ភូមិ​គ្រឹះ​ថៅកែ​លក់​ខ្សាច់​ថ្ម ត្រូវ​ចោរ​គាស់​ចូល​ទាំង​ព្រឹក​ លួច​អស់​មាស​ពេជ្រ​ជាច្រើន ផ្អើល​ក្រុង​ព្រះសីហនុ

ភូមិ​គ្រឹះ​ថៅកែ​លក់​ខ្សាច់​ថ្ម ត្រូវ​ចោរ​គាស់​ចូល​ទាំង​ព្រឹក​ លួច​អស់​មាស​ពេជ្រ​ជាច្រើន ផ្អើល​ក្រុង​ព្រះសីហនុ

ព្រះសីហនុ ​៖​ មាស​ពេជ្រ ​កែវកង ​រួម​នឹង​របស់​មានតម្លៃ​ជាច្រើន​នៅ​ក្នុង​ភូមិគ្រឹះ​របស់​ថៅកែ​លក់​ខ្សាច់ លក់​ថ្ម ស្ថិតនៅ​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ត្រូវ​បាន​ចោរ​គាស់​ចូល​ផ្ទះ​ទាំង​ព្រឹក ​លួច​យក​អស់​គ្មាន​សល់ ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​មិន​នៅ។

ហេតុការណ៍​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៧និង៣០​នាទី ព្រឹក ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ ២០១៦។

លោក​ស៊ុន រី ​អាយុ​៤៤​ឆ្នាំ និង​អ្នកស្រី​ សាន ណៃ​សេង អាយុ​៤៣​ឆ្នាំ ជា​ម្ចាស់ផ្ទះ​មាន​មុខរបរ​ជា​ថៅកែ​លក់​ខ្សាច់​ថ្ម នៅ​ត្រង់​ចំណុច​ជាប់​ស្ថានីយ​ប្រេងឥន្ធនៈ ​សូគីម៉ិច (​ក្បែរ​ភ្លើងស្តុប​ផ្លូវបំបែក​រ៉ា​) បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ម៉ោង​ប្រហែល​៧​ព្រឹក គាត់​និង​ក្រុម​គ្រួសារ​បាន​ចេញ​ទៅ​កន្លែង​ដេប៉ូ​លក់​ខ្សាច់ លក់​ថ្ម ដូច​សព្វមួយដង ហើយ​ផ្ទះ​ទាំងមូល​ក្នុង​វេលា​នោះ​មិន​មាន​នរណា​ម្នាក់​នៅ​ទេ។ ក្រោយមក​នៅ​វេលា​ម៉ោង ប្រមាណ​៧​និង​៣០​នាទី ក៏​ស្រាប់តែ​កូនប្រុស​របស់​គាត់​បាន​ទៅ​ចូល​ផ្ទះ ហើយក៏​ឃើញ​ផ្ទះ​ផ្នែក​ខាងក្រោយ​បង្អួច​ត្រូវ​បាន​ចោរ​គាស់​ចូល​និង ជាន់​ទី​២ ក៏ត្រូវ​ចោរ​គាស់​ចូលក្នុង​បន្ទប់​ធ្វើ​ការងារ​របស់​គាត់​ដែរ។ ភ្លាមៗ​នោះ កូនប្រុស​គាត់​ក៏បាន​ទូរស័ព្ទ​ប្រាប់​គាត់ គាត់​ក៏​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ ទើប​ដឹង​ថា សម្ភារៈ​មានតម្លៃ​ជាច្រើន​ត្រូវ​បាន​បាត់បង់​អស់​គ្មាន​សល់ ដូចជា ​ មាស​ជាង ១០ តម្លឹង , ខ្សែក​ពេជ្រ តម្លៃ​ជាង ២០០០០ ដុល្លារ​, ចិញ្ចៀន​ពេជ្រ​មួយ​វង់​តម្លៃ​ជាង ៧០០០ ដុល្លារ​, លុយ ៧០០ ដុល្លារ រួម​នឹង​ក្បាល​កាមេរ៉ា​សុវត្ថិភាព​ផងដែរ។

