​ថ្ងៃ​អាទិត្យ​នេះ​កុំ​ភ្លេច​ជួប​គ្នា​នៅ​ពិធី​បុណ្យ​ផ្កាយ TANABATA

មិត្តៗ​យុវវ័យ តើ​បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​សម្រាប់​ពិធី​បុណ្យផ្កាយ TANABATA ឆ្នាំ​២០១៦​នេះ? ចូលរួម​សប្បាយ​ទាំងអស់​គ្នា​ណា នៅ​ថ្ងៃ​អាទិត្យ ទី​១០ កក្កដា​នេះ នៅ​មជ្ឈម​ណ្ឌល​សហ​ប្រតិបត្តការ កម្ពុជា-ជប៉ុន (CJCC) ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​

 

​ថ្ងៃ​អាទិត្យ​នេះ​កុំ​ភ្លេច​ជួប​គ្នា​នៅ​ពិធី​បុណ្យ​ផ្កាយ TANABATA

 

សិស្សា​នុ​សិស្ស សារធារណជន នឹងទទួល​បាន​នូវ​បទពិសោធល្អៗ ពី​វប្បធម៌​ប្រពៃណី​ដ៏​ផូរផង់​របស់​ជប៉ុន-កម្ពុជា​តាម​រយៈ​កម្មវិធី​ជា​ ច្រើន​ដូច​ជា ការ​និទាន​និង​សម្តែង​រឿង ការ​តាំង​បង្ហាញ​នូវ​ឧបករណ៍​ភ្លេង ការ​ស្លៀកពាក់​បែបប្រពៃណី​ជប៉ុន ការ​ភ្លក់​ម្ហូបអាហារ​ភេសជ្ជៈ ការ​ប្រកួត​ប្រជែង​នានា ព្រម​ទាំង​សកម្មភាព​សប្បាយៗ​ជា​ច្រើន​ទៀត។

 

​ថ្ងៃ​អាទិត្យ​នេះ​កុំ​ភ្លេច​ជួប​គ្នា​នៅ​ពិធី​បុណ្យ​ផ្កាយ TANABATA

 

តោះ! ទៅ​លេង​បុណ្យ​ផ្កាយ ហើយ​កុំ​ភ្លេច​ហៅ​មិត្តភក្តិ​ទៅ​ផង​ណា ព្រោះ​មាន​កម្មវិធី​សប្បាយៗ​ច្រើន​ណាស់!

 

​ថ្ងៃ​អាទិត្យ​នេះ​កុំ​ភ្លេច​ជួប​គ្នា​នៅ​ពិធី​បុណ្យ​ផ្កាយ TANABATA

 

អត្ថបទៈ ឆៃ យ៉ារិទ្ធ