមេរិក​​​ត្រូវ​គេ​​លួច​​បាញ់​ស្លាប់​​​៤​នាក់​​ ពេល​កំពុង​តវ៉ា

ជន​សង្ស័យ​ម្នាក់​​ ក្នុង​​ចំណោម​​ទាំង​ពីរ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC