ទំនាស់​បន្តិចបន្តួច កាប់​ដាច់​ម្រាមដៃ​អស់ ៤

6 Videos


កម្លាំងនគរបាលខណ្ឌសែន សុខ បានចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីកាប់បុរសម្នាក់ទៀតនឹងកាំបិតបុ័ងតោបណ្ដាលឱ្យដាច់ម្រាមដៃអស់ ៤ ។

P9

ទំនាស់​បន្តិចបន្តួច កាប់​ដាច់​ម្រាមដៃ​អស់ ៤

ហេតុការណ៍អំពើហិង្សានេះបានកើតឡើងនៅយប់ថ្ងៃទី ០៧ ខែកក្កដាឆ្នាំ ២០១៦ នេះស្ថិតនៅមុខផ្ទះជួល ក្នុងភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ទំនាស់​បន្តិចបន្តួច កាប់​ដាច់​ម្រាមដៃ​អស់ ៤

ប៉ូលិសបានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនមានឈ្មោះ សំនៀង ស្រស់ អាយុ ២២ ឆ្នាំ មុខរបរជាងពិដាន បន្ទាប់ពីកើតហេតុ សមត្ថកិច្ចដកហូតបានកាំបិតបុ័ងតោមួយជាវត្ថុតាង ។

ទំនាស់​បន្តិចបន្តួច កាប់​ដាច់​ម្រាមដៃ​អស់ ៤

រីឯជនរងគ្រោះឈ្មោះ មាន វាសនា អាយុ ២៤ ឆ្នាំ រងរបួសដាច់ម្រាមដៃអស់ ៤ ម្រាម បច្ចប្បន្នជនសង្ស័យត្រូវបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

                                                                               សុថាត់