បច្ចេកវិទ្យា​វិនិយោគ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដំបូង​គេ ​នឹង​លេច​ឡើង​នៅ​កម្ពុជា​ឆាប់​ៗ

បច្ចេកវិទ្យា​វិនិយោគ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​មាន​សុវត្ថិភាព ដោយ​ភ្ជាប់​ជាមួយ​វិធីសាស្ត្រ​ទូ​ទាត់​គួរ​ជា​ទី​ទុក​ចិត្ត បែប​ឌី​ជី​ថល​និង​ការ​វាយ​តម្លៃ​សុវត្ថិភាព​ចំពោះ​វេទិកា​វិនិយោគ នឹង​មាន​វត្តមាន​ឆាប់​ៗ​ពី​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​វិនិយោគ​ហិរញ្ញវត្ថុ​មួយ GOLDEN FX LINK​ ដែល​ស្ថិត​ក្នុង​ទី​ក្រុង​ភ្នំពេញ។

 

 

បច្ចេកវិទ្យា​វិនិយោគ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដំបូង​គេ ​នឹង​លេច​ឡើង​នៅ​កម្ពុជា​ឆាប់​ៗ

 

លោក ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​ឱ្យ​ដឹង​ថា​ ការ​រួម​ចំណែក​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​​បន្ត​បន្ទាប់​នេះ ជា​ការ​អនុញ្ញាត​អោយ​អ្នក​វិនិយោគ​មាន​ជម្រើស​ច្រើន​ក្នុង​ការ​វិនិយោគ ​ការពារ​និង​បង្កើន​ទ្រព្យ​ហើយ​ជា​ការ​បើក​ទំព័រ​ថ្មី​មួយ​នៃ​សេដ្ឋកិច្ច​កម្ពុជា។

 

លើស​ពី​នេះ ដំណើរ​ការ​នៃ​ប្រព័ន្ធ​នេះ​គឺ​ជា​​វិធី​បញ្ជាក់​ការ​វិនិយោគ​ជា​លក្ខណៈ​អន្តរជាតិ​ដើម្បី​​ធានា​គ្រប់​ការ​វិនិយោគ​របស់​អតិថិជន​នីមួយ​ៗ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ទីផ្សារ។ ក្រៅ​ពី​នេះ​វេទិកា​វិនិយោគ​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​គួរ​អោយ​ជឿ​ជាក់​និង​សុវត្ថិភាព​បំផុត​សម្រាប់​លោហធាតុ​មាន​តម្លៃ រូបិយប័ណ្ណ និង​ផលិតផល។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក Lawrence Kook Luk Lung នាយក​នៃ​ក្រុមហ៊ុន​ខាង​លើ ថ្លែង​ក្នុង​ពិធី​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ក្រុម​ហ៊ុន​នេះ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

 

អត្ថបទ៖ លឹម សុ​នា​