មន្ដ្រី​បក្ស​កាន់​អំណាច និង​កូន​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​ទាត់​ចោល​របាយការណ៍​របស់ Global Witness

ក្រោយ​ការ​ចេញ​របាយការណ៍​របស់​អង្គការ Global Witness នៅ​សប្ដាហ៍​នេះ​ប្រទេស​កម្ពុជា​បាន​ទាត់​ចោល​ការ​​លើក​ឡើង​នានា​នៅ​ក្នុង​​របាយការណ៍​នោះ​ដែល​បាន​និយាយ​ថា​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​​មាន​ភាគ​ហ៊ុន​ច្រើន​រយ​លាន​ដុល្លារ​នៅ​​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា។