តាម​ពិត​ក្បាច់​រាំ​ក្នុង​​បទ “Hotline Bling” ជា​ស្ទីល​អបអរ​​របស់​ Griezmann សោះ

អ្នកគាំទ្រ​មួយ​ចំនួន​ប្រាកដ​​​ជា​ឆ្ងល់​ពី​កាយវិការ​លើក​ដៃ​​ជា​រាង​​ទូរសព្ទ​​របស់​កីឡាករ​បារាំង Antoine Griezmann រាល់ពេល​អបអរ​​​ស៊ុត​បញ្ចូល​ទី​ម្ដង​ៗ តែ​តាម​ការ​ពិត​ក្បាច់​នេះ​យក​ស្ទីល​តាម​ក្បាច់​រាំ​បទ “Hotline Bling” របស់​តារា​ចម្រៀង​រ៉េប Drake ។

 

តាម​ពិត​ក្បាច់​រាំ​ក្នុង​​បទ “Hotline Bling” ជា​ស្ទីល​អបអរ​​របស់​ Griezmann សោះ


Griezmann បាន​​ប្រើ​កាយវិការ​នេះ​សាជាថ្មី​ម្ដង​ទៀត​កាល​ពី​យប់​មិញ បន្ទាប់​ស៊ុត​បំប៉ោង​​សំណាញ់​ទី​​២​គ្រាប់​​លើ​ក្រុម​អាល្លឺម៉ង់​ ជួយ​បារាំង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានEuro 2016 ក្នុង​ទឹក​ដី​ខ្លួន​​ឯង​នា​កីឡាដ្ឋាន​ទីក្រុង Marseille ។

 

មុន​នឹង​ការ​ប្រកួត​ប៉ះ​ជម្រើស​ជាតិ​អាល្លឺម៉ង់​មក​ដល់​​​កីឡាករ​វ័យ​២៥​ឆ្នាំ​បាន​និយាយ​ថា​៖ខ្ញុំ​បាន​ធ្វើ​កាយវិការ​អបអរ​នេះ​ តាំង​ពី​នៅ​ក្រុម​ Atletico តែ​ពេល​ខ្ញុំ​ស៊ុត​បញ្ចូល​ទី​ក្រុម Albania ខ្ញុំ​ភ្លេច​ធ្វើ​កាយវិការ​នេះ ព្រោះ​តែ​ពេល​នោះ​រំភើប​ខ្លាំង​ពេក”។

 

តាម​ពិត​ក្បាច់​រាំ​ក្នុង​​បទ “Hotline Bling” ជា​ស្ទីល​អបអរ​​របស់​ Griezmann សោះ

 

​បទ “Hotline Bling” របស់​តារា​ចម្រៀង​រ៉េប Drake​វិញ​ចេញ​កាល​ពី​ថ្ងៃ​ទី ២៦ ខែ តុលា​ ឆ្នាំ ២០១៥។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​​បទ​នេះ Drake​ ដែល​ជា​តារា​រ៉េប​មិន​សូវ​ឃើញ​​រាំ បែប​ជា​បញ្ចេញ​ក្បាច់​រាំ​ប្លែកៗ​ទៅ​វិញ៕

 

តាម​ការ​ពិត​ក្បាច់​នេះ​យក​ស្ទីល​តាម​ក្បាច់​រាំ​បទ “Hotline Bling” របស់​តារា​ចម្រៀង​រ៉េប Drake ។

 

 

ចុចអាន៖Simon Cowell ហួស​ចិត្ត​ព្រោះ​បេក្ខនារី​ម្នាក់​​យក​សុដន់​​ជល់​​ក្បាល​របស់​ខ្លួន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ goal