ស្ត្រី​ម្នាក់​ចាញ់បោក​គេ​អស់ប្រាក់ ២ លាន​រៀល ថា​ឈ្នះ​រង្វាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​

6 Videos


ស្ត្រីដែមានឈ្មោះនៅក្នុងហ្វេប៊ុកថា FB: Manou Darina នាងបានយំស្រែក ព្រោះតែចាញ់បោកជនបោកប្រាស់អស់ប្រាក់ ២ លានរៀល ។

P9

ស្ត្រី​ម្នាក់​ចាញ់បោក​គេ​អស់ប្រាក់ ២ លាន​រៀល ថា​ឈ្នះ​រង្វាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​

នាងបានរៀបរាប់ថា នាងខ្ញុំសូមជំរាបលោកពូសម្ដេចតេជោ អ្នកមីងជំទាវជាទីគោរព កាលពីថ្ងៃទី ៦ ខែកក្កដា មានលេខទូរស័ព្ទ ០៩៧ ២ ៩៩៩៩ ៥២ បានខលប្រាប់នាងខ្ញុំថា នាងខ្ញុំបានឈ្នះរង្វាន់ធំផ្ទាល់ពីសម្ដេច និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង លោកគិត ម៉េង និងលោកជំទាវធំៗបីរូបទៀត ប៉ុន្តែនាងខ្ញុំអត់បានចាំឈ្មោះគាត់ទេ ថានាងខ្ញុំឈ្នះប្រាក់រង្វាន់ចំនួនពីរម៉ឹនដុល្លារ ។

ចំណែកនាងខ្ញុំបានប្រាប់ទៅគាត់វិញថា នាងខ្ញុំអត់ជឿទេ តែពួកគាត់ឆ្លើយថា «នេះជារឿងពិត មិនអាចនិយាយលែងសើចបានទេ ពីព្រោះសម្ដេច និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាអ្នករើសយកដោយផ្ទាល់ ដូច្នេះប្រយត្ន័មានទោស» ។ រូចហើយបង្គាប់ឲ្យនាងខ្ញុំរកប្រាក់ចំនួនពីរលានរៀលដើម្បីតម្កល់នៅគណៈនី ហើយនាងខ្ញុំប្រាប់គាត់ថា អត់លុយទេ តែគាត់អត់ព្រម ដោយឲ្យនាងខ្ញុំទៅខ្ចីលុយគេឲ្យបាន ។ ដូច្នេះនាងខ្ញុំក៏ទៅចងការប្រាក់គេបានពីរលានរៀល រួចវេរតាមវីង ដោយគាត់ប្រាប់ថា តែ ១ ម៉ោងទេខ្ញុំនឹងបានលុយហ្នឹងត្រឡប់មកវិញហើយ កុំភ័យអី ។

នាងខ្ញុំគិតស្មានថា នាងខ្ញុំមានសំណាងធំ ហើយអផង ភ័យផង តែទីបំផុតវាជារឿងកើតទុក្ខមួយដ៏ធំបំផុតទៅវិញ ។

សូមលោកពូសម្ដេច អ្នកម៉ីងជំទាវ និង លោកឧកញ៉ា គិត ម៉េង ជួយរកមុខជនខិលខូចទាំងនោះ ដែលហ៊ានយកឈ្មោះសម្តេចនាយករដ្ថមន្ត្រី និង លោឧកញ៉ា គិត ម៉េងមកបោកប្រាស់ និង គំរាមកំហែងដល់ប្រជាជនគ្រប់ខេត្តក្រុងបែបបនេះ ។

នេះជាលេខធនាគាអេស៊ីលីដា គឺ ០៧១ ៩ ០០០០ ៤៦ ហើយលេខអ្នកគំរាម គឺ ០៣១ ៦ ៣៣៣៣ ០៦ រួចលេខដែលគាត់ឲ្យនាងខ្ញុំវេលុយទៅគឹលេខ ០៨៧ ៤២ ៨៨ ៩១ ហើយនេះជាលេខកូដវីង ៧៩០៣៨០៩៦ ។

ស្ត្រី​ម្នាក់​ចាញ់បោក​គេ​អស់ប្រាក់ ២ លាន​រៀល ថា​ឈ្នះ​រង្វាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​

សូមលោកពូសម្ដេច និង អ្នកមីងជំទាវមេត្តាជួយក្មួយដោយក្ថីអនុគ្រោះផងចុះ នាងខ្ញុំអត់មានប្រាក់អ្វីសម្រាប់សងគេទេ ។ នាងខ្ញុំសូមជូនលោកពូសម្ដេច និង អ្នកមីងជំទាវឲ្យជួបតែសេចក្តីសុខ និង អាយុយឹនយូជារាងរហូត សូមជំរាបលា ៕

                                                                                                        សុថាត់