បារាំង ឡើងប៉ះ ព័រទុយហ្គាល់ វគ្គផ្តាច់ព្រ័ត EURO ក្រោយបំបាក់ ក្រុមជើងឯកពិភពលោក អាល្លឺម៉ង់ ២-០ (មានវីដេអូ)

បារាំង៖ ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប EURO 2016 បានស្វែងរកឃើញនូវបេក្ខភាព ២ក្រុម ដែលនឹងត្រូវធ្វើការប្រកួតក្នុងវគ្គផ្តាច់ព្រ័តហើយ គឺព័រទុយហ្គាល់ និងបារាំង។ 

ក្រុមជម្រើសជាតិបារាំង ដែលជាក្រុមម្ចាស់ផ្ទះ ទើបតែប្រកួតឈ្នះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត កាលពីយប់មិញនេះ ទៅលើក្រុមជម្រើសជាតិ អាល្លឺម៉ង់ ក្នុងលទ្ធផល ២-០ ។ ។

ទាក់ទងនឹងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត កាលពីយប់មិញ ប្រព្រឹត្តឡើងនៅក្នុងកីឡដ្ឋាន Stade Velodrome នៃទីក្រុង Marseille ប្រទេសបារាំង ក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណ ជាង ៦មឺុន ៥ពាន់នាក់ចូលទស្សនា។

ការប្រកួតរវាងក្រុមទាំង២នេះ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកគាំទ្រជុំវិញពិភពលោក ជាពិសេសអ្នកគាំទ្រនៅកម្ពុជាតែម្តង  ដោយសារសុទ្ធសឹងតែជាក្រុមខ្លាំងដូចគ្នា ។

ក្រលេកមកមើលការប្រកួតរបស់ក្រុមទាំង២វិញ ឃើញថាទាំងតង់ទី១ និងតង់ទី២ អាល្លឺម៉ង់ មានការគ្រប់គ្រងបាល់  និងការវាយសម្រុកច្រើនជាង ​ប៉ុន្តែមិនអាចស៊ុតចូលទីបារាំងបាន រហូតដល់ចុងម៉ោងតង់ទី១ បារាំងបាននាំមុខមុន  ដោយការស៊ុតបាល់ពិន័យ ១១មែ៉ត្រ ដោយកីឡាករ Antoine Griezmann ។ ចូលដល់តង់ទី២ អាល្លឺម៉ង់ ក៏នៅតែបន្ថែមការវាយសម្រុកទៅលើក្រុមជម្រើសជាតិបារាំង  ប៉ុន្តែនៅតែធ្វើអ្វី បារាំងមិនបាន រហូតទាល់តែភ្លាត់ស្នៀត ឲ្យបារាំងស៊ុតបានថែម ១គ្រាប់ទៀត នៅនាទី៧២ ដោយកីឡាករ Griezmann ដដែល ។

សូមបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Antoine Griezmann នេះគឺជា Top Scorers ឬអ្នកស៊ុតចូលច្រើនជាងគេប្រចាំកាប្រកួតពានរង្វាន់ EURO ឆ្នាំ២០១៦នេះ ដោយសរុបគ្រាប់បាល់ចំនួន ៦គ្រាប់ ។ ដូច្នេះ បញ្ចប់ការប្រកួត បារាំង បានឡើងទៅវគ្គផ្តាច់ព្រ័ត ដោយបំបាក់ អាល្លឺម៉ង់ ២-០ ។

ថ្វីត្បិតតែអាល្លឺម៉ង់ មានប្រៀបនៅក្នុងការប្រកូតយ៉ាងណាក្តី លទ្ធផលបញ្ចប់ការប្រកួត បានត្រឹមតែធ្វើឲ្យ ពួកគេខកចិត្តតែប៉ុណ្ណោះ ហើយក៏គួរឲ្យរំលឹកផងដែរថា ក្រុមជម្រើសជាតិអាល្លឺម៉ង់ក៏មានអ្នកគាំទ្រនៅកម្ពុជាយើងគាំទ្រច្រើនផងដែរ ដោយយោងតាមការបោះឆ្នោត ដែលរំពឹងថាពួកគេនឹងលើកពាន តែយ៉ាងណាមិញនេះគ្រាន់តែជាទស្សនៈរបស់អ្នកគាំទ្រប៉ុណ្ណោះ តែធាតុពិតវិញ គឺអាស្រ័យលើការប្រកួតផ្ទាល់ ដោយយើងដឹងហើយថា ក្នុងពិភពបាល់ទាត់ គ្រប់យ៉ាងអាចប្រែប្រួលដោយគ្មានការរំពឹងទុក ។  

ចុចអាន៖ 

ដូច្នេះចាំមើលក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត EURO ឆ្នាំ២០១៦នេះ តើក្រុមណាជាម្ចាស់ជើងឯក រវាងក្រុមម្ចាស់ផ្ទះ បារាំង និង ព័រទុយហ្គាល់? ដូច្នេះ រងចាំទស្សនាទាំងអស់គ្នា នៅយប់ថ្ងៃអាទិត្យ ឆ្លងចូលថ្ងៃច័ន្ទ វេលាម៉ោង២ រំលងអាធ្រាត (ម៉ោងក្នុងស្រុក) ។

តោះមកទស្សនាវីដេអូ Highlight នៃការប្រកួត៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត