យុវជន​ញៀន​ថ្នាំ​ទៅសុំ​ពាក្យ​ប្រលង​ចូល​ក្របខណ្ឌ​ប៉ូលិស តែ​ត្រូវ​បញ្ជូនទៅ​មណ្ឌល​កែប្រែ​ខ្លួន​ និពន្ធដោយ : ថ្មីៗ       July-08-2016, 12:41 pm         502

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132យុវជន​ញៀន​ថ្នាំ​ទៅសុំ​ពាក្យ​ប្រលង​ចូល​ក្របខណ្ឌ​ប៉ូលិស តែ​ត្រូវ​បញ្ជូនទៅ​មណ្ឌល​កែប្រែ​ខ្លួន​​សៀមរាប​៖ យុវជន​៣​នាក់ ដែល​បាន​ទៅ​ទទួល​ពាក្យ​ប្រលង​ចូល​ក្របខណ្ឌ​នគរបាលជាតិ ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​អប់រំ​កែប្រែ​ខ្លួន​វិញ បន្ទាប់ពី​ពិនិត្យឃើញថា យុវជន​ទាំង​៣​នាក់ បាន​ប្រើប្រាស់​គ្រឿងញៀន​។​

​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានធ្វើ​តេស្ត​ពិនិត្យ​ទឹកនោម​រកមើល​សារធាតុ​ញៀន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចំពោះ​បេក្ខជន​និង​បេ​ក្ខ​នារី ដែល​មក​ទទួល​ពាក្យ​ប្រលង​ចូល​ក្របខ័ណ្ឌ​នគរបាលជាតិ លទ្ធផល​រកឃើញ​សារធាតុ​ញៀន​នៅក្នុង​ទឹកនោម​បេក្ខជន​ចំនួន​៣​នាក់ ហើយ​ក៏បាន​បញ្ជូនទៅ​មជ្ឈមណ្ឌល​តែម្ដង​៕