ដង​វិថី​ទីក្រុង​សិង្ហបុរី​ក្លាយ​ជា​ទីលាន អ្នក​ស្វែង​រក​ភាព​រំភើប​ការ​បើកបរ​រថយន្ត Porsche

លើ​ដង​វិថី​ដ៏​មមាញឹក​ក្នុង​ប្រទេស​សិង្ហបុរី បាន​ក្លាយ​ជា​ទីលាន​ដ៏​រំភើប​សម្រាប់​ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​តំបន់​អាស៊ី ក្នុង​ការ​ចូលរួម​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត​ដ៏​ថ្មី​សន្លាង​ម៉ូដែល​ចុងក្រោយ​របស់​ក្រុមហ៊ុន Porsche។

 

ដង​វិថី​ទីក្រុង​សិង្ហបុរី​ក្លាយ​ជា​ទីលាន អ្នក​ស្វែង​រក​ភាព​រំភើប​ការ​បើកបរ​រថយន្ត Porsche

 

អ្នក​សារព័ត៌មាន​មក​ពី​ច្រើន​ប្រទេស​មាន​ដូចជា​ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម កម្ពុជា តៃវ៉ាន់ បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ ធ្វើ​ដំណើរ​លើ​ចម្ងាយ​ផ្លូវ​រាប់​សិប​គីឡូម៉ែត្រ​ព័ទ្ធ​ជុំវិញ​ទីក្រុង​ដ៏​ស្រស់​ឆើតឆាយ​របស់​ប្រទេស​សិង្ហបុរី ដើម្បី​ស្វែង​រក​បទ​ពិសោធន៍​ការ​បើកបរដ៏​អស្ចារ្យ​​ជាមួួយ​កំពូល​​រថយន្ត 911 Carrera S ដែល​ទើប​ចេញ​លក់​លើ​ទីផ្សារ។

 

ក្នុង​ការ​ចូលរួម​បើកបរ​សាកល្បង​នេះ​ ក៏​មាន​ការ​ណែនាំ​បច្ចេកទេស​ខ្លះ​ៗ​ពី​ក្រុម​ការងារ​រថយន្ត Porsche ប្រចាំ​នៅ​ប្រទេស​សិង្ហបុរី​​ក៏​ដូចជា​ច្បាប់​ចរាចរណ៍​ សម្រាប់​អ្នក​ចូលរួម​អាច​ស្វែង​យល់​ដើម្បី​សុវត្ថិភាពក្នុង​ពេល​កំពុង​បើកបរ។

 

911 Carrera S ការ​ឌីហ្សាញ​រូបរាង​មាន​ភាព​ប្រណិត​ពី​ក្នុង​ដល់​ក្រៅ​ដែល​ជា​ចំណុច​លេច​ធ្លោ​ជា​ទី​ចាប់​អារម្មណ៍​សម្រាប់​អ្នក​បើកបរ។ គ្រាន់​តែ​ឈាន​ចូល​ទៅ​ក្នុង​រថយន្ត អ្នក​បើកបរ​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ ​ជាមួយ​បរិយាកាស​ខាង​ក្នុង​រថយន្ត​ប្រកប​ដោយ​ផាសុកភាព។ កៅអី​អ្នក​បើកបរ​រចនា​បែប​​ស្ព័រ​បង្ហាញ​ភាព​ឡូយឆាយ ស័ក្ដិសម​ទៅ​កេរ្តិ៍ឈ្មោះ​កំពូល​រថយន្ត​នេះ។

 

ក្នុង​រថយន្ត​មាន​ការ​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ជា​ច្រើន ដែល​រថយន្ត​ធម្មតា​មិន​អាច​ប្រជែង​បាន។  ​នៅ​លើ​ដៃ​ចង្កូត មាន​បំពាក់​មុខងារ​ដែល​អាច​បញ្ជា​ប្រើប្រាស់​​កម្មវិធី​ផ្សេងៗ​​យ៉ាង​ងាយស្រួល​និង​ឆាប់​រហ័ស។ 911 Carrera S ​មាន​ដំបូល​​ដែល​អាច​បិទ​បើក​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិក។

