ប៉ែន ចំរុង បង្ហាញមុខ​លើក​ទី​បី​នៅ​តុលាការ​ដោយ​គ្មាន​វត្តមាន ភិន សុ​ដា​លី​ស​ កាលពី​ព្រឹក​មិញ​!

6 Videos

តារាម្តែងនិងពិធីករ ប៉ែន ចំរុង បានបង្ហាញមុខនៅតុលាការក្រុងភ្នំពេញដើម្បីបំភ្លឺរឿងលែងលះ កាលពីព្រឹកមិញនេះ តែគេមិនបានឃើញវត្តមានរបស់អតីតគូស្នេហ៍ ភិន សុដាលីស នោះ ទេ។បើតាមដឹងលើក នេះ ជាការបង្ហាញខ្លួន លើកទីបីរបស់លោកប៉ែន ចំរុង ហើយ ។

P9

ប៉ែន ចំរុង បង្ហាញមុខ​លើក​ទី​បី​នៅ​តុលាការ​ដោយ​គ្មាន​វត្តមាន ភិន សុ​ដា​លី​ស​ កាលពី​ព្រឹក​មិញ​!

គួរបញ្ជាក់ផងដែរថា លោក ប៉ែន ចំរុង បានដាក់ពាក្យលែងលះភរិយាមិនបានរៀបការ ភិន សុដាលីស កាលពីអំឡុងចុងខែមេសា ដោយហេតុផលរស់នៅមិនចុះសម្រុងជាមួយគ្នា។ប៉ែន ចំរុង និងភិន សុដាលីស បានបង្ហាញមុខនៅតុលាការជាលើកទីមួយកាលពីថ្ងៃទី ១២ ខែឧសភា ដែលជាដំណាក់ការសម្របសម្រួលលើកដំបូង តែមិនបានសម្រេច។អ្នកទាំងពីរត្រូវបានតុលាការកោះហៅជាលើកទីពីរនៅថ្ងៃ ១៧ ខែមិថុនា ។ តែនៅថ្ងៃនោះ គេឃើញតែលោក ប៉ែន ចំរុង មិនមានវត្តមាន ភិន សុដាលីស នោះទេ តែយ៉ាងណា មេធាវីតំណាង ភិន សុដាលីស មានវត្តមានជំនួសនាង ។

ប៉ែន ចំរុង បង្ហាញមុខ​លើក​ទី​បី​នៅ​តុលាការ​ដោយ​គ្មាន​វត្តមាន ភិន សុ​ដា​លី​ស​ កាលពី​ព្រឹក​មិញ​!

ការសម្របសម្រួលលើកទីពីរក៏មិនទទួលបានលទ្ធផលដែរ ។ ដោយឡែក សម្រាប់ការបង្ហាញខ្លួននៅព្រឹកថ្ងៃទី ០៨ ខែកក្កដានេះ ជាការបង្ហាញខ្លួនលើកទីបី ។ ក្រៅពីវត្តមានលោក ប៉ែន ចំរុង ជាដើមបណ្តឹង គេមិនបានឃើញ ភិន សុដាលីស ឡើយ ។

ប៉ែន ចំរុង បង្ហាញមុខ​លើក​ទី​បី​នៅ​តុលាការ​ដោយ​គ្មាន​វត្តមាន ភិន សុ​ដា​លី​ស​ កាលពី​ព្រឹក​មិញ​!

គេមិនទាន់ដឹងពីលទ្ធផលរបស់លោក ប៉ែន ចំរុង ចូលតុលាការនៅព្រឹកម៉ិញនេះទេ ។ តែយ៉ាងណា មានការព្រលយថា ប្រសិនបើការផ្សះផ្សាមិនបានលទ្ធផលតុលាការនិងចេញសេចក្តីសម្រេចលែងលះជា ផ្លូវការ ។ អ្វីដែលកត់សំគាល់នោះ ក្រោយពីចែកផ្លូវគ្នា តារាសម្តែងទាំងពីរដួងនេះ មិនអាចទំនាក់ទំនងផ្តល់បទ សម្ភាសបានទេ ។

ប៉ែន ចំរុង បង្ហាញមុខ​លើក​ទី​បី​នៅ​តុលាការ​ដោយ​គ្មាន​វត្តមាន ភិន សុ​ដា​លី​ស​ កាលពី​ព្រឹក​មិញ​!

ដោយឡែក ភិន សុដាលីស ក៏កាន់តែកៀកដល់ថ្ងៃសម្រាលកូនដែរ តែនាងនៅតែស្រស់ស្រាយ ។ ជាពិសេសថ្មីៗនេះ នាងបានបង្ហាញរូបថតដ៏ស្រស់ស្អាតជាច្រើនសន្លឹក ដែលបានទៅថតនៅតំបន់មាត់ សមុទ្រ ៕ ចេនី