Joachim Low៖ “អាល្លឺម៉ង់ លេង​​ល្អ​ជាង​បារាំង តែ​គ្មាន​សំណាង”

Joachim Low ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​ បាន​លើក​ឡើង​ថា ក្រុម​របស់​​លោក​ លេង​បាន​ល្អ​ជាង​ក្រុម​​ម្ចាស់​ផ្ទះ​បារាំង​ ទោះ​​​ជា​​ចាញ់​ ២-០ នៅ​ Euro 2016 ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​យប់​មិញ​ក៏​ដោយ។

 

Joachim Low៖ “អាល្លឺម៉ង់ លេង​​ល្អ​ជាង​បារាំង តែ​គ្មាន​សំណាង”

Joachim Low ​គ្រូ​បង្វឹក​អាល្លឺម៉ង់

 

​អាល្លឺម៉ង់ គ្រប់​គ្រង​បាល់​ដល់​ទៅ​ ៦៥%​​​យប់​មិញ ត្រូវ​​បារាំង​​នាំ​មុខ​ ១-០ នៅ​ចុង​តង់​ទី​១ ដោយសារ​ខ្សែ​បម្រើ​​ Bastian Schweinsteiger ​លើក​ដៃ​ប៉ះ​បាល់​ ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​បាន​បាល់​ចំណេញ​១១​ម៉ែត្រ​​ និង​​ភ្លាត់​គ្រាប់​ទី​២ នៅ​តង់​ទី​២​ថែម​ទៀត ដោយ​ថ្វី​ជើង​ Antoine Griezmann​ ​ទាំង​២​គ្រាប់។

 

Joachim Low៖ “អាល្លឺម៉ង់ លេង​​ល្អ​ជាង​បារាំង តែ​គ្មាន​សំណាង”

 

ក្រោយ​ចប់​ការ​ប្រកួត​ គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់ វ័យ​៥៦​ឆ្នាំ​ បាន​និយាយ​ថា៖ “យើង​ជា​ក្រុម​លេង​បាន​ល្អ​ជាង ប៉ុន្តែ​យើង​ជួប​រឿង​អាក្រក់ ដោយ​បង្ក​កំហុស​បាល់​ប៉េណាល់ទី ​ជិត​ចប់​តង់​ទី​១ ហើយ​នោះ​ជា​សំណាង​អាក្រក់​មួយ។ យើង​មាន​ឱកាស​ច្រើន តែ​រក​គ្រាប់​មិន​បាន។ ថ្ងៃ​នេះ​ យើង​នៅ​តែ​​គ្មាន​សំណាង​​ដូច​កាល​ឆ្នាំ​២០១០ ​និង​២០១២។ សរុប​មក យើង​ជា​ក្រុម​លេង​បាន​ល្អ​ជាង​បារាំង តែ​ចាញ់​ត្រង់​​គ្រាប់​បាល់​ និង​ទទួល​បាន​លទ្ធផល​មិន​ល្អ”៕

 

Joachim Low៖ “អាល្លឺម៉ង់ លេង​​ល្អ​ជាង​បារាំង តែ​គ្មាន​សំណាង”

 

Joachim Low៖ “អាល្លឺម៉ង់ លេង​​ល្អ​ជាង​បារាំង តែ​គ្មាន​សំណាង”

 

Joachim Low៖ “អាល្លឺម៉ង់ លេង​​ល្អ​ជាង​បារាំង តែ​គ្មាន​សំណាង”

 

Joachim Low៖ “អាល្លឺម៉ង់ លេង​​ល្អ​ជាង​បារាំង តែ​គ្មាន​សំណាង”

 

Joachim Low៖ “អាល្លឺម៉ង់ លេង​​ល្អ​ជាង​បារាំង តែ​គ្មាន​សំណាង”

 

Joachim Low៖ “អាល្លឺម៉ង់ លេង​​ល្អ​ជាង​បារាំង តែ​គ្មាន​សំណាង”

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ SkySports