ជប៉ុន​នឹង​តេស្ត​បច្ចេកវិទ្យា​​​ជណ្ដើរ​យន្ត​លំហអាកាស​ ឆាប់ៗ​នេះ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​​ជប៉ុន​មក​ពី​​សកលវិទ្យាល័យ​ Shizuoka ​បាន​ប្រកាស​ថា​នឹង​ធ្វើ​ការ​តេស្ត​ បច្ចេកវិទ្យា​ជណ្ដើរយន្ត​លំហអាកាស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

 

បច្ចេកវិទ្យា​ជណ្ដើរយន្ត​លំហអាកាស​របស់​ជប៉ុន​ត្រូវ​បាន​គេ​ស្គាល់​ថា​​ជា​ STAR-C (Space Tethered Autonomous Robotic Satellite-Cube) ដោយ​ធ្លាប់​បាន​បង្ហាញ​រូបរាង​គំរូ​​កាល​ពី​ថ្ងៃ​ទី​ ៨ មិថុនា​កន្លង​ទៅ។ STAR-C បង្កើត​ឡើង​ក្នុង​រូបរាង​ជា​ កូន​ផ្កាយ​រណប​ ដែល​អាច​ផ្ដល់​ជូន​​ខ្សែ​កាប​មួយ​ប្រភេទ​ ដើម្បី​ភ្ជាប់​ផែនដី​ទៅ​នឹង​ស្ថានីយ​អាកាស​ ISS ដែល​មាន​​កម្ពស់​ផុត​ពី​ស្រទាប់​បរិយាកាស។

 

ជប៉ុន​នឹង​តេស្ត​បច្ចេកវិទ្យា​​​ជណ្ដើរ​យន្ត​លំហអាកាស​ ឆាប់ៗ​នេះ

 

គំរូ​នៃ​ STAR-C ដែល​គេ​បាន​បង្ហាញ​នៅ​ពេល​នោះ​គឺ​មាន​ផ្ទុក​នូវ​​ម៉ូទ័រ​មួយ​​ទម្ងន់​ ២,៦៦ គីឡូក្រាម​ ដោយ​ម៉ូទ័រ​ធ្វើ​ឡើង​ពី​ដុំ​គូប​ ត​ភ្ជាប់​នឹង​ខ្សែ​ប្រវែង​ ១០០ ម៉ែត្រ​ ​ធ្វើ​ឡើង​ពី​​សារធាតុ​ Kevlar ដែល​ជា​សារធាតុ​ដ៏​រឹង​មាំ។

 

ជប៉ុន​នឹង​តេស្ត​បច្ចេកវិទ្យា​​​ជណ្ដើរ​យន្ត​លំហអាកាស​ ឆាប់ៗ​នេះ

 

STAR-C នឹង​សាក​ល្បង​ដោយ​​គេ​បញ្ជូន​វា​ទៅ​ស្ថានីយ​អវកាស​ (ISS) រួច​ទម្លាក់​វា​​ចេញ​ពី​ Module Kibo នៃ​​ ISS ដែល​ Module នេះ​កាន់​កាប់​ដោយ​ភ្នាក់ងារ​អវកាស​ជប៉ុន​ (JAXA) ផ្ទាល់។ ពេល​ស្ថិត​នៅ​លំហអាកាស​ដុំ​ទាំង​ពីរ​នៃ​ STAR-C នឹង​បែក​ចេញ​ពី​គ្នា​ ដើម្បី​តេស្ត​​ពី​ខ្សែ​ Kevlar។ លទ្ធផល​នៃ​ការ​សាកល្បង​នេះ​​រំពឹង​ថា​នឹង​ផ្ដល់​ជូន​​ព័ត៌មាន​ដែល​នឹង​មាន​ប្រយោជន៍​ ធ្វើ​ឲ្យ​​គំរូ​នៃ ​បច្ចេកវិទ្យា​ជណ្ដើរយន្ត​លំហអាកាស បាន​តែ​មាន​ភាព​ល្អ​ប្រសើរ។

 

ជប៉ុន​នឹង​តេស្ត​បច្ចេកវិទ្យា​​​ជណ្ដើរ​យន្ត​លំហអាកាស​ ឆាប់ៗ​នេះ

 

កន្លង​មក​គំនិត​នៃ​ជណ្ដើរយន្ត​លំហអាកាស​គឺ​មាន​ដំណើរ​ការ​បែប​នេះ​ ដោយ​អ្នក​ដំណើរ​នឹង​ធ្វើ​ដំណើរ​ក្នុង​​យានជំនិះ​មួយ​ ដែល​​បង្ហូត​​តាម​​ខ្សែ​កាប ដោយ​ខ្សែកាប​គឺ​ភ្ជាប់​ទៅ​នឹង​តំបន់​សុញ្ញាកាស៕​​​​​​​​
​​​​​

ចុច​អាន៖ ភពចម្លែក​​ថ្មី​មួយ​ទៀត ​មាន​ព្រះអាទិត្យ​ដល់​ទៅ​ ៣

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TechTimes​​​​​​​​​​​​​