បុរសល្មោភកាមម្នាក់ រត់គេចខ្លួនបាត់ស្រមោល ក្រោយពេលចាប់រំលោបក្មេងស្រីម្នាក់ បានសម្រេច១ដង នៅស្រុកក្រគរ

(ពោធិ៍សាត់)៖ បុរសល្មោភកាមម្នាក់ បានរត់គេចខ្លួនបាត់ស្រមោល ក្រោយពេលចាប់រំលោពក្មេងស្រីម្នាក់បានសម្រេច១ដង នៅលើផ្ទះខ្ទម ក្នុងព្រៃដាច់ស្រយាល ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងព្រឹកថ្ងៃទី០៨ ខែមិថុនានេះថា បុរសល្មោភកាមដែល ចាប់រំលោបក្មេងស្រីនោះ មានឈ្មោះ ឯល ទាំ អាយុ៣២ឆ្នាំ ជាជនជាតិខ្មែរឥស្លាម ស្នាក់នៅចំណុចអូរភ្លោះ ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ។ រីឯក្មេងស្រីរងគ្រោះ មានឈ្មោះ ហ.ស អាយុ១៦ឆ្នាំ ជាជនជាតិខ្មែរឥស្លាមដូចគ្នា មុខរបរធ្វើស្រែ កម្រិតវប្បធម៌ថ្នាក់ទី៤ថ្មី មានទីលំនៅភូមិឃុំកើតហេតុខាងលើ ត្រូវបានជនល្មើសចាប់លោភ កាលពីវេលាម៉ោង៨៖១០នាទីយប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦។

លោកអធិការបានបន្តថា បើតាមការបំភ្លឺពីក្មេងស្រីរងគ្រោះ កាលពីវេលាម៉ោងប្រហែល ៨៖១០នាទីយប់ ថ្ងៃខែកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ឯល ទាំ បាននិយាយមកកាត់ខ្លួនថា «បងស្រលាញ់អូន! បងនឹងយកអូនធ្វើប្រពន្ធ» និយាយរួចជនសង្ស័យឈ្មោះ ឯល ទាំ ក៏បានចាប់សម្រាតខោ ដោយដៃចាប់រឹបខ្លួនក្មេងស្រីរងគ្រោះជាប់ រួចនិយាយថា «កុំរើ កុំស្រែក ប្រយ័ត្នងាប់» រហូតរំលោភ បានសម្រេច១ដង។

ក្រោយពេលកើតហេតុជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល ហើយក្មេងស្រីរងគ្រោះបានប្តឹង សមត្ថកិច្ចឲ្យជួយរងយុត្តិធម៌។ បើតាមការបំភ្លឺពីក្មេងស្រីរងគ្រោះខាងលើ យើងមិនទាន់ដឹងថា ជារឿងត្រូវរូវគ្នា ឬយ៉ាងណានោះទេ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 ជន​ម្នាក់​ដែល​បាន​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​រហូត​បាន​សម្រេច ត្រូវ នគរបាល​ស្រុក​ស្នួល​តាម​ចាប់​ឃាត់ខ្លួន​បាន​នៅ​លើ​ចុង​ដូង នៅ​ពេល​ដែល​រូបគេ​រត់​ទាល់ច្រក​។

នៅ​ថ្ងៃ​ទី​៥ ខែកក្កដា​នេះ ជនល្មើស​ត្រូវ​នគរបាល​ស្រុក​បញ្ជូន​ខ្លួន និង​កសាង​សំណុំរឿង​ទៅ​កាន់​ស្នងការដ្ឋាន​ដើម្បី​បន្ត​នីតិវិធី​។ នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្នួល បាន​ឲ្យ​ដឹង​ថា ជនល្មើស​ឈ្មោះ សយ សិ​ដ្ឋ អាយុ​១៥​ឆ្នាំ រស់នៅ​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​បាន​មក​ស្នាក់​នៅ​ធ្វើ​ចម្ការ​មួយ​កន្លែង​នៅ​ខាងក្រោយ​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល​។

កម្លាំង​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា​កាលពី​ថ្ងៃ​កើតហេតុ ថ្ងៃ​ទី​៤ ខែកក្កដា ជន​នេះ​បាន​ល្បួង​ក្មេង ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ ចាប់រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​ម្តង​នៅ​ក្នុង​ខ្ទម​ចម្ការ​នៅ​ក្រោយ​ភូមិ ខណៈ​ដែល​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​មិន​នៅ​។

អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ស្រុក​ស្នួល​លោក ប៊ុត នឿ​ន បាន​ឲ្យ​ដឹង​ថា ជនល្មើស ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​របស់​ជីដូន និង​ឪពុក ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​។ ដោយ​ជនល្មើស​បាន​ព្យាយាម​រត់គេច​ពី​ការ​ដេញ​តាម​ចាប់ ហើយ​រត់​ទាល់ច្រក​ក៏​បាន​ឡើង​ដើម​ដូង​ដើម្បី​សម្ងំ​លាក់ខ្លួន តែ​យ៉ាងណា​ក៏​ត្រូវ​បាន​នគរបាល រក​ឃើញ​។

កម្លាំង​នគរបាល​បាន​បន្ថែម​ថា កាលពី​ថ្ងៃ​កើតហេតុ ខណៈ​ដែល​ជន​នេះ​នៅ​មើល​ទូរទស្សន៍​ក្នុង រោង​ចម្ការ​ជាមួយនឹង​ក្មេង​ស្រី​រង​គ្រោះ ជន​នេះ​បាន​ល្បួង​នាង​រំលោភ​បាន​សម្រេច​តែ​មិន​ស៊ីជម្រៅ​ខ្លាំង​។ ហើយ​ក្រោយ​ពី​រំលោភ​សម្រេច ជន​នេះ​មិន​បាន​គេចខ្លួន​ទៅ​ណា​ភ្លាម​ៗ​ទេ ដោយ​ធ្វើ​ដូច​ជា​មិនដឹង​រឿង​។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសល្មោភកាមម្នាក់ រត់គេចខ្លួនបាត់ស្រមោល ក្រោយពេលចាប់រំលោបក្មេងស្រីម្នាក់ បានសម្រេច១ដង នៅស្រុកក្រគរ

បុរសល្មោភកាមម្នាក់ រត់គេចខ្លួនបាត់ស្រមោល ក្រោយពេលចាប់រំលោបក្មេងស្រីម្នាក់ បានសម្រេច១ដង នៅស្រុកក្រគរ