ប៉ែន ចំរ៉ុង ចូល​បំភ្លឺ​បន្ថែម ជុំវិញ​​បណ្ដឹង​​លែង​​លះ​ភរិយា ខណៈ​នាង ភិន សុដាលីស អវត្ត​មាន

​(ភ្នំពេញ)៖ តារាសម្ដែង និងពិធីករមានឈ្មោះល្បីទាំងការងារសិល្បៈ និងល្បីឈ្មោះជាព្រាននារី លោក ប៉ែន ចំរ៉ុង និងមេធាវី បានចូលបំភ្លឺតាមការកោះហោះ របស់ព្រះរាជអាជ្ញា ជាលើកទី២ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ នៅសាលាដំបូងរាជធានីភ្នំពេញ ខណៈអតីតភរិយាដែលកំពុងពពោះប៉ុនកញ្ជើ នាង ភិន សុដាលីស ត្រូវបានអវត្តមាន មិនបានមកចូលបំភ្លឺ ក្នុងសវនការ តាមការកោះហោះនេះទេ។

​ពិធីករលោក ប៉ែន ចំរុង អមដោយមេធាវី បានចូលទៅបំភ្លឺលើបណ្តឹងសុំលែងលះ ជាមួយភរិយាឈ្មោះ ភិន សុដាលីស នៅសាលាដំបូងរាជធានីភ្នំពេញ ជាសារថ្មីទៀត​។ ការចូលបំភ្លឺនៅព្រឹកនេះ គឺពុំមានតែវត្តមអ្នកនាងភិន សុដាលីស ចូលរួមទេ ។ ​

ពេលដើរចេញពីតុលាការ ពិធីករលោក ប៉ែន ចំរុង មិនបានផ្តល់បទសម្ភាសន៍ ពាក់ព័ន្ធ និងសំណុំរឿងលែងលះ របស់លោក​ដល់អ្នកសារព័ត៌មានឡើយ​​។​

សូមបញ្ជាក់ថា តារាសម្ដែង ​ប៉ែន ចំរ៉ុង បានចូលខ្លួនមកបំភ្លឺលើកទី១ នៅក្នុងសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦​នេះ តាមពាក្យបណ្ដឹង របស់ខ្លួនដែលបានប្ដឹងសុំ លែងលះប្រពន្ធ គឺអ្នកនាង ភិន សុដាលីស កាលពីអំឡុងមុន ពិធីបុណ្យចូលឆ្នាំថ្មី ។

ជាមួយគ្នានេះ តារាសម្ដែងល្បីឈ្មោះ កំពុងតែត្រៀមខ្លួន ក្លាយជាស្រ្តីមេម៉ាយ ទាំងក្មេងវ័យ ​អ្នកនាង ភិន សុដាលីស ក៏បានចូលមកកាន់​សាលាដំបូង រាជធានីភ្នំពេញ តាមការកោះអញ្ជើញ របស់មន្រ្តីតុលាការដែរ នៅព្រឹកជាមួយគ្នានេះ ដើម្បីឆ្លើយបំភ្លឺជុំវិញបណ្ដឹង សុំលែងលះ របស់លោកប្ដីហេងស៊យ គឺលោក ប៉ែន ចំរ៉ុង។

គេនៅចាំបានថា កាលពីចូលបំភ្លឺលើកទី១ លោក ប៉ែន ចំរ៉ុង បាននិយាយថា លោក​ចូល​មក​តុលាការ​ពេល​នេះ​ គឺ​ដើម្បី​ប្តឹង​សុំ​លែងលះ​ភរិយា​ គឺ​ អ្នក​ស្រី​ ភិន​ សុដាលីស ហើយលោកបានប្រគល់រឿងនេះ ឲ្យទៅតុលាការជាអ្នកចាត់ចែងហើយ លោកគ្មានអ្វី​ដែលត្រូវ​​​និយាយទៀតទេ​៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងរឿងរ៉ាវរវាងលោក ប៉ែន ចំរុង និង កញ្ញា ភិន សុដាលីស នេះ គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ ភិន សុដាលីស បង្អួតរូបថតពរពោះកាន់តែធំ នៅឆ្នេរសមុទ្រ ខណៈគ្មានស្វាមីនៅក្បែរដូចគេ

ក្នុងមួយរយៈពេលក្រោយនេះ តារាសម្តែង ភិន សុដាលីស បានធ្វើដំណើរកម្សាន្ដយ៉ាងច្រើនទីកន្លែង ខណៈដែល រូបនាងកំពុងតែពរពោះកូនក្នុងផ្ទៃ ដើម្បីព្យាយាមបំបាត់ទុក្ខកង្វល់ ដែលមានក្នុងចិត្ត។

បើក្រឡេកមើលតាមបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីរូបនេះ តែងបង្ហោះរូបថតជាច្រើនសន្លឹក លាយជាមួយនឹងស្នាមញញឹមរបស់នាង នៅឯមាត់សមុទ្រ។ ចំពោះរូបថតទាំងនោះ ប្រហែលជានាងថត ដើម្បីទុកជាកម្រងអនុស្សាវរីយ៍ មុនពេលនាងសម្រាលកូន ព្រោះខ្វះតែប៉ុន្មានខែទៀតប៉ុណ្ណោះ នាងនឹងបានឃើញមុខមាត់កូនរបស់នាងហើយ។

ទោះបីជា តារាស្រី ភិន សុដាលីស ព្យាយាមសើច តាមរយៈរូបថត ដែលត្រូវបានបង្ហាញក្នុងបណ្តាញសង្គមក៏ដោយ ក៏អ្នកគាំទ្រនៅតែដឹងថា ស្នាមញញឹមរបស់នាង គឺបង្កប់ទៅដោយភាពទុក្ខសោក ព្រោះគ្មានមនុស្សស្រីណា ដែលអាចសប្បាយចិត្តទៅរួច ពេលដែលគ្មានស្វាមីនៅក្បែរនោះទេ។ ប៉ុន្តែយ៉ាងណាមិញ អ្នកគាំទ្រ នៅតែផ្តល់កម្លាំងចិត្តដល់នាង ជាមួយនឹងកូនក្នុងផ្ទៃផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload