នី រតនា សប្បាយចិត្ត​ព្រោះ​ពេលវេលា​ទន្ទឹងរង់ចាំ​ជិត​មកដល់​

6 Videos

អាចនិយាយបានថា តារាចម្រៀង នី រតនា ជោគជ័យក្នុងអាជីពសិល្បៈរបស់ខ្លួនជាបណ្តើរៗហើយ ព្រោះមួយរយៈកន្លងមកនេះគេតែងតែឃើញតារាចម្រៀងវ័យក្មេងរូបនេះបង្ហាញមុខជាញឹកញាប់ក្នុងកម្មវិធីធំៗមួយចំនួន ជាពិសេសការប្រគំតន្ត្រីរបស់ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស ។ ថ្មីៗនេះតារាចម្រៀងរូបនេះបានបង្ហាញការសប្បាយចិត្តយ៉ាងខ្លាំង ព្រោះពេលវេលាដែលត្រូវធ្វើដំណើរទៅច្រៀងនៅប្រទេសកូរ៉េកាន់តែខិតជិតមកដល់ ។

P9

នី រតនា សប្បាយចិត្ត​ព្រោះ​ពេលវេលា​ទន្ទឹងរង់ចាំ​ជិត​មកដល់​

មុននេះបន្តិចតារាចម្រៀង នី រតនា បានបង្ហោះសារមួយនៅលើគណីហ្វេសប៊ុក សម្តែងពីអារម្មណ៍រំភើបសប្បាយរីករាយ និង ការប្តេជ្ញាចិត្តយ៉ាងមុតមាំថា«ថ្ងៃស្អែក គឺជាថ្ងៃដែលខ្ញុំរៀបចំខ្លួនទៅសម្ដែងនៅប្រទេសកូរ៉េហើយ !! ពេលវេលាដែលខ្ញុំទន្ទឹងរង់ចាំឥឡូវនេះ វាបានមកដល់ហើយ ចឹងខ្ញុំនឹងខំប្រឹងសម្ដែងឱ្យអស់ពីសមត្ថភាព ដែលខ្ញុំអាចធ្វើទៅបាន ! សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងផ្ដល់ជាកម្លាំងដល់រូបខ្ញុំ ! អរគុណ »

នី រតនា សប្បាយចិត្ត​ព្រោះ​ពេលវេលា​ទន្ទឹងរង់ចាំ​ជិត​មកដល់​

ជាមួយគ្នានេះមានមិត្តសិល្បករ ក៏ដូចជាទស្សនិកជនជាច្រើនបានសម្តែងការអបអរសាទរ និង ជូនពរដល់តារាចម្រៀង នី រតនា សូមឱ្យជួបតែសំណាងល្អនៅពេលធ្វើដំណើរ ហើយទទួលបានការគាំទ្រកាន់តែច្រើនឡើង ៕ ប្រមាញ់តួ