ប្រជាជន​កោះ​តៃវ៉ាន់​រិះគន់​ចិនដីគោក​ថា​«​គ្មាន​អនាម័យ​មិនចេះ​គ្រប់គ្រង​សំរាម​»

6 Videos


នៅកំឡុងពេលនេះ គំនរសំរាមយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលរាយប៉ាយនៅក្បែរបឹងតៃ (Tai) ក្នុងទីក្រុងស៊ូចូវ (Suzhou) ចិនដីគោក បានហូរចាក់តាមរយៈទឹកជំនន់ទៅដល់ឆ្នេរសមុទ្ររបស់ទីក្រុងហុងកុង ដែលធ្វើឲ្យប្រជាជនតៃវ៉ាន់ជាច្រើនរិះគន់ទៅដល់អ្នកគ្រប់គ្រងចិនដីគោកថាមិនចេះគ្រប់គ្រងសំរាម ។

P9

ប្រជាជន​កោះ​តៃវ៉ាន់​រិះគន់​ចិនដីគោក​ថា​«​គ្មាន​អនាម័យ​មិនចេះ​គ្រប់គ្រង​សំរាម​»

យោងតាមការរៀបរាប់របស់មន្ត្រីនាយកដ្ឋានការពារបរិស្ថានកោះតៃវ៉ានម្នាក់បានឲ្យដឹងថា ប្រហែលទឹកជំនន់កាលពីខែមុនចិនដីគោកនាំគ្នាយកសំរាមមកចាក់ (លៀងធុងសំរាម) នៅទន្លេគុជ (Pearl River) និង ក្នុងសមុទ្រ ហើយដោយសារអំណាចខ្យល់បកទើបបាននាំយកសំរាមដ៏ច្រើនលើសលប់ទាំងនេះមកទើរលើឆ្នេរសមុទ្ររបស់ខ្លួនយ៉ាងដូច្នេះ ។ រូបថតបង្ហាញពីសំរាមនៅលើឆ្នេរសមុទ្រទីក្រុងហុងកុងយ៉ាងច្រើនសន្ធឹកសន្ធាប់នេះដែរ ត្រូវបានបង្ហោះចែកចាយបន្តគ្នានៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហើយក្នុងនោះប្រជាជនតៃវ៉ានជាច្រើននាក់បានបញ្ចេញមតិមួយចំនួនដែលមិនពេញចិត្តចំពោះទង្វើររបស់ប្រជាជនចិនដៃគោក ។

ប្រជាជន​កោះ​តៃវ៉ាន់​រិះគន់​ចិនដីគោក​ថា​«​គ្មាន​អនាម័យ​មិនចេះ​គ្រប់គ្រង​សំរាម​»

គួរបញ្ជាក់ដែរថា នៅក្នុងពេលនេះមានប្រជាជនស្ម័គ្រចិត្តកោះតៃវ៉ាន់ជាច្រើននាក់បានទៅរើសសំរាម ក៏ដូចជាប្រមូលសាកសពត្រីដែលងាប់ ចេញពីក្នុងសមុទ្ររបស់ខ្លួន ៕ (ប្រភព៖ សៀងហៃអ៊ីស) កុសល