ហេតុអ្វី​បានជា​អ្នក​ម្តាយ​មិន​អាច​បើក​ឡាន​ពេល​មាន​ផ្ទៃពោះ​ចាប់ពី​៥​ខែ​ឡើង​ទៅ​?

ហេតុអ្វី​បានជា​អ្នក​ម្តាយ​មិន​អាច​បើក​ឡាន​ពេល​មាន​ផ្ទៃពោះ​ចាប់ពី​៥​ខែ​ឡើង​ទៅ​?


ហេតុអ្វី​បានជា​អ្នក​ម្តាយ​មិន​អាច​បើក​ឡាន​ពេល​មាន​ផ្ទៃពោះ​ចាប់ពី​៥​ខែ​ឡើង​ទៅ​?

​​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ នៅពេល​ដែល​អ្នក​ចង់​ទៅ​កន្លែង​ណា អ្នក​ត្រូវ​តែមាន​អ្នក​បើក​ឡាន​ជូន​អ្នក​ទៅ ដោយ​មិន​ត្រូវ​បើក​ខ្លួនឯង​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​កូន​ក្នុងផ្ទៃ​មាន​គ្រោះថ្នាក់​។ ហេតុអ្វី​បានជា​អាច​ធ្វើឲ្យ​កូន​មាន​គ្រោះថ្នាក់​ទៅ​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ចាប់ពី​៤​ខែ​ឡើង​ទៅ ពោះ​អ្នកនឹង​ចាប់ផ្តើម​ធំ​ឡើងៗ ហើយ​នៅពេល​ដែល​អ្នកមាន​ផ្ទៃពោះ អ្នកនឹង​គ្មាន​អារម្មណ៍​មូល​ដូច​ពីមុន​ទេ ដូចនេះ​នៅពេល​ដែល​អ្នក​បើក​ឡាន​តែម្នាក់ឯង វា​នឹង​អាច​ធ្វើឲ្យ​អ្នក​មាន​គ្រោះថ្នាក់​បាន​។ ម្យ៉ាងទៀត​នៅពេល​ដែល​អ្នក​ជាន់​ហ្វ្រាំង​ខ្លាំង វា​អាច​នឹង​ប៉ះ​ត្រូវ​ពោះ​អ្នក ដែល​អាច​ធ្វើឲ្យ​អ្នកអាចរ​លូតកូន ឬ​កើតកូន​មុន​ខែ​បាន​។ ជាងនេះទៅទៀត​អ្នកនឹង​អាច​ងាយ​ជួបប្រទះ​ជាមួយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​តែ​សតិ​របស់​អ្នក​គឺ​មិន​ដូច​ពី​មុន​ឡើយ នៅពេល​ដែល​អ្នក​ជួបនឹង​បញ្ហា អ្នក​អាច​នឹង​តក់ស្លុត​ហើយ​មិនដឹង​ធ្វើ​ម៉េច​។ ដូចនេះ​សូមអ្នក​កុំ​បើក​ខ្លួនឯង​ឲ្យសោះ ដោយ​អ្នក​អាច​ឲ្យ​ស្វាមី​អ្នក​បើក​ឡាន​ជូន​អ្នក​ទៅ​កន្លែង​ដែល​អ្នក​ចង់​ទៅ​បាន ដើម្បី​ការពារ​សុវត្ថិភាព​របស់​កូន​ក្នុង​ផ្ទៃ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។