 

ដង​វិថី​ទីក្រុង​សិង្ហបុរី​ក្លាយ​ជា​ទីលាន អ្នក​ស្វែង​រក​ភាព​រំភើប​ការ​បើកបរ​រថយន្ត Porsche

 

911 Carrera S ​ក៏​មាន​មុខងារ​អាច​កំណត់​ការ​បើកបរ​ជា​លក្ខណៈ​ស្ព័រ និង​ធម្មតា​​តាម​ចំណង់ចំណូលចិត្ត​និង​ស្ថានភាព​ផ្លូវ​។ ការ​ព្យាយាម​បើកបរ​ក្នុង​ល្បឿន​លឿន 911 Carrera S មិន​ចាញ់​ខ្យល់ មាន​ភាព​លំនឹង​បាន​ល្អ​។ ចំណែក​ការ​បើក​បរក្នុង​​ស្ថានភាព​ផ្លូវ​កោង​បត់បែន​ខ្លាំង​មិន​រេ​គ្រវីគ្រវាត់ ជាមួយ​ប្រព័ន្ធ​ហ្រ្វាំង​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា PCCB។

 

911 Carrera S ក៏​មាន​បំពាក់​ប្រព័ន្ធ​នាំ​ផ្លូវ ដែល​អ្នក​បើកបរ​អាច​កំណត់​ទីតាំង ឬ​តំបន់​ណាមួយ​ដែល​ចង់​ធ្វើ​ដំណើរ ដោយ​មាន​ការ​ណែនាំ​ជា​សម្លេង​ទៀត​ផង។

 

911 Carrera S ស្ថិត​នៅ​ក្នុង​រថយន្ត​លំដាប់​ខ្ពស់​ដែល​បាន​អភិវឌ្ឍ​ទៅ​លើ​សមត្ថភាព​បើកបរ​និង​ការ​ប្រើប្រាស់​ថាមពល។ រថយន្ត​ប្រភេទ​ស្ព័រ​នេះ​បាន​នាំ​ជាមួយ​កម្លាំង​ម៉ាស៊ីន​ប្រភេទ Twin-Turbor ដែល​អាច​បង្កើន​ល្បឿន​រត់​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ប្រើ​ពេល​ ៤.៨ វិនាទី​ប៉ុណ្ណោះ។ វា​បាន​បំពាក់​កម្លាំង​ម៉ាស៊ីន 3.8L និង​អាច​បើកបរ​ក្នុង​ល្បឿន​អតិបរមា ៣០៦ km/h។ ការ​ប្រើប្រាស់​ថាមពល ១០០ គីឡូម៉ែត្រ​ ស៊ី​ប្រហែល ៦ ទៅ ៧ លីត្រ។

 

ដង​វិថី​ទីក្រុង​សិង្ហបុរី​ក្លាយ​ជា​ទីលាន អ្នក​ស្វែង​រក​ភាព​រំភើប​ការ​បើកបរ​រថយន្ត Porsche

 

សម្រាប់​ព័ត៌មាន​បន្ថែម​ពី​រថយន្ត​ម៉ូដែល​ថ្មី​នេះ ប្រិយមិត្ត​អាច​ទាក់ទង​ក្រុមហ៊ុន Precision Cars Cambodia ដែល​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធ​នាំ​ចូល​និង​ចែកចាយ​ផ្លូវការ​រថយន្ត Porsche របស់​អាល្លឺម៉ង់​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

 

 

ចុច​អាន៖  ចិន​ចាប់​ផ្ដើម​ផលិត​ឡាន​ក្រុង​​​​ដ៏​ទំនើប​ ​នៅ​សប្ដាហ៍​នេះ​

អត្ថបទ៖ ប៊ុណ្ណារ៉ា