បងស្រី សាន ណៃ​សេង បាន​បន្ត​ទៀត​ថា ទ្រព្យសម្បត្តិ​ជាច្រើន​ត្រូវបាន​បាត់បង់​អស់ហើយ រូបគាត់​មិនសូវ​មានការ​ងឿយ​ឆ្ងល់​ប៉ុន្មាន​ទេ ប៉ុន្តែ​អ្វី​ដែល​គាត់​មានការ​ងឿងឆ្ងល់​នោះ សូម្បីតែ ក្បាល​កាមេរ៉ា​សុវត្ថិភាព ដែល​ជា​ប្រអប់​ថតចម្លង​ទិន្នន័យ​គ្រប់​សកម្មភាព​ចេញចូល​ក្នុង​ផ្ទះ ក៏​ត្រូវ​ចោរ​នោះ​លួច យក​ទៅ​អស់​គ្មាន​សល់។ ចំណុច​នេះ​គាត់​មានការ​សង្ស័យ​ថា ចោរ​ដែល​លួច​នោះ ទំនងជា​មនុស្ស ធ្លាប់​ស្គាល់ ធ្លាប់​ចេញចូល​ផ្ទះ​គាត់​ច្បាស់ ទើប​អាច​ដឹង​គ្រប់​កន្លុកកន្លៀត​បន្ទប់​ធ្វើការ និង​កន្លែង​ដាក់​ក្បាល​កាមេរ៉ា ហើយ​ក្បាលម៉ាស៊ីន​កាមេរ៉ា​នេះ​វា​មានតម្លៃ​មិន​ថ្លៃ​ប៉ុន្មាន​ទេ ប៉ុន្តែ​សំខាន់​ណាស់​វា​អាច​ចាប់​យក​រូបភាព គ្រប់​បែប​យ៉ាង នៅ​ពេល​មាន​មនុស្ស​ចេញចូល​ផ្ទះ​ឬ​ជុំវិញ​បរិវេណ​ផ្ទះ និង​អាច ចាក់​មើល​សារ​ឡើងវិញ នៅមុខ​ពេល​កើតហេតុ ប៉ុន្តែ​ចោរ​នេះ​ទំនងជា​វា​យល់ដឹង​បញ្ហា​នេះ​ទើប បាន​វា​លួច​យក​ក្បាល​កាមេរ៉ា​អស់​​ មិន​បន្សល់​ដាន​នោះ​ទេ។

បច្ចុប្បន្ន​ជុំវិញ​ករណី​នេះ ​សមត្ថកិច្ច​ប៉ូលិស​សង្កាត់​លេខ​៣ បាន​ដាក់​ការ​សង្ស័យ​ថា ក្រុម​ចោរ​អាច​មាន​បក្ខពួក​២​ទៅ​៣​នាក់ ដោយ​​​អាច​មាន​អ្នក​ចាំ​មើល​ផ្លូវ​ និង​អ្នក​ចូល​ធ្វើ​សកម្មភាព ហើយ ក្រុម​ចោរ​នេះ​អាចជា​មនុស្ស ស្គាល់ ធ្លាប់​ចេញចូល​ផ្ទះ​នេះ​ញឹកញាប់​ក៏​ថា​បាន។ ប៉ុន្តែ​ទាំងនេះ គ្រាន់​ជា សង្ស័យ​ក្រៅផ្លូវការ​តែប៉ុណ្ណោះ។ ទោះជា​យ៉ាងណាក៏ដោយ ករណី​នេះ​សមត្ថកិច្ច​ប៉ូលិស កំពុង​ចុះ​ធ្វើការ​ស្រាវជ្រាវ នៅផ្ទះ​កើតហេតុ​ និង​ធ្វើ​ការ​សួរនាំ​ខ្លះ​ជាមួយ​ម្ចាស់ផ្ទះ​តាម​នីតិវិធី​ដើម្បី​ស្វែងរក​ការពិត​ពាក់ព័ន្ធ​ជនសង្ស័យ ​ដែល​ចូល​លួច​ទ្រព្យសម្បត្តិ​ផ្ទះ​ខាងលើ​ ហើយ​សង្ឃឹមថា ក្រុម​ចោរ លួច​នឹង​អាច​វែកមុខ​ឃើញ​នាំ​យក​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់